សេដ្ឋកិច្ច
សម្តេច ហ៊ុន សែន៖ កម្ពុជាប្រឹងសន្សំសំចៃទប់ទល់វិបត្តិសេដ្ឋកិច្ចសកលដែលកំពុងកើតឡើង
សេដ្ឋកិច្ចរបស់កកម្ពុជា ទើបតែងើបឡើងវិញ បន្ទាប់ពីកូវីដ-១៩។ ប៉ុន្តែមិននឹកស្មានដល់សោះថា សង្គ្រាមរវាងរុស្ស៊ី-អ៊ុយក្រែន បានដាក់បន្ទុកទៅលើប្រទេសនានា នៅលើពិភពលោក។ មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ធនាគារពិភពលោក ធនាគារអភិវឌ្ឍអាស៊ីបានវាយតម្លៃអំពីកំណើនសេដ្ឋកម្ពុជា ផ្សេងៗគ្នា។ ទោះយ៉ាងណា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានប្រសាសន៍ថា« កុំខ្វល់ពេកអារឿងការវាយតម្លៃមុន សំខាន់បំផុត យើងធ្វើបានប៉ុន្មានពិតប្រាកដ»។ ការលើកឡើងរបស់សម្តេចតេជោនេះ នៅក្នុងពិធីបិទ និងប្រគល់សញ្ញាបត្រវគ្គបណ្ដុះបណ្ដាលឆ្នាំ២០២០-២០២១ និងបើកវគ្គបណ្ដុះបណ្ដាលឆ្នាំ២០២២ របស់សាលាភូមិន្ទរដ្ឋបាល កាលពីថ្ងៃទី១៣ ខែមិថុនា។
សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលខិតខំរក្សានូវស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ទប់ស្កាត់ការកើនឡើងអតិផរណា និងរក្សាកម្លាំងទិញប្រាក់រៀលជាដើម។ នៅក្នុងកាលៈទេសៈនេះ សម្តេច បានសង្កត់ធ្ងន់ថា រាជរដ្ឋាភិបាលបន្តសន្សំសំចៃឱ្យបានខ្ពស់ ដើម្បីទប់ទល់នឹងសភាពការ ដែលកំពុងកើតឡើង ខណៈដែលសេដ្ឋកិច្ចកម្ពុជា មិនទាន់ជួបហានិភ័យនៃការដួលរលំឡើយ។ ជាក់ស្តែង៣ខែ ដើមឆ្នាំនេះ កំណើននៃការនាំចេញបានកើនឡើង ៣៣ភាគរយ ដែលជាសញ្ញវិជ្ជមានសម្រាប់កម្ពុជា។
ធនាគារពិភពលោក (World Bank) បានព្យាករណ៍កំណើនសេដ្ឋកិច្ចកម្ពុជា នៅឆ្នាំ២០២២នេះ មានកំណើន៤,៥ភាគរយ និងឆ្នាំ២០២៣ មានកំណើនរហូតដល់៥,៨ភាគរយ។
ស្របពេលជាមួយគ្នានេះ យោងតាមការវាយតម្លៃបឋមរបស់មូលនិធិរូបិយវត្ថុអន្តរជាតិ(IMF)បានឱ្យដឹងថា សេដ្ឋកិច្ច កម្ពុជា នៅក្នុងឆ្នាំនេះអាចនឹងសម្រេចបានក្នុងរង្វង់៥,១% និងនៅឆ្នាំ២០២៣នឹងកើនឡើងដល់៦.២%។ លោក Kenji Okamura នាយករងគ្រប់គ្រងIMF មានប្រសាសន៍ថា អត្រានៃការកើនឡើងយ៉ាងឆាប់រហ័សនេះ គឺដោយសារប្រទេសកម្ពុជា មានការងើបឡើងវិញយ៉ាង លឿននៃសកម្មភាពសង្គម- សេដ្ឋកិច្ច និងតម្រូវការពីខាងក្រៅ។ លោកបានបន្តថា ទោះជាការព្យាករណ៍សេដ្ឋកិច្ចកើនឡើងបែបនេះ ក៏នៅកម្ពុជានឹងមាន ហានិភ័យ មួយចំនួនអាចនឹងប៉ះពាល់ដល់កំណើននេះរួមមាន ការកើនឡើង នៃអត្រាអតិផរណា, ការអូសបន្លាយនៃសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន, ការថមថយនៃសេដ្ឋកិច្ចចិន និងការរឹតបន្តឹងគោលនយោបាយរូបិយវត្ថុរបស់ប្រទេសអភិវឌ្ឍន៍។ នាយករងគ្រប់គ្រងIMF លើកឡើងបែបនេះ នៅក្នុងជំនួបជាមួយរដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចកម្ពុជា កាលពីពេលថ្មីៗនេះ។
ចំពោះបញ្ហាអតិផរណា ធនាគារជាតិនៃកម្ពុជា បានប៉ាន់ស្មាននាពេលថ្មីៗនេះដែរថា នឹងមានការកើនឡើង ៤ភាគរយ ដោយសារកំណើនថ្លៃនៃម្ហូបអាហារ ប្រេងឥន្ធនៈ (ឥទ្ធិពលពីសង្រ្គាមរុស្សី-អ៊ុយក្រែន) និងថ្លៃដឹកជញ្ជូន ស្របពេលដែលមានការរអាក់រអួលនៃខ្សែច្រវាក់ផ្គត់ផ្គង់ និងការកើនឡើងនៃតម្រូវការក្នុងស្រុក។ ទោះជាមានកំណើនបែបនេះក្តី លោកបណ្ឌិត គី សេរីវឌ្ឍន៍ អ្នកវិភាគសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជា មើលឃើញថា« ការកើនឡើងកម្រិតប៉ុណ្ណេះសម្រាប់កម្ពុជា មិនទាន់មានហានិភ័យទេ ខណៈដែលការរំពឹងទុកចំណូលជាមធ្យមកើនឡើងប្រមាណ ៤ភាគរយដូចគ្នា គ្រាន់តែមិនបានជួយឱ្យប្រាក់សន្សំកើនតែប៉ុណ្ណោះ តែសេដ្ឋកិច្ចនៅតែមានកំណើនដដែល»។
លោកបណ្ឌិត គី សេរីវឌ្ឍន៍ បានសង្កត់ធ្ងន់ថា អ្វីដែលធ្វើឱ្យកម្ពុជា មានការព្រួយបារម្ភនោះ គឺនៅពេលដែលអតិផរណានេះ ធំជាងកំណើននៃប្រាក់ចំណូល។ លោកថា ប្រសិនបើអតិផរណាឡើងដល់ទៅ ៦%-៧% នោះនឹងក្លាយទៅជាហានិភ័យសម្រាប់ប្រទេសកម្ពុជា ជាពិសេសប្រជាពលរដ្ឋដែលមានចំណូលថេរ៕ ទូន សុផល
-
ចរាចរណ៍៣ ថ្ងៃ ago
ជិះម៉ូតូបញ្ច្រាសផ្លូវ បុកម៉ូតូមួយគ្រឿងទៀតស្លាប់ម្នាក់ និងរបួសធ្ងន់ស្រាល៣នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
មេសិទ្ធិមនុស្សកម្ពុជា ឆ្លៀតសួរសុខទុក្ខកញ្ញា សេង ធារី កំពុងជាប់ឃុំ និងមើលឃើញថាមានសុខភាពល្អធម្មតា
-
ចរាចរណ៍៦ ថ្ងៃ ago
ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងម៉ូតូ បណ្ដាលឱ្យឪពុក និងកូន២នាក់ស្លាប់បាត់បង់ជីវិត
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
ក្រោយរួចខ្លួន តួសម្ដែងរឿង «Ip Man» ប្រាប់ដើមចមធ្លាយដល់កន្លែងចាប់ជំរិត កៀកព្រំដែនថៃ-មីយ៉ានម៉ា
-
ចរាចរណ៍៣ ថ្ងៃ ago
យុវជនម្នាក់ ចេញពីធ្វើការត្រលប់ទៅកន្លែងស្នាក់នៅវិញ ជួបគ្រោះថ្នាក់ចរាចរណ៍ ដួលបោកក្បាលស្លាប់លើស្ពានព្រែកព្នៅ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
អ្នកនាំពាក្យថារថយន្តដែលបើកផ្លូវឱ្យអ្នកលក់ឡេមិនមែនជារបស់អាវុធហត្ថទេ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ស្ទឹងសង្កែនៅប៉ែកខាងក្រោមរីងស្ងួត និងកំពុងប្រែក្លាយជាផ្លូវរទេះ