Connect with us

ព័ត៌មានអន្ដរជាតិ

ណាតូ ចាំបាច់ត្រូវត្រៀមលក្ខណៈកាន់តែខ្ពស់ និងត្រូវការ អាវុធកាន់តែច្រើន

បានផុស

នៅ

ប្រមុខណាតូ បាននិយាយថា សម្ព័ន្ធមិត្តយោធាមួយនេះ ត្រូវតែបង្កើនការត្រៀមខ្លួនកាន់តែខ្ពស់ និងពង្រឹងសមត្ថភាពអាវុធរបស់ខ្លួន នៅតាមព្រំដែនភាគខាងកើត បន្ទាប់ពីការលុកលុយរបស់រុស្ស៊ីលើអ៊ុយក្រែន។

អគ្គលេខាធិការអង្គការណាតូលោក Jens Stoltenberg បាននិយាយបែបនេះ បន្ទាប់ពីកិច្ចពិភាក្សាក្រៅផ្លូវការនៅក្នុងប្រទេសហូឡង់ កាលពីថ្ងៃអង្គារទី១៤ខែមិថុនា ជាមួយនាយករដ្ឋមន្ត្រីហូឡង់លោក Mark Rutte និងមេដឹកនាំប្រទេសដាណឺម៉ាក ប៉ូឡូញ ឡាតវី រូម៉ានី ព័រទុយហ្គាល់ និងបែលហ្ស៊ិក មុនកិច្ចប្រជុំកំពូលរបស់អង្គការណាតូ នៅទីក្រុងម៉ាឌ្រីដ នៃប្រទេស អេស្ប៉ាញ នាចុងខែនេះ។

អគ្គលេខាធិការអង្គការណាតូលោក Jens Stoltenberg

លោកបាននិយាយថា “នៅទីក្រុង ម៉ាឌ្រីដ យើងនឹងយល់ព្រមលើការពង្រឹងជំហររបស់យើង។ យប់នេះ យើងបានពិភាក្សាគ្នាអំពីតម្រូវការសម្រាប់វត្តមានឆ្ពោះទៅមុខដ៏រឹងមាំ និងត្រៀមខ្លួនជាស្រេចសម្រាប់ការប្រយុទ្ធ ព្រមទាំងការត្រៀមខ្លួនកាន់តែខ្ពស់ ជាមួយឧបករណ៍ និងការផ្គត់ផ្គង់បន្ថែមទៀត”។

នៅពេលសួរអំពីសំណើរបស់ប្រទេសស៊ុយអែត និងហ្វាំងឡង់ដើម្បីចូលរួមសម្ព័ន្ធភាពនេះ លោក Stoltenberg បាននិយាយថា លោកកំពុងស្វែងរកផ្លូវរួបរួមគ្នា ឆ្ពោះទៅមុខដើម្បីដោះស្រាយការជំទាស់ពីសំណាក់ប្រទេសតួកគី ដែលខឹងសម្បាចំពោះអ្វីដែលខ្លួនចាត់ទុកថា ជាការគាំទ្ររបស់ស៊ុយអែតចំពោះសកម្មជនឃើដ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Al Jazeera

ចុចអាន៖ តួកគី ដាក់លក្ខខណ្ឌ ១០ចំណុច បើ ស៊ុយអែត និងហ្វាំងឡង់ ចង់ចូល ណាតូ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម