ជីវិតកម្សាន្ដ
ប្លែកភ្នែក ! នី មុន្នីនាថ ពេលតែងខ្លួនថតសម្តែងក្នុងសម័យប៉ុលពតបែបនេះស្ទើរមើលពុំស្គាល់
តារាសម្តែងទឹកភ្នែកកញ្ញា នី មុន្មីនាថ បានធ្វើអោយមហាជនមានការភ្ញាក់ផ្អើលគ្រប់គ្នាក្រោយ ពេលប្រទះឃើញរូបស្ថិតក្នុងរូបភាពខ្មៅស្រអាប់ស្ទើរមើលមិនស្គាល់ថាជាតារាស្រីរូបស្រស់ នី មុន្នីនាថ ។

តាមរយះរូបភាពនោះ គេឃើញតារាសម្ដែងស្រី នី មុន្នីនាថ បង្ហោះភ្ជាប់និងសំណេរដោយទឹកមុខស្លេក ស្លាំងសម្បុរខ្មៅ សក់សំពោងផងដែរ។ កញ្ញា នី មុន្នីនាថ បានរៀបរាប់ដូច្នេះថា ពេលខ្លះក៏ហត់ ក្តៅ ពេល ខ្លះក៏សប្បាយ តែនេះវាគ្រាន់តែជាការសម្តែងដែលឋិតនៅក្នុងសម័យកាលមួយដ៏សាហាវយង់ឃ្នង នៃរបបប៉ុលពត គុកឥតជញ្ជាំង (៣ឆ្នាំ៨ខែ២០ថ្ងៃ) ។

កញ្ញា នី មុន្នីនាថ បាននិយាយបន្ថែមថា តែបើតាមការពិតដែលម្តាយឪពុកខ្ញុំប្រាប់ គ្មានឡើយពាក្យថា សប្បាយ ហូបមិនឆ្អែត ដេកមិនស្រួល រស់នៅតែក្នុងភាពភ័យខ្លាច តក់ស្លត់នឹងមានរឿងជាច្រើនទៀត ដែលចាស់ៗលោកបានដឹងឆាប់ៗនេះ នឹងបានជួបជីវិតគ្រួសារមួយដែលរស់នៅក្នុងសម័យកាលនោះ ។

ទន្ទឹមគ្នានៃការបង្ហោះរូបភាពនេះដែរ មានទស្សនិកជននិងអ្នកគាំទ្រលើកឡើងថា នី មុន្នីនាថ ពេលតែងខ្លួនបែបនេះ ពិតជាប្លែកហើយមើលស្ទើរមិនស្គាល់តែម្តង។
សូមទស្សនារូបភាពតារាស្រីកញ្ញា នី មុន្នីនាថ ក្នុងរូបភាពខ្មៅស្រអាប់ដូចខាងក្រោមនេះ៕
អត្ថបទ ៖ ចាន់រ៉ា


-
ព័ត៌មានជាតិ៤ ថ្ងៃ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
នគរបាលខណ្ឌសែនសុខ ហៅយុជនក្រុមសម្រួលចរាចរណ៍ មកណែនាំ និងដកហូតឯកសណ្ឋាន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ផុងដីរលំបាក់ដងសន្ទូចប្រវែងជាង៥០ម៉ែត្រ សង្កត់លើសំយាបផ្ទះពលរដ្ឋ៤ខ្នង និងសង្កត់ម៉ូតូមួយគ្រឿង
-
សន្តិសុខសង្គម១៩ ម៉ោង ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម៣ ថ្ងៃ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឧទ្ធម្ភាគចក្រ ដឹកទេសចរ ធ្លាក់ចូលទន្លេនៅញ៉ូវយក ស្លាប់មនុស្ស៦នាក់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម