Connect with us

KPT+

៥ យ៉ាងរៀនបណ្ដុះបណ្ដាលចិត្តឲ្យរឹងមាំ បើទោះបីជាឧបសគ្គធំដូចភ្នំ

បានផុស

នៅ

ជីវិតរួមបញ្ចូលការតស៊ូ ប៉ុន្តែប្រាកដណាស់ថា គ្រប់គ្នាមានអ្វីមួយដែលមករារាំងដំណើរ​ការ​នេះ ដើម្បី​សម្រេច​បាន​ជោគជ័យ។ ទន្ទឹមនោះ ​ខ្លះ​ត្រូវ​ប្រឹងប្រែង​រហូត​ដល់​ដំណក់​ឈាម​ចុង​ក្រោយ ហើយ​ខ្លះ​ទៀត ​ប្រើ​ថាមពល​ខ្លាំង​ពេក​ដើម្បី​ទៅ​ដល់​ទីនោះ។ ប៉ុន្តែ​ទោះជាអ្នកប្រើវិធីណាក្ដី​ នេះគឺជារឿងមួយចំនួនដែលត្រូវ​តែ​បណ្តុះ​ សម្រាប់អ្នកដែលមានការលំបាក។ តើ​នោះ​ជា​អ្វី?

១ ជឿ​ថា​គោលដៅ​របស់​អ្នក​ នឹង​ត្រូវ​បាន​សម្រេច

អ្វី​គ្រប់យ៉ាង​គឺ​ផ្ដោត​លើ​ចិត្ត ប្រសិន​បើ​យើង​គិត​អំពី​អ្វី​មួយ​ដែល​យើង​ចង់​បាន រាងកាយរបស់យើង​ នឹង​ព្យាយាម​ដោយ​ស្វ័យប្រវត្តិ​ដើម្បី​ប្រយុទ្ធ​នឹង​អ្វី​ដែល​ខួរក្បាល​គិត។ នេះ​គឺ​ជា​ឥទ្ធិពល​នៃ​ការគិត​ជាមួយ​នឹង​សកម្មភាព។ វា​បង្កើត​នូវ​អ្វី​ដែល​កំពុង​គិត។ ដូច្នេះ​យើង​កំពុង​តស៊ូ​ដើម្បី​អ្វីមួយ ចូររក្សាវា​នៅ​ក្នុងចិត្ត ហើយ​ជឿ​ថា ​បំណង​ប្រាថ្នានឹង​ក្លាយ​ជា​ការ​ពិតមិនខាន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

២ ព្យាយាម​ឲ្យ​អស់​ពី​សមត្ថភាព

បន្ទាប់​ពី​ជឿ​លើ​អ្វី​ដែល​អ្នក​ចង់​បាន​ហើយ ជំហាន​បន្ទាប់​គឺ​ត្រូវ​ព្យាយាមឲ្យ​អស់​ពី​សមត្ថភាព​ ដើម្បី​សម្រេច​វា​បាន។ ដូច្នេះ​មិន​ត្រឹម​តែ​ជឿ​លើ​វា​ទេ ប៉ុន្តែ​ក៏​ត្រូវ​ប្រឹងប្រែង​ដើម្បី​សម្រេច​​ដែរ។ ដោយ​ការ​ព្យាយាម​និង​ការ​ព្យាយាម​ឲ្យបានល្អបំផុត អ្នក​នឹង​អាច​ទទួល​បាន​នូវ​អ្វី​ដែល​អ្នក​ចង់​បាន។ ព្រោះ​ការ​ខិត​ខំ ​មិន​ដែលក្បត់​លទ្ធផលឡើយ។

៣ ធ្វើ​ឲ្យ​បរាជ័យ​ តែជា​ផ្នែក​មួយ​នៃ​ការតស៊ូ

ចៀស​មិនរួចទេ ពេលតស៊ូដើម្បីអ្វីមួយ យើងនឹងប្រឈមមុខនឹងបញ្ហាផ្សេងៗ ដើម្បីសាកល្បង​ថាតើការតស៊ូ​របស់​យើង​ខ្លាំង​ប៉ុណ្ណា។ លទ្ធភាព​កាន់តែលំបាកក្នុងការសម្រេច វា​នឹងក្លាយជា​ឧបសគ្គ​កាន់​តែ​ច្រើន​ដែលឈរនៅក្នុងផ្លូវមួយនោះ។ នេះ​ជា​ធម្មជាតិ​ ព្រោះ​សុភមង្គល​ដែល​យើង​ចង់​បាន​មក​ជាមួយ​នឹង​ការ​លំបាក​ដែល​ត្រូវ​តែ​រស់។ វិធី​នោះ សូម​កុំ​បោះបង់​ដោយ​ងាយ ចូរ​ចាំ​ថា​ បរាជ័យ​គឺ​ជា​ផ្នែក​មួយ​នៃ​ការ​តស៊ូ។

៤ មិន​ខ្វល់​ពី​អ្វី​ដែល​មនុស្ស​ផ្សេង​និយាយ

មានមនុស្សមិនតិចទេ ដែលមើលស្រាលអ្នក នៅពេលដែលអ្នកមានក្តីសុបិន​ចង់​តស៊ូ។ ជំនួសឲ្យ​ការ​លើកទឹកចិត្ត​ ពួកគេ​ព្យាយាម​បំផ្លាញ​ស្មារតី​ប្រយុទ្ធរបស់យើងឲ្យបាក់ស្បាត។ មនុស្សបែបនេះ ពួកគេភាគច្រើនគឺ​ជា​មនុស្ស​ដែល​នៅ​ជិត​យើង​បំផុត។ ការមើលស្រាលសមត្ថភាព​របស់យើង ហើយ​មិនជឿថាយើងមានសមត្ថភាព មិន​សំខាន់​ថា​វា​ជា​អ្វីនោះ​ទេ អ្វី​ដែល​សំខាន់​បំផុត​ គឺ​អ្នក​មិន​ត្រូវ​តាម​ពាក្យ​គេថានោះទេ ។

៥ ផ្តោត​លើ​គោលដៅ​ដែល​យើង​ខិតខំ

រឿងចុងក្រោយ ដែលអ្នកត្រូវធ្វើ​ពេលកំពុងតស៊ូ គឺការ​ផ្ដោត​អារម្មណ៍។ ដាក់គំនិត​របស់​អ្នក​ទាំង​អស់ ក្នុង​ការតស៊ូដើម្បីក្តីសុបិនកាន់តែឆាប់បានជោគជ័យ។

ប្រសិនបើអ្នកដឹងច្បាស់ ពីអ្វីដែល​ខ្លួនឯង​កំពុងធ្វើ វានឹងធ្វើឲ្យយើង​កាន់តែងាយស្រួល និង​​រីករាយ​នឹង​ដំណើរការ​ទាំង​អស់​នោះ​ជាក់ជា​មិន​ខានទេ។ ការ​កំណត់​យុទ្ធសាស្ត្រ និងគោលដៅ​ដើម្បី​សម្រេច​បាន​ គឺជារឿងមួយចំនួន​ដែល​ដាច់ខាត​ត្រូវ​បញ្ចូល​ទៅ​ក្នុង​ខ្លួន នៅ​ពេល​អ្នក​កំពុង​តស៊ូ​ដើម្បី​អ្វី​មួយ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖៥ សញ្ញា បង្ហាញថា អ្នកជាមនុស្សគ្មានភាពម្ចាស់ការលើខ្លួនឯងនៅឡើយ

ចុចអាន៖មនុស្សមិនពូកែសម្របខ្លួន នឹងជួបហានិភ័យ ៥ យ៉ាងនេះ ក្នុងជីវិត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៣៦ នាទី មុន

មុននេះបន្តិច អគ្គិភ័យឆាបឆេះផ្ទះពលរដ្ឋ ចំណុចទល់មុខវិហារឥស្លាមគីឡូម៉ែត្រលេខ ០៩

ព័ត៌មានជាតិ៣ ម៉ោង មុន

ពលរដ្ឋជិះរថយន្តក្រុង​មិនគិតថ្លៃ​ ឱកាស​បុណ្យជាតិធំៗ កើនឡើង​ពី​ ១០ ទៅ ១៥ ភាគរយ ក្នុងមួយឆ្នាំ

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី បន្តវត្តមានជូនដំណើរបងប្អូនទៅស្រុកកំណើត និងចែកជូនភេសជ្ជៈកីឡាបំពេញជាតិទឹក វី អាកទីវ ដោយឥតគិតថ្លៃ

ព័ត៌មានជាតិ៣ ម៉ោង មុន

ប្រជាជនកម្ពុជាហៅបឹងទន្លេសាប ជាកូនសមុទ្រទឹកសាប ខណៈ​ជា​បឹងទឹកសាបធំបំផុតនៅអាស៊ីអាគ្នេយ៍

ជីវិតកម្សាន្ដ៣ ម៉ោង មុន

Selena ក្លាយជាមហាសេដ្ឋី ខណៈ Justin កំពុងផ្ទុះច្រូងចម្រាសនឹងបុគ្គលបទល្មើសផ្លូវភេទ

ចរាចរណ៍២៣ ម៉ោង មុន

រថយន្តដឹកទំនិញពាក់ស្លាកលេខ ខេមរៈភូមិន្ទ​បើកកិនគម្របលូបាក់ ខណៈដឹកទំនិញចេញពីឃ្លាំង

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

វៀតណាម​ខូច​ខាត​​៣,៣​ពាន់​លាន​ដុល្លារ​​ក្នុង​ព្យុះ​ទីហ្វុង​យ៉ាក់​ជី​​​​ (Yagi)

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី បន្តវត្តមានជូនដំណើរបងប្អូនទៅស្រុកកំណើត និងចែកជូនភេសជ្ជៈកីឡាបំពេញជាតិទឹក វី អាកទីវ ដោយឥតគិតថ្លៃ

ព័ត៌មានជាតិ៣ ម៉ោង មុន

ប្រជាជនកម្ពុជាហៅបឹងទន្លេសាប ជាកូនសមុទ្រទឹកសាប ខណៈ​ជា​បឹងទឹកសាបធំបំផុតនៅអាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ៤ ម៉ោង មុន

រមណីយដ្ឋានឆ្មាបាត់នៅកោះកុង ត្រៀមខ្លួនរួចស្រេច ទទួលភ្ញៀវទេសចរនៅថ្ងៃបុណ្យភ្ជុំបិណ្ឌ

Sokha Hotels

ព័ត៌មានពេញនិយម