Connect with us

KPT+

ក្មេងៗស្អប់មនុស្សចាស់ចរិត ៥ ប្រភេទនេះបំផុត

បានផុស

នៅ

ចាស់ព្រឹទ្ធាចារ្យមានតួនាទីប្រៀនប្រដៅក្មេងៗជំនាន់ក្រោយ ឲ្យដើរតាមគន្លងធម៌ ប្រព្រឹត្តអំពើល្អ ត្រៀមខ្លួនជាទំពាំងស្នងឫស្សី និងចៀសវាងពីអំពើអបាយមុខ​ដែលជាបញ្ហានាំឲ្យខូចអនាគត។ ចៃដន្យអី​មនុស្សចាស់មួយចំនួនបែរជាមិនទទួលបានការគោរព​ពីក្មេងៗ​ទៅ​វិញ​មិន​ថាគាត់​ប្រឹងប្រែង​ប្រដៅ​ប៉ុណ្ណា​ក៏ដោយ។ មនុស្សចាស់ដែលមានអាកប្បកិរិយាដូចខាងក្រោម​នេះហើយ ​ដែល​ក្មេង​មិន​ចូលចិត្ត និង​មិនគួរឲ្យគោរពទាល់តែសោះ៖

. មនុស្សចាស់គ្មានហេតុផល

ចាស់ៗដែលចូលចិត្ត​អាង​អាយុ និយាយជេរប្រមាថគេ​ដោយគ្មាន​ហេតុផលត្រូវ​ក្មេងៗ​ចោមរោម​ស្អប់ មិនមែនខ្លាចនោះទេ។ កុំថាឡើងក្មេងៗ សូម្បីតែមនុស្សពេញវ័យ​ក៏​គេ​មិន​ចូលចិត្ត​ចាស់ៗបែបនេះដែរ។ ការ​ជេរស្ដី​គ្មាន​ហេតុផលមិន​ត្រឹមតែធ្វើឲ្យ​ក្មេងៗ​មិនពេញចិត្តតែប៉ុណ្ណឹងទេ ថែមទាំងធ្វើឲ្យខ្លួនបាត់បង់តម្លៃជាចាស់ព្រឹទ្ធាចារ្យទៀត។

២. មនុស្សចាស់យកវ័យជាធំ

មនុស្សចាស់ប្រភេទនេះចូលចិត្តប្រើពាក្យថា “អញឃើញពន្លឺព្រះអាទិត្យមុន” ឬ “អញធ្លាប់ឆ្លងកាត់ហើយ” ទាំងដែលការពិតមនុស្សមានជីវិតមិនដូចគ្នាទេ ទោះបីជាស្រដៀងខ្លះៗក៏ដោយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

៣. មនុស្សចាស់រអ៊ូជ្រុល

យើងទទួលស្គាល់ថាមនុស្សចាស់ចូលចិត្តរអ៊ូ​ ទើបពេលខ្លះគ្មានអ្នកតមាត់ ដែលទង្វើនេះនាំឲ្យគាត់កាន់តែបានចិត្ត និងរអ៊ូលើសដើម ជួនកាលអាចនិយាយពាក្យមិនគប្បីថែមទៀតផង។

៤. មនុស្សចាស់ទាមទារចំណាប់អារម្មណ៍

ដោយសារតែកូនៗត្រូវចេញទៅធ្វើការ ចៅត្រូវចេញទៅសាលា ទើបមនុស្សចាស់កើតមានចិត្តឯកាបណ្ដាលឲ្យគាត់រកនឹងសម្ដែង ឬធ្វើរឿងទាក់ទាញចំណាប់អារម្មណ៍ដូចជា ធ្វើពុតជាឈឺយូរថ្ងៃ ដែលនេះធ្វើឲ្យកូនៗធុញថប់ទៅវិញទេ។

៥. មនុស្សចាស់មិនព្រមចាស់

ចាស់ៗមិនមែនថាគួរតែចូលវត្តទាំងអស់ទេ ប៉ុន្តែអ្នកគួរធ្វើខ្លួនជាម្លប់ដល់កូនចៅ មិនគួរប្រព្រឹត្តអំពើអបាយមុខដូចជា ស្ររឹងអួរប៉ាណួ លេងល្បែងស៊ីសង ជាពិសេសមិនឲ្យតម្លៃញើសឈាមកូនអាងថាខ្លួនជាអ្នកមានគុណសងមិនអស់។

ការគោរពឲ្យតម្លៃគ្នា មិនអាស្រ័យទៅលើអាយុទាំងស្រុងទេ គ្រាន់តែថាមនុស្សចាស់មានអាទិភាពជាងតែប៉ុណ្ណោះ។ ទោះបីជាអ្នកមានវ័យប៉ុណ្ណា ការឲ្យតម្លៃគ្នាទៅវិញទៅមក គឺសំខាន់ណាស់មិនគួរមើលរំលងទេ៕

អត្ថបទ៖ វារី

ចុចអាន៖ចាស់ៗឧស្សាហ៍ភ្លេចភ្លាំង គួរបង្កើនការចងចាំតាមវិធីណា?

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

​ការផ្ទេរអំណាច​សន្តិភាពនៅអាមេរិក​៖ ពី​​ចូ បៃដិនទៅដូណាល់ ត្រាំ ខុសពី ដូណាល់ ត្រាំ ទៅ​ចូ បៃដិន​

សន្តិសុខសង្គម៦ ម៉ោង មុន

នារីម្នាក់​ត្រូវ​​ឃាតករ​សម្លាប់រួចចាក់សោរក្នុងបន្ទប់ជួលរហូត​ធុំក្លិន​ស្អុយ​ទេីប​បែកការណ៍

ព័ត៌មានជាតិ៦ ម៉ោង មុន

ស្នងការ​នគរបាលរាជធានី គ្រោង​បង្កើត​ក្រុម​សមត្ថកិច្ច​ចល័ត​ដើម្បី​តាមពិនិត្យ​អនុវត្តលើអ្នកដំណើរទាំងឡាយណា ដែល​សមត្ថកិច្ចមានការសង្ស័យថាមានជាតិស្រវឹង

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

​ពូទីន ប្រកាសចំហ​​​ចរចា​ជាមួយ​រដ្ឋបាល​ដូណាល់ ត្រាំ ខណៈហុងគ្រីបរិហារ​អឺរ៉ុប​​

ព័ត៌មានជាតិ៦ ម៉ោង មុន

ក្រសួងប្រៃសណីយ៍កម្ពុជា និង ក្រសួងបច្ចេកវិទ្យាគមនាគមន៍នៃសាធារណរដ្ឋហ្វីលីពីនធ្វើសន្និសីទស្តីពីការផ្ទេរបច្ចេកវិទ្យាឌីជីថលឱ្យគ្នាដើម្បីជំរុញល្បឿននៃការធ្វើបរិវត្តកម្ម

Sokha Hotels

ព័ត៌មានពេញនិយម