Connect with us

កីឡា

២ ប្រកួតចុងក្រោយកម្ពុជា មានឱកាសទាត់ចូលអាហ្វហ្គានីស្ថាន មុនជួបគ្នាល្ងាចនេះ

បានផុស

នៅ

ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា នឹងត្រូវប្រកួតមិត្តភាពអន្តរជាតិជាមួយ ក្រុមជម្រើសជាតិអាហ្វហ្គានីស្ថាន នាល្ងាចថ្ងៃទី ១៤ ខែមិថុនា ឆ្នាំ ២០២២ នេះ ខណៈ​បើ​ក្រឡេក​មក​មើល​ប្រវត្តិ​ជួបគ្នា កម្ពុជា ហាក់​ត្រដមត្រសង​ជាមួយ ដ្បិត​កម្ពុជា របូត​គ្រាប់​បាល់​តិចតួច និង​ក៏​អា​ចរក​គ្រាប់​បាល់​បាន​ផងដែរ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​យោងតាម​ប្រវត្តិ​ជួបគ្នា កម្ពុជា ជាមួយ អា​ហ្វ​ហ្គា​នី​ស្ថាន គឺ​ធ្លាប់​ជួបគ្នា​ចំនួន ៤​ ដង គិត​ចាប់តាំងពី​ឆ្នាំ​ ២០១៥ ហើយ​ជា​លទ្ធផលកម្ពុជា បាន​យកឈ្នះ តែម្ដង​គត់ ខណៈ​អា​ហ្វ​ហ្គា​នី​ស្ថាន ឈ្នះ ៣​ ដង ខាងក្រោម ​គឺ​លទ្ធផល​នៃ​ប្រវត្តិ​ជួបគ្នា​របស់​ក្រុម​ទាំងពីរ​៖

​ឆ្នាំ​ ២០១៥៖ កម្ពុជា ០-១ អា​ហ្វ​ហ្គា​នី​ស្ថាន (​វគ្គ​ជម្រុះ បាល់ទាត់​ពិភពលោក​)

​ឆ្នាំ​ ២០១៥៖ អា​ហ្វ​ហ្គា​នី​ស្ថាន ៣-០ កម្ពុជា (​វគ្គ​ជម្រុះ បាល់ទាត់​ពិភពលោក​)

​ឆ្នាំ​ ២០១៧៖ កម្ពុជា ១-០ អា​ហ្វ​ហ្គា​នី​ស្ថាន (​វគ្គ​ជម្រុះ ជើងឯក​អាស៊ី​)

​ឆ្នាំ ​២០១៨៖ អា​ហ្វ​ហ្គា​នី​ស្ថាន ២-១ កម្ពុជា (​វគ្គ​ជម្រុះ ជើងឯក​អាស៊ី​)

​សូមបញ្ជាក់ថា ការប្រកួត​រវាង កម្ពុជា ជាមួយ អា​ហ្វ​ហ្គា​នី​ស្ថាន នា​វេលា​ម៉ោង ៦:៣០​ យប់ ថ្ងៃទី​ ១៤ ខែមិថុនា ឆ្នាំ​ ២០២២ ខណៈ​ការប្រកួត​នឹងមាន​ការផ្សាយ​ផ្ទាល់​តាមរយៈ​ស្ថានីយ​ទូរទស្សន៍ BTV News ផងដែរ​៕

​អត្ថបទ​៖ មន្នី​រ័ត្ន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម