Connect with us

ចរាចរណ៍

ស្លាប់៣នាក់ទាំងព្រឹក ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នៅផ្លូវជាតិលេខ១

បានផុស

នៅ

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយបណ្ដាលឲ្យមនុស្សប្រុស-ស្រី៣នាក់ស្លាប់ភ្លាមៗ​នៅកន្លែងកើតហេតុ ខណៈបើកបុកជាមួយគោយន្ដកំពុងឆ្លងផ្លូវ។

ករណីគ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង០៥និង១៥នាទីព្រឹក ​ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២២ នៅលើកំណាត់ផ្លូវជាតិលេខ១ ចន្លោះគីឡូម៉ែត្រ ៣៤-៣៥ ចំណុចភូមិជ័យឧត្តម ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះទាំង៣នាក់មានឈ្មោះ ១ ឈ្មោះ ឈាង ស៊ីន​ភេទប្រុស អាយុ២២ឆ្នាំ​ មានទីលំនៅភូមិប្រស្រែ ឃុំបឹងព្រះ ស្រុកបាភ្នំ ខេត្តព្រៃវែង (អ្នកបើកម៉ូតូ)។ ២ ឈ្មោះ លាង ស្រីនាង ភេទស្រី អាយុ២០ឆ្នាំ​។ និងទី៣ឈ្មោះ​ អោន ធារ៉ា​ ភេទស្រី អាយុ២២ឆ្នាំ មានទីលំនៅភូមិប្រស្រែជាមួយគ្នា។

បើតាមសមត្ថកិច្ចបញ្ជាក់ថា មុនកើតហេតុជនរងគ្រោះជិះម៉ូតូឌុបគ្នា​ម៉ាក HONDA DREAM C125 ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ1GG-1943 ធ្វើដំណើរ​ទិសដៅពីអ្នក​លឿង ទៅ​ភ្នំពេញ។

សមត្ថកិច្ចបានបន្តថា ខណៈដល់ចំណុចកើតហេតុក៏បុកជាមួយគោយន្តដែលកំពុងបើក​ឆ្លងកាត់​ផ្លូវ បណ្ដាលឲ្យស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុទាំង៣នាក់ ចំណែកគោយន្ដ​បានបើកគេចខ្លួនបាត់។

សពជនរងគ្រោះត្រូវបានប្រគល់ឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី រីឯម៉ូតូ សមត្ថកិច្ចយកមករក្សាទុក នៅអធិការដ្ឋាន​នគរបាល​ស្រុកកៀនស្វាយ ដើម្បីស្រាវ​ជ្រាវរកភាគីម្ខាងទៀតមកដោះស្រាយតាមនីតិវិធី៕

អត្ថបទ៖ សុខុម

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

វប្បធម៌ ជំនឿ៥៨ វិនាទី មុន

ក្រសួងកិច្ចការនារី ស្នើកុំឱ្យយកទិវានៃក្តីស្រឡាញ់ទៅធ្វើសកម្មភាពណាដែលប៉ះពាល់ដល់កិត្តិយសបុគ្គលណាម្នាក់

ព័ត៌មានអន្ដរជាតិ១៨ នាទីutes មុន

លោក ត្រាំ ប្រកាស​ថា​ចង់​ធ្វើការ​ជាមួយ​រុស្ស៊ី និង​ចិន ដើម្បី​​កាត់​បន្ថយ​ការ​គំរាម​កំហែង​នុយក្លេអ៊ែរ

ព័ត៌មានអន្ដរជាតិ១៩ នាទីutes មុន

អ៊ីស្រាអែល អាចវាយប្រហាររោងចក្រនុយក្លេអ៊ែរអ៊ីរ៉ង់ នៅប៉ុន្មានខែទៀត

ជីវិតកម្សាន្ដ១៩ នាទីutes មុន

ថ្ងៃ១៤កុម្ភ:! តារាសម្តែង សាវិន ហ្វីលីព ស្នើចែករំលែកក្តីស្រលាញ់ដល់កុមារកម្ពុជា

ចរាចរណ៍២៥ នាទីutes មុន

បុរសម្នាក់ សង្ស័យបើករថយន្តលឿន រេចង្កូតបុកដើមឈើ រងរបួសធ្ងន់

ងួន ចាន់ដាវិត
ជីវិតកម្សាន្ដ២៣ ម៉ោង មុន

G-Devith ៖ បុគ្គលដែលអាចហែកមេឃចេញបាន មានន័យថា អ្នកនោះអាចរួចពីសំណាញ់ច្បាប់ហើយ

បច្ចេកវិទ្យា២៣ ម៉ោង មុន

ទូរស័ព្ទថតរូបក្នុងទឹកដំបូងគេក្នុងប្រទេសកម្ពុជា OPPO Reno13 Series 5G សម្ពោធជាផ្លូវការហើយ និងបំពាក់ដោយ AI ទំនើបៗ

សន្តិសុខសង្គម១៦ ម៉ោង មុន

ការផ្សាយថាចោរប្លន់សម្លាប់នៅខេត្តកំពត៖ស្នងការ ថាមិនមែនប្លន់សម្លាប់ឡើយ គឺជាករណីស្នេហាត្រីកោណ

ព័ត៌មានជាតិ២៣ ម៉ោង មុន

អ្នកឧកញ៉ា៣រូប បរិច្ចាគជាង១លានដុល្លារ សង់អគារសាកលវិទ្យាល័យសម្ដេចព្រះមហាសង្ឃរាជ បួរ គ្រី នៅខេត្តកណ្ដាល

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

ភ្លៀងកក់ខែខ្លាំងបំផុតក្នុងរយៈពេល២០ឆ្នាំនៅវៀតណាម បង្កការជន់លិចធ្ងន់ធ្ងរ

Sokha Hotels

ព័ត៌មានពេញនិយម