Connect with us

សេដ្ឋកិច្ច

ភ្ញាក់ផ្អើល ពេលដឹងចំណូលរបស់រុស្ស៊ី ពីការលក់ឥន្ធនៈហ្វូស៊ីល នៅ១០០ថ្ងៃដំបូង នៃសង្គ្រាម

បានផុស

នៅ

ក្នុងរយៈពេល១០០ថ្ងៃដំបូងនៃសង្រ្គាមលើអ៊ុយក្រែន រុស្ស៊ីរកចំណូលបាន៩៣ពាន់លានអឺរ៉ូ (៩៧ ៣៩៧ ៥០៥ ០០០​ ដុល្លារអាមេរិក) ពីការលក់ឥន្ធនៈហ្វូស៊ីលរបស់ខ្លួនទៅឲ្យប្រទេសនានាជុំវិញពិភពលោក។

ចំណូលដ៏គួរឲ្យភ្ញាក់ផ្អើលនេះ បានកើតឡើងថ្វីបើបរិមាណនាំចេញ ធ្លាក់ចុះគួរឲ្យកត់សម្គាល់នៅក្នុងខែឧសភា ខណៈដែលសហគមន៍អន្តរជាតិ ព្យាយាមកាត់បន្ថយការពឹងផ្អែកលើប្រេង និងឧស្ម័នរបស់ទីក្រុងមូស្គូ ក៏ដោយ។

យោងតាមរបាយការណ៍របស់មជ្ឈមណ្ឌលស្រាវជ្រាវថាមពល និងខ្យល់ស្អាត (CREA), សហភាពអឺរ៉ុបបានទទួល ៦១% នៃការនាំចេញឥន្ធនៈហ្វូស៊ីលរបស់រុស្ស៊ី។

ហើយបើទោះបីជាប្រេងរុស្ស៊ី ត្រូវបានលក់ក្នុងតម្លៃបញ្ចុះថ្លៃដោយសារតែប្រភពដើមរបស់ខ្លួនក៏ដោយ ប៉ុន្តែការកើនឡើងជាសកលនៃតម្រូវការឥន្ធនៈហ្វូស៊ីល និងតម្លៃថាមពលកើនឡើង ​នៅតែទទួលបានផលចំណេញសម្រាប់រដ្ឋាភិបាលរបស់លោកប្រធានាធិបតី វ្ល៉ាឌីមៀរ ពូទីន។

លោក Lauri Myllyvirta អ្នកវិភាគឈានមុខរបស់ CREA បាននិយាយអំពីការដាក់ទណ្ឌកម្មអន្តរជាតិនាពេលបច្ចុប្បន្នប្រឆាំងនឹងទីក្រុងមូស្គូថា “វឌ្ឍនភាព​រហូត​មក​ដល់​បច្ចុប្បន្ន​នេះ ​គឺ​យឺត​ពេកហើយ ​ដោយសារតែ​តម្រូវការ​ជំនួយ​បន្ទាន់​របស់​អ៊ុយក្រែន។ សកម្មភាពខ្លាំងជាងនេះ គឺចាំបាច់ ត្រូវកាត់ផ្តាច់លំហូរសាច់ប្រាក់ទៅកាន់ប្រទេសរុស្ស៊ី។ នៅទូទាំងពិភពលោក យើងត្រូវបង្កើនល្បឿននៃការប្រើប្រាស់ថាមពលស្អាត ដើម្បីជំនួសការនាំចូលឥន្ធនៈហ្វូស៊ីល និងសម្រួលដល់តម្លៃប្រេងឥន្ធនៈខ្ពស់ ដែលជំរុញឲ្យប្រាក់ចំណូលរបស់រុស្ស៊ីកើនឡើង”។

សហភាពអឺរ៉ុប បានសន្យារារាំងការនាំចូលប្រេងពីរុស្ស៊ីភាគច្រើននៅចុងឆ្នាំនេះ ថ្វីបើខ្លួនកំពុងពិបាកក្នុងការសម្រេចលើវិធី និងពេលវេលាដែលត្រូវបញ្ចប់ការពឹងផ្អែកលើឧស្ម័នរបស់រុស្ស៊ី ក៏ដោយ។

យ៉ាងណាក្តី ប៉ូឡូញ និងអាមេរិក បានបង្កផលប៉ះពាល់ធំបំផុតលើប្រាក់ចំណូលរបស់រុស្ស៊ី ដោយសារកាត់បន្ថយការនាំចូលយ៉ាងច្រើន រួមជាមួយនឹងប្រទេសនានាដូចជា លីទុយអានី ហ្វាំងឡង់ និងអេស្តូនី ជាដើម។

យោងតាមការស្រាវជ្រាវរបស់ CREA បានបង្ហាញថា ឥណ្ឌា បារាំង ចិន អារ៉ាប់រួម និងអារ៉ាប៊ីសាអូឌីត សុទ្ធតែបានបង្កើនការនាំចូល ដោយឥណ្ឌាបានទិញ ១៨% នៃការនាំចេញប្រេងឆៅរបស់រុស្ស៊ី ហើយបារាំងជាអ្នកទិញធំបំផុតចំពោះទំនិញបញ្ចុះតម្លៃ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ SKY

ចុចអាន៖ គ្មានការលើកលែងទោសប្រហារជីវិត ចំពោះជនជាតិអង់គ្លេសទាំង ២នាក់ទេ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១០ នាទីutes មុន

ត្រាំ ព្រមានក្រុមហាម៉ាស ថា នឹងជួបអាសន្នធំ បើមិនដោះលែងចំណាប់ខ្មាំង មុនគាត់ចូលកាន់តំណែង

ព័ត៌មានជាតិ១៧ នាទីutes មុន

ក្រសួងអប់រំបើកវេទិកាអប់រំស្តីពី “ឧត្តមានុវត្តន៍កំណែទម្រង់សាលារៀន ឆ្នាំ២០២៤”

ព័ត៌មានជាតិ៣៥ នាទីutes មុន

មន្ត្រីជាន់ខ្ពស់៖ កម្មវិធីក្រៅម៉ោងសិក្សាជួយភ្ជាប់រវាងយុវជន និងសង្គមស្វែងរកដំណោះស្រាយភាពស្មុគស្មាញនៃជីវិតនាសម័យទំនើប

ព័ត៌មានជាតិ១១ ម៉ោង មុន

សម្ដេចតេជោ៖ ដំណើរទស្សនកិច្ចទៅចិន រៀបចំទុកមុនជិត២ខែ មិនមែនទៅទាំងតក់ក្រហល់ ដូចលោកជេម សុខ ថាឡើយ

ព័ត៌មានជាតិ១១ ម៉ោង មុន

លោក​ ហេង​ សួរ​ ៖ ការបង្រួបបង្រួមអង្គការវិជ្ជាជីវៈមិនមែនជាការដាក់កំហិត ឬបំបិទសិទ្ធិសេរីភាពសហជីពណាមួយនោះទេ

ព័ត៌មានជាតិ២២ ម៉ោង មុន

ឃ្លាំងស្តុកដំឡូងមី ដែលប្រមូលទិញពីកសិករក្នុងស្រុកកែវសីមា ត្រូវបង្ខំចិត្តបិទទ្វារ ដោយសារបញ្ហាដឹកជញ្ជូន

សន្តិសុខសង្គម២១ ម៉ោង មុន

ថ្នាក់ដឹកនាំវត្ត និងមន្ត្រីធម្មការខណ្ឌ ចាត់វិធានការលើព្រះសង្ឃមួយអង្គក្រោយបែកធ្លាយវីដេអូអង្គុយសារសងជាមួយនារីម្នាក់

ជីវិតកម្សាន្ដ១៨ ម៉ោង មុន

Jonathan អ្នកដឹកនាំសម្ដែងបានកែរប្លង់មួយចំនួន នឹងធ្វើការបកស្រាយ បីចំណុចធំក្នុងMVបទ”សែកមន្ត”

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

អាមេរិក បញ្ជាក់​ថា​នឹង​មិនប្រគល់​អាវុធ​នុយក្លេអ៊ែរឲ្យ​ទៅ​អ៊ុយក្រែនវិញ​ទេ

ជីវិតកម្សាន្ដ១៨ ម៉ោង មុន

តារាថៃល្បីៗ ៤គូ ត្រៀមចូលរោងការនៅដើមឆ្នាំថ្មីនេះ

Sokha Hotels

ព័ត៌មានពេញនិយម