ព័ត៌មានជាតិ
លោក គន់ គីម ឱ្យត្រៀមឆ្លើយតបឱ្យបានទាន់ពេលវេលា ចំពោះគ្រោះមហន្តរាយកើតឡើងនៅរដូវវស្សានេះ
លោកទេសរដ្ឋរដ្ឋមន្ត្រី គន់ គីម អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានជំរុញឲ្យថ្នាក់ជាតិ
និងថ្នាក់ក្រោមជាតិ ត្រូវត្រៀមឆ្លើយតបឲ្យបានទាន់ពេលវេលា ពាក់ព័ន្ធបញ្ហាគ្រោះមហន្តរាយ ដែលអាចកើតមាននៅក្នុងរដូវវស្សានេះ ។
ថ្លែងក្នុងកិច្ចប្រជុំឆ្លងរបាយការណ៍ ស្តីពីលទ្ធផលការងារគ្រប់គ្រងគ្រោះមហន្តរាយក្នុងខែឧសភា និងទិសដៅអនុវត្ត ខែមិថុនា ឆ្នាំ២០២២ នាថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២២ លោក គន់ គីម បានណែនាំឱ្យអ្នកពាក់ព័ន្ធត្រូវពង្រឹងយន្តការ
នៃការតាមដានស្ថានភាពអាកាសធាតុ និងហេតុការណ៍គ្រោះមហន្តរាយដែលកើតមានក្នុងក្របខណ្ឌទូទាំងប្រទេស និងក្នុងតំបន់ដើម្បីបន្តការផ្សព្វផ្សាយឱ្យដល់សហគមន៍បានទាន់ពេលវេលា ។
លោកទេសរដ្ឋមន្ត្រីបានបន្តថា ថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិត្រូវពង្រឹងការត្រៀមរៀបចំដើម្បីឆ្លើយតបទៅនឹងហេតុការណ៍គ្រោះមហន្តរាយដែលអាចនឹងកើតមានក្នុងរដូវវស្សាឱ្យទាន់ពេលវេលាតាមរយៈកិច្ចសហប្រតិបត្តិការជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ កងប្រតិបត្តិការរុករក និងសង្គ្រោះកាកបាទក្រហមកម្ពុជា អាជ្ញាធរមូលដ្ឋាន ដៃគូអភិវឌ្ឍន៍ និងអង្គការដៃគូ ។
ជាមួយនេះ លោកទេសរដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់ និងកោតសរសើរថ្នាក់ដឹកនាំ និងមន្ត្រីទាំងអស់ដែលប្រឹងប្រែងដោះស្រាយការលំបាក និងបានអនុវត្តការងារបានច្រើនគួរឱ្យកត់សម្គាល់ដើម្បីឆ្លើយតបនឹងបញ្ហាគ្រោះមហន្តរាយផ្សេងៗ ដែលបានកើតឡើងជារៀងរាល់ឆ្នាំ ។
យោងតាមរបាយការណ៍បានឱ្យដឹងថា ភ្លៀងកក់ខែក្នុងរដូវប្រាំងឆ្នាំនេះ បានបន្តធ្លាក់រាយប៉ាយតាមបណ្តាខេត្តជាច្រើន ហើយខេត្តខ្លះមានភ្លៀងធ្លាក់ក្នុងបរិមាណពី៧០-១០០មីលីម៉ែត្រ រហូតមានប៉ះពាល់ដំណាំស្រូវរបស់ពលរដ្ឋ ។
របាយការណ៍បន្តថា បញ្ហាគ្រោះមហន្តរាយ បង្កឡើងដោយខ្យល់កន្រ្តាក់នៅដើមឆ្នាំនេះ បានប៉ះពាល់រាជធានី-ខេត្ត ចំនួន១៣ ស្លាប់មនុស្សម្នាក់ ខណៈករណីរន្ទះបាញ់ ធ្វើឱ្យបាត់បង់អាយុជីវិត ចំនួន១៣នាក់ (ស្រី៣) របួស៨នាក់
និងងាប់គោក្របី ៣០ក្បាល ។ ចំណែកបញ្ហាអគ្គិភ័យ កើតមានចំនួន ៣៧លើកនៅរាជធានី-ខេត្ត ចំនួន១៦ ខូចខាតផ្ទះចំនួន ១៣៧ខ្នង-ល្វែង ស្លាប់មនុស្ស ៥នាក់ និងរបួស ៦នាក់ ៕
អត្ថបទ៖ សំអឿន
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
លទ្ធផលកំណាយ៖ តំបន់អង្គរមានមនុស្សមកតាំងភូមិករតាំងពីជាង ៣ ០០០ ឆ្នាំមកម្ល៉េះ
-
ចរាចរណ៍១ ថ្ងៃ ago
តារា Rap ម្នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ក្រោយរថយន្ដពាក់ស្លាកលេខ ខ.ម បើកបញ្ច្រាសឆ្លងផ្លូវ បុកមួយទំហឹង
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សំណង់ព្រះពុទ្ធប្បដិមាកម្ពស់ជាង ៨០ ម៉ែត្រ នឹងលេចរូបរាងក្នុងតំបន់អភិវឌ្ឍឆ្នេររាមខេត្តព្រះសីហនុ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អ្នកឧកញ៉ា សំ សុខនឿន ព្យាករថា កម្ពុជា ត្រូវការពេលប្រហែល៥ឆ្នាំទៀត ដើម្បីឱ្យវិស័យអចលនទ្រព្យវិលរកសភាពដើមវិញ
-
សេដ្ឋកិច្ច៥ ថ្ងៃ ago
ទិន្នផលគ្រាប់ស្វាយចន្ទីអាចធ្លាក់ចុះពី ១០-៣០% ដោយសារអាកាសធាតុ ប្រសិនបើគ្មានវិធានការឆ្លើយតបទាន់ពេល
-
សេដ្ឋកិច្ច៥ ថ្ងៃ ago
ធនាគារជាតិ ប្រកាសឱ្យសាធារណជនប្រុងប្រយ័ត្នប្រាក់ដុល្លារក្លែងក្លាយ កំពុងចរាចរណ៍នៅកម្ពុជា
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
មហាជនផ្ទុះការរិះគន់លោកបណ្ឌិត សុខ ទូច ដែលនិយាយជំរុញ«ក្មេងៗឱ្យខំរៀនសូត្រ និងធ្វើការ ជាជាងទៅធ្វើសមាធិ»
-
កីឡា៤ ថ្ងៃ ago
គ្រួសារលោកគ្រូ អេ ភូថង ជួបទុក្ខធំផ្ទួនៗ