Connect with us

ព័ត៌មានជាតិ

មន្រ្តីជាង ១៥០ នាក់ ចូលខ្លួនប្រកាសទ្រព្យសម្បត្តិ​ដល់​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ

បានផុស

នៅ

អង្គភាពប្រឆាំងអំពើពុករលួយហៅកាត់ថា ACU បានឱ្យដឹងថា នៅក្នុងខែឧសភាឆ្នាំ២០២២នេះ​ មានមន្រ្តីជាង ១៥០ នាក់ បានចូលខ្លួនមកប្រកាសទ្រព្យសម្បត្តិនិងបំណុល និងបានទទួលពាក្យបណ្តឹងជិត៤០ក្នុងនោះមានបណ្តឹងជិត​៣០ កំពុង​បើក​ការអង្កេតស្រាវជ្រាវ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែងក្នុងកិច្ចប្រជុំក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយកាលពីចុងសប្តាហ៍នេះ លោក ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំង​អំពើពុករលួយបានលើកឡើងថា នៅក្នុងខែខែឧសភា ឆ្នាំ២០២២កន្លងទៅនេះមានមន្រ្តីចំនួន ១៥២ រូបបានចូល​មក​ប្រកាសទ្រព្យសម្បត្តិ និងបំណុលរបស់ខ្លួននៅអង្គភាព ACU។ ក្នុងចំណោមមន្រ្តីមកប្រកាសទ្រព្យសម្បត្តិ ១៥២ រូបមានមន្រ្តីថ្មីចំនួន ១៣៣ រូបនិងមន្រ្តីចំនួន ១៩រូបបានមកប្រកាសទ្រព្យសម្បត្តិ និងបំណុលចុងក្រោយគេដោយសារតែពួកគាត់ឈប់ពីការងារនិងចូលនិវត្តន៍។

លោក ឱម យ៉ិនទៀង បានឱ្យដឹងទៀតថា ក្រៅពីនេះអង្គភាព ACU ក៍បានទទួលពាក្យបណ្តឹងចំនួន ៣៧ ពាក្យបណ្តឹង។ ក្នុងនោះមានពាក្យបណ្តឹងចំនួន ២៨ ត្រូវបានអង្គភាព ACU បានកំពុងចាត់ការស្រាវជ្រាវដល់មូលដ្ឋាន ស្តាប់ការបំភ្លឺរបស់ភាគីពាក់ព័ន្ធ និង៩ករណីទៀតសម្រេចបើកមើលឯកសារប្រកាសទ្រព្យសម្បត្តិនិងបំណុលតាមសំណូមពរ​សើបអង្កេត។

ក្រោយពីពិនិត្យវិភាគ ចុះពិនិត្យស្រាវជ្រាវឬឲ្យបំភ្លឺជាលាយល័ក្ខណ៍អក្សរផ្ទាល់ដោយផ្ទាល់មាត់ក្តី អង្គភាពប្រឆាំងអំពើពុករលួយសម្រេចបញ្ចប់ដោយជម្រាបដល់ម្ចាស់បណ្ដឹងវិញថា ពាក្យបណ្ដឹងទាំងនោះមិនមានពាក់ព័ន្ធនឹងអំពើពុករលួយដែលជាសមត្ថកិច្ចរបស់អង្គភាពប្រឆាំងពុករលួយនោះទេ៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៤ ម៉ោង មុន

ផ្ដន្ទាទោស​​ជនជាតិ​វៀតណាម២នាក់​ ដាក់ពន្ធនាគារអស់មួយជីវិតម្នាក់ និង២៧ឆ្នាំម្នាក់ ករណី​ជួញដូរ​គ្រឿង​ញៀន

កីឡា៥ ម៉ោង មុន

ចូល​រួម​លើក​ទឹក​ចិត្ត ក្រុម​នារី​កម្ពុជា ទទួល​បាន​លេខ​២ ពាន ASEAN Women’s Cup 2024

សេចក្ដីជូនដំណឹង៦ ម៉ោង មុន

អ្នកឧកញ៉ា​ ឃុន​ សៀ​ ផ្ញើសារចូលរួមអបអរសាទររាជរដ្ឋាភិបាល និងប្រជាជាតិកម្ពុជាដែល «ក្រមាខ្មែរ» ត្រូវបានដាក់បញ្ចូល ក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ

ព័ត៌មានជាតិ៦ ម៉ោង មុន

ផលនេសាទនៅទន្លេមេគង្គលើ ខេត្តស្ទឹងត្រែង ឆ្នាំ២០២៤ មានចំនួន៤ ៤១៥តោន កើនជាងឆ្នាំមុន២០៩តោន

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

ជំងឺមិនស្គាល់រោគសញ្ញា​សម្លាប់មនុស្សយ៉ាងហោចណាស់ ១៤៣នាក់នៅកុងហ្គោ

Sokha Hotels

ព័ត៌មានពេញនិយម