Connect with us

សុខភាព

ស្ត្រីៗ ត្រូវដឹងពីប្រភេទអាហារ សម្រាប់ជំនួយដល់សុខភាពទ្វារមាស

បានផុស

នៅ

សព្វថ្ងៃមានស្ត្រីជាច្រើនផ្ទុកបញ្ហារោគស្ត្រី ដោយសារតែពួកគាត់មិនសូវយល់ដឹងអំពីការថែទាំ ជាពិសេសអនាម័យការរស់នៅ និងការហូបចុក អ្វីដែលស្ត្រីតែងតែធ្វើខុសនោះគឺ ជ្រើសរើស ផលិតផល​គ្មាន​ស្តង់ដារ ហើយគ្មានគុណភាពមក​ប្រើប្រាស់​លើ​តំបន់​ពិសេស​នោះ ​រួច​នាំ​ឲ្យ​គាត់មានបញ្ហា​រោគ​ស្ត្រី​ធ្ងន់ធ្ងរ​លើស​ដើម​ អាចឈានដល់ថ្នាក់មិនអាចមានគត៌បានទៀត។ ខាងក្រោមនេះ ​ជាពពួកអាហារ​ដែល​អាច​ថែរក្សា​សុខភាព​ទ្វារ​មាស ​ឲ្យ​រឹងមាំមានសុខភាពល្អ៖

១. ពពួក​ប្រូប៊ីយ៉ូទិច និងយ៉ាអ៊ួធម្មជាតិ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រុមអាហារដែលមានប្រូប៊ីយ៉ូទិចពីធម្មជាតិ គឺពិតជាមានគុណប្រយោជន៍ក្នុងការថែរក្សាសុខភាពទ្វារមាសរបស់មិត្តនារី។ ចំណែកឯយ៉ាអ៊ួធម្មជាតិវិញ​​ ក៏ប្រៀបបានជារនាំងការពារបញ្ហាឆ្លងរោគផ្សេងៗ ព្រមទាំងប្រយុទ្ធប្រឆាំងនឹងជំងឺមួយចំនួនផងដែរ។

២. ផ្លែប៊័រ

ជាមួយនឹងបិរមាណច្រើននៃប៉ូតាស្យូម និង វីតាមីនB6 ផ្លែប៊័រជាជំនួយដ៏ល្អក្នុងការផលិតទឹករំអិលធម្មជាតិសម្រាប់ការពារភាពស្ងួតនៅតំបន់ទ្វារមាស។

៣. ដំឡូងជ្វា

ដំឡូងជ្វាសម្បូរទៅដោយវីតាមីន និងសារធាតុចិញ្ចឹមជាច្រើនរួមមានវីតាមីនA C និង B សារធាតុសរសៃ ម៉ាញេស្យូម និងប៉ូតាស្យូមដែលជួយពង្រឹងសុខភាពទ្វារមាស ក៏ដូចជាបង្កើននូវសារធាតុប្រឆាំងអុកស៊ីតកម្ម។

៤. គ្រាប់ល្ពៅ និងគ្រាប់ធញ្ញជាតិ

ជាមួយនឹងវីតាមីនE និងសារធាតុស័ង្កសី ការទទួលទានគ្រាប់ល្ពៅ នឹងជួយឲ្យមិត្តនារីមានវដ្ដរដូវទៀងទាត់ និងមិនមានបញ្ហារំខាន ឬរមាស់នៅតំបន់ពិសេសរបស់ខ្លួន។ ម្យ៉ាងទៀត វាក៏បង្ការបញ្ហាស្ងួត និងអាការៈឈឺចាប់ពេលមករដូវផងដែរ។

៥. ខ្ទឹមស

ខ្ទឹមសមិនត្រឹមតែបង្ការបញ្ហាធ្លាក់ស រមាស់ និងក្លិនមិនល្អប៉ុណ្ណោះទេ វាក៏ជួយការពារទ្វារមាសពីការឆ្លងមេរោគ ជាពិសេសមេរោគផ្សិតទៀតផង។

៦. ផលិតផលសណ្តែក

សារធាតុដែលមាននៅក្នុងផលិតផលសណ្តែក ជំរុញដំណើរផលិតទឹករំអិលធម្មជាតិ និងការពារអាការៈឈឺចាប់ក្នុងពេលមករដូវ។

៧. បន្លែបៃតង

បរិមាណដ៏ច្រើននៃវីតាមីនA និងC នៅក្នុងបន្លែបៃតងជួយជំរុញដំណើរចលនាក្នុងឈាម បង្ការពីមេរោគឆ្លងនិងការពារបញ្ហាស្ងួតនៅតំបន់ទ្វារមាស។

ការហូបចុកល្អតែមួយមុខមិនគ្រប់គ្រាន់ទេ អ្នកក៏ត្រូវការលំហាត់ប្រាណ និងការរស់នៅស្អាតផងដែរទើបវាមានប្រសិទ្ធិភាពខ្ពស់។ សម្រាប់បងអូននារីៗណាដែលមានបញ្ហាធ្លាក់សរ យើងគប្បីប្រើខោទ្រនាប់ធ្វើពីកប្បាស ឬប្រើជាសំឡីប្រចាំថ្ងៃដើម្បីរក្សាអនាម័យតំបន់ពិសេសយើង៕

ប្រែសម្រួល៖ វារី

ចុចអាន៖ដំបៅក្រពះបង្កឡើងដោយមូលហេតុអ្វី? មានរោគសញ្ញាអ្វីខ្លះ?

ចុចអាន៖ស្រីៗខ្លះចេះតែរាករូស អំឡុងពេលមករដូវ ធ្វើម៉េចទើបបាត់?

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម