Connect with us

អាជីព

ប្រវត្តិឈ្មោះ​នំ​ «ក្រឡាន» ​មានពាក់ព័ន្ធ​ជាមួយ​ជនជាតិ​ភាគតិចភូមា​ភៀសខ្លួន​មករស់​នៅស្រុកខ្មែរ

បានផុស

នៅ

ប្រជាជនខ្មែរមួយចំនួនធំ​បានស្គាល់ និងធ្លាប់ភ្លក់រសជាតិនំក្រឡានខ្មែរដុតចេញ​ពីបំពង់ឬស្សី ដែលបងប្អូនប្រជាពលរដ្ធគ្រប់ខេត្តក្រុងតែងនិយមចូលចិត្ត។ មិនត្រឹមតែប៉ុណ្ណោះ នំនេះបានទាក់ទាញដល់ភ្ញៀវទេសចរណ៍អន្តជាតិឲ្យជាប់ចិត្តផងដែរ មានលក់នៅតាមទីកន្លែង​កម្សាន្ដ ទេសចរណ៍ផ្សេងៗ តាមចំណតរថយន្ត ឬតំបន់នានាដែលនិយមចូលចិត្តនំនេះ។ តើឈ្មោះនំក្រឡានខ្មែរមានប្រភព និងកកើតឡើងតាំងពីពេលណា?

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​បើយោងតាម​មន្ទីរទេសចរណ៍ខេត្តបាត់ដំបងបានឱ្យដឹងថា ឈ្មោះ​ «ក្រឡាន» ជានំប្រពៃណីខ្មែរមួយ​ ធ្វើពីអង្ករដំណើប​ច្រកចូលក្នុងបំពង់ឬស្សី​ព្រមទាំង​បិទច្នុកដោយប្រើសំបក​ដូង ឬស្លឹក​ចេកហើយយកវាដុតរោលពីខាងក្រៅជុំវិញសំ​បកឬស្សី។ ពាក្យក្រឡាន​មានប្រភពចេញពីជនជាតិភាគតិច (កូឡា) របស់ប្រទេសភូមា ដែលបានរត់ភឿសខ្លួន និងបានរស់​នៅលើទឹកដីខេត្តប៉ៃលិនសព្វថ្ងៃ។ ជនជាតិដើមភាគតិច កូឡា បរិភោគ​អង្ករដំណើប​​ជាអាហារប្រចាំថ្ងៃខុសពីជនជាតិខ្មែរ​ ដែលបរិភោគអង្ករខ្សាយ។

ប្រភពដដែលអះអាងថា ជនជាតិកូឡាពីសម័យ​មុន ប្រកបរបរទទួលទានដោយការ រករ៉ែ (ត្បូង មាស ពេជ្រ បរបាញ់សត្វ កាប់ឈើ)។ នៅពេលដែលពួកគេទៅព្រៃម្តងៗ ពួកគេមិនចាំបាច់យកទៅជាមួយនៅ ឆ្នាំង ក្អម ដែលធ្វើអំពីដីឥដ្ឋឡើយ ពីព្រោះរបស់ទាំងនេះវាធ្ងន់ផុយស្រួយងាយបាក់បែក។ នៅពេលពួកគេចម្អិនអាហារ ពួកដើររកកាប់ដើមឬស្សីណាដែលមានប្រហោងធំៗ យកមកដាំស្ល ដោយដាក់បំពង់ឬស្សីបញ្ឈររួចដុតភ្លើងជាការស្រេច។

ចំណែកឯជនជាតិខ្មែរយើងដែលបានទៅរករ៉ែ និងកាប់ឈើជាមួយជនជាតិភាគតិចកូឡា នាសម័យ​នោះ ក៍យល់ឃើញថា បាយដំណើបដែលចម្អិនក្នុងបំពង់ឬស្សី​មានរសជាតិ​ឆ្ងាញ់ខុស​ពីបាយ​ដំណើប​ដែលចម្អិនក្នុងឆ្នាំងធម្មតា។ នៅពេលដែលពួកគេត្រលប់ពីព្រៃវិញពួកគេបានផ្សព្វផ្សាយ​​ពីវិធីចម្អិនដំណើបក្នុងបំពង់ឬស្សីដល់អ្នកភូមិ។

ចាប់ពីពេលនោះមក ខ្មែរយើងបានហៅឈ្មោះនំនេះថា «នំក្រឡាន» ឱ្យស្រដៀង​និងឈ្មោះ​ជនជាតិ​ភាគតិច កូឡា។ ពីជំនាន់មួយទៅជំនាន់មួយ គ្រឿងផ្សំផលិតក្រឡាន មានការវិវត្ត​ជាបន្ត​បន្ទាប់​រហូតដល់បច្ចុប្បន្ននេះ ដែលគ្រឿងផ្សំរបស់វាមានដូចជា៖ អង្ករដំណើប សណ្តែកខ្មៅ ស្ករ ខ្ទិះដូង និងអំបិលបន្តិចបន្ទួច យកស្លឹកចេក រឺស្រកីដូងធ្វើច្នុក ដុតក្នុងចង្ក្រានធ្វើពីរបាដែក។ រយៈពេលដុតអាស្រ័យលើទំហំបំពង់ឬស្សី។

ក្រឡានត្រូវបានគេចាត់ទុកជានំប្រពៃណី និងជាផលិតផលទេសចរណ៍មួយផងដែរ ដោយសារវាមានរសជាតិឈ្ងុយឆ្ងាញ់ ពេញនិយម និងមានប្រវត្តិគួរឱ្យចាប់អារម្មណ៍ និងយូរលង់ណាស់​មកហើយ។ នំនេះមានតំលៃចាប់ពី ១ ០០០ រៀល ឡើងទៅ យោងតាមទំហំតូចឬធំ គេសង្កេតឃើញ មានលក់នំក្រឡាននេះ នៅតាមទីផ្សារចំណតឡាន រមណីយដ្ឋាន និងទីប្រជុំជនផ្សេងៗទៀត៕

អត្ថបទ៖ ឌឿនចាន់ ថារី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣៧ នាទី មុន

យុទ្ធនាការ​ចាក់​វ៉ាក់សាំងនៅប៉ាគីស្ថាន​​រងការវាយប្រហារ​​សម្លាប់​​មនុស្ស​៩​នាក់រួម​ទាំង​កុមារ៥នាក់

ព័ត៌មានអន្ដរជាតិ៤៧ នាទី មុន

​ទោះ​បី​កៀក​បោះឆ្នោត អាមេរិក​នៅតែ​បញ្ជូន​ជំនួយ​​យោធា​តម្លៃ​៤២៥​លាន​ដុល្លារ​ទៅ​​អ៊ុយក្រែន

ព័ត៌មានអន្ដរជាតិ៥៤ នាទី មុន

​មនុស្ស​យ៉ាងហោច​១៤​នាក់​ស្លាប់​ក្នុង​ហេតុការ​ណ៍​បាក់ដំបូលស្ថានីយរថភ្លើងនៅស៊ែប៊ី

ព័ត៌មានជាតិ២ ម៉ោង មុន

អតិថិជនជាង៤០ម៉ឺននាក់ស្មើនឹងជិត៤៣៤លានដុល្លារគិតត្រឹមខែកញ្ញា

ព័ត៌មានជាតិ២ ម៉ោង មុន

រដ្ឋបាលរាជធានី សម្រុកជួសជុលផ្លាស់ប្តូរថ្មីសម្ភារៈនិងកែលម្អសួនកុមារវត្តភ្នំ និងសួនមុខវត្តបុទុមវតី ដើម្បីទទួលបុណ្យអុំទូក

Sokha Hotels

ព័ត៌មានពេញនិយម