Connect with us

កីឡា

កម្ពុជា ស្មើ​ជាមួយ អា​ហ្វ​ហ្គា​នី​ស្ថាន ក្នុង​ជំនួប​ចុងក្រោយ

បានផុស

នៅ

ក្រុម​ជម្រើស​ជាតិ​កម្ពុជា បាន​ប្រកួត​ស្មើ​ជាមួយ ក្រុម​ជម្រើសជាតិ​អា​ហ្វ​ហ្គា​នី​ស្ថាន ដោយ​លទ្ធ​ល ២-២ ក្នុងជំនួប​ចុងក្រោយ ពូ​ល D វគ្គ​ជម្រុះ​ជុំ​ចុងក្រោយ ជើងឯក​ទ្វីបអាស៊ី (AFC Asian Cup 2023 Qualifiers Final Round) នៅ​ល្ងាច​ថ្ងៃទី​១៤ ខែមិថុនា ឆ្នាំ​២០២២​។

ការប្រកួត​ដែល​ចាប់ផ្ដើម​នៅ​វេលា​ម៉ោង ៦និង៣០​នាទី​ល្ងាច ក្រុម​ទាំងសងខាង​បាន​ចាប់ផ្ដើម​ជាមួយ​នឹង​ការប្រកួត​ដ៏​ស្វិតស្វាញ​បើ​ទោះបី​ជា​អស់​ឱកាស​ឡើង​វគ្គ​បន្ត​ដូចគ្នា​ក៏ដោយ ប៉ុន្តែ​ក្រោយមក​អា​ហ្វ​ហ្គា​នី​ស្ថាន បា​នរក​គ្រាប់​បាល់​នាំ​មុខមុន​បានសម្រេច​ដោយ​កីឡាករ Faysal Shayesteh នៅ​នាទី​១៦​។ កម្ពុជា បាន​ព្យាយាម​រក​គ្រាប់​បាល់​តាម​ស្មើ​ជាមួយនឹង​ឱកាស​មួយចំនួន​ប៉ុន្តែ​ធ្វើ​មិនបាន​សម្រេច​ឡើយ ហើយ​អា​ហ្វ​ហ្គា​នី​ស្ថាន​ទៅវិញ​ទេ​ដែល​រក​គ្រាប់​ទី​២ បានសម្រេច​ឱ្យ​នាំមុខ​កម្ពុជា ២-០​។

ក្រោយមកទៀត​កម្ពុជា មានឱកាស​ខ្លះៗ រហូត​ធ្វើបាន​សម្រេច​ដោយ​កីឡាករ ប្រាក់ ធី​វ៉ា តាមរយៈ​បាល់ Freekick នៅ​នាទី​៣៧ និង​បាន​រក្សា​លទ្ធផល ២​ទល់​១ ដល់​ចប់​វគ្គ​ទី​១​។

​ចូលដល់​វគ្គ​ទី​២ កម្ពុជា ការប្រកួត​កាន់តែ​តានតឹង តែ​ពុំមាន​គ្រាប់​បាល់​បន្ត​កើតឡើង​ភ្លាមៗ​ឡើយ រហូតដល់​នាទី​៨១ ទើប​កម្ពុជា រក​គ្រាប់​តាម​ស្មើដោយ​កីឡាករ កែវ សុខ​ផេង ដែល​ធ្វើឱ្យ​លទ្ធផល​បញ្ចប់​ជា​ផ្លូវការ កម្ពុជា ស្មើ អា​ហ្វ​ហ្គា​នី​ស្ថាន ២-២​។

ដូច្នេះ កម្ពុជា ប្រកួត​ជុំ​ផ្ដាច់ព្រ័ត្រ ជើងឯក​ទ្វីបអាស៊ី (AFC Asian Cup 2023) ដោយ ៣​ប្រកួត មិនដែល​ឈ្នះ ស្មើ​១ និង​ចាញ់​២ មាន ១​ពិន្ទុ ឈរ​នៅ​បាត​តារាង​៕

អត្ថបទ ​៖ មន្នី​រ័ត្ន

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
សេដ្ឋកិច្ច២ នាទីutes មុន

ការដោះដូទំនិញកម្ពុជា-អន្តរជាតិ សម្រេចបានជាង ១៤,៤៤ ពាន់លានដុល្លារ នៅត្រីមាសទី១ ឆ្នាំនេះ

ព័ត៌មានអន្ដរជាតិ៧ នាទីutes មុន

ត្រាំ បញ្ជា​ឲ្យ​អ៊ីស្រាអែល​ត្រៀម​​ទ័ព​ប្រយុទ្ធ បើ​កិច្ចចរចា​នុយក្លេអ៊ែរ​ជាមួយ​អ៊ីរ៉ង់​មិន​ជោគជ័យ

ព័ត៌មានអន្ដរជាតិ១២ នាទីutes មុន

មរណភាព​អតី​​ត​ប្រធានរដ្ឋឡាវ​​​​ដ៏​មាន​ឥទ្ធិពល និង​ជា​បងធំនយោបាយ​​ពី​ភាគខាងត្បូង ​តើ​អាច​រង្គើរ​ដល់​​​​​​​​តំណែង​កូនរបស់​គាត់ឬទេ?​​

ជីវិតកម្សាន្ដ១៦ នាទីutes មុន

គួច ខេវិន ៖ អ្នកបង្កើតមាតិកា គួរគប្បីបណ្តុះនូវគំនិតអប់រំទូន្មានដែលជាប្រយោជន៍សម្រាប់សង្គមជាតិ

សន្តិសុខសង្គម១៨ នាទីutes មុន

ឃាត់ខ្លួនជនសង្ស័យ ០៦ នាក់ ករណីក្លែងបន្លំឯកសណ្ឋានជាមន្ត្រីនគរបាលជាតិ

Sokha Hotels

ព័ត៌មានពេញនិយម