ព័ត៌មានជាតិ
សម្តេចតេជោ ហ៊ុន សែន៖ ពាន FIFA WORLD CUP តំណាងឱ្យមនុស្សសញ្ជាតិ ចូលចិត្តកីឡាបាល់ទាត់ និងការប្រកួតដោយយុត្តិធម៌
សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍ថា ពាន FIFA WORLD CUP តំណាងឱ្យមនុស្សសញ្ជាតិលើពិភពលោក ដែលចូលចិត្តកីឡាបាល់ទាត់ និងការប្រកួតដោយយុត្តិធម៌។

សម្ដេចតេជោ ថ្លែងបែបនេះ នៅក្នុងការអញ្ជើញជាអធិបតីក្នុងព្រឹត្តិការណ៍ដំណើរទេសចរណ៍ ពានរង្វាន់បាល់ទាត់ពិភពលោក (FIFA WORLD CUP) ឆ្លងកាត់ព្រះរាជាណាចក្រកម្ពុជាជាលើកដំបូង នាព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២២នេះ នៅវិមានសន្តិភាព រាជធានីភ្នំពេញ។
សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ពានរង្វាន់មាសសុទ្ធ ដែលមានទម្ងន់ ៦,១ គីឡូក្រាម និងមានតម្លៃប្រមាណ ២០លានដុល្លារនេះ ពិតជាមានអត្ថន័យសម្រាប់វិស័យកីឡាកម្រិតពិភពលោក ដែលអនុញ្ញាតឱ្យតែប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល នៃបណ្ដាប្រទេសមួយចំនួន ដែលក្បួនត្រូវហែឆ្លងកាត់ទីលានវេទិកាប៉ុណ្ណោះ ទើបមានឱកាសប៉ះដោយផ្ទាល់ នូវពានដ៏មានតម្លៃ និងសារៈសំខាន់នេះ។ ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា សម្តេចពិតជាមានមោទនភាព ជាមួយប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាលជាច្រើន ដែលបានកាន់ និងលើកពានពិភពលោកដ៏មានអត្ថន័យនេះ។

បើតាមសម្ដេចតេជោ ហ៊ុន សែន ពាននេះ គឺតំណាងឱ្យមនុស្សសញ្ជាតិលើពិភពលោកទាំងមូលផងដែរ ពីព្រោះពានរង្វាន់នេះ តំណាងឱ្យប្រជាជន និងមនុស្សជាតិរាប់ពាន់លាននាក់ ដែលចូលចិត្តស្រឡាញ់កីឡាបាល់ទាត់ និងស្រឡាញ់គោលការណ៍លេងដោយយុត្តិធម៌។ បច្ចុប្បន្នបាល់ទាត់ គឺជាប្រភេទកីឡា ដែលមានប្រជាប្រិយភាព និងពេញនិយមបំផុតលើពិភពលោក ដែលមានមនុស្សប្រុសស្រីប្រមាណ ២៦៥ លាននាក់ ជាអ្នកលេងកីឡា និងមានប្រមាណ ៣ ៥០០ លានអ្នកជាអ្នកគាំទ្រ។
ចំណែកព្រះរាជាណាចក្រកម្ពុជា មានកីឡាករ កីឡាការិនី ដែលទទួលបាននូវការបណ្ដុះបណ្ដាលជំនាញកីឡាបាល់ទាត់ នៅតាមក្លឹបបាល់ទាត់នានាប្រមាណ ២ ០០០ នាក់ និងមានប្រមាណជាង ៣ ០០០ នាក់ ជាក្រុមបាល់ទាត់មហាជន លេងដើម្បីសប្បាយរីករាយ និងសុខភាព។ ដោយឡែកអ្នកគាំទ្ររមានប្រមាណជាង ១០ ម៉ឺននាក។

សម្ដេចតេជោ ហ៊ុន សែន បានអះអាងទៀតថា ពេលនេះពានរង្វាន់ពិភពលោកបានមកដល់ព្រះរាជាណាចក្រកម្ពុជា ហើយក៏ជាសក្ខីភាពបង្ហាញពិភពលោក និងអ្នកគាំទ្របាល់ទាត់ជាង ៣ ៥០០ ពាន់លាននាក់ អំពីសុក្រឹតភាព និងសក្កដានុពលជាតិ ដែលប្រជាជនកម្ពុជា បាន និងកំពុងរស់នៅប្រកបដោយភាពសុខដុមរមនា ជាមួយនឹងជីវភាពកាន់តែប្រសើរ និងការអភិវឌ្ឍលើគ្រប់វិស័យ។ ទន្ទឹមនេះព្រឹត្តិការណ៍ដង្ហែរពានរង្វាន់បាល់ទាត់ពិភពលោកប្រព្រឹត្តទៅ ស្របពេលដែលកម្ពុជាត្រៀមខ្លួនទទួលធ្វើជាម្ចាស់ផ្ទះការប្រកួតស៊ីហ្គេម អាស៊ាន ប៉ារ៉ាហ្គេម នៅឆ្នាំ ២០២៣ ហើយក្នុងនោះ ក៏មានកម្មវិធីប្រកួតបាល់ទាត់នេះផងដែរ។

ជាមួយគ្នានោះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា បានស្នើឱ្យអ្នកស្នេហាវិស័យកីឡាលើពិភពលោក ចូលរួមអបអរសាទរ និងគាំទ្រដល់ព្រឹត្តិការណ៍ជាប្រវត្តិសាស្រ្តលើកទី១ របស់កម្ពុជា ដែលធ្វើជាម្ចាស់ផ្ទះ នៃការប្រកួតកីឡាជាអន្តរជាតិដ៏ធំនៅក្នុងតំបន់ គឺស៊ីហ្គេមអាស៊ានប៉ារ៉ាហ្គេមឆ្នាំ២០២៣ខាងមុខ៕
អត្ថបទ៖ កោះកែវ


-
សន្តិសុខសង្គម២ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៤ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម៧ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព
-
ចរាចរណ៍២ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
ផ្ទុះការចាប់អារម្មណ៍នឹងយុវតីម្នាក់ សំឡេងពីរោះ ច្រៀងស្រដៀងនឹងរាជិនីសំឡេងសារិកាមាស ប៉ែន រ៉ន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ករណីលូ១តម្លៃ៤០ដុល្លា៖ អាជ្ញាធរ ថាមិនបានយកលុយពីពលរដ្ឋឡើយ គឺពលរដ្ឋជួលភាគីឯកជនឱ្យដាក់ខ្លួនឯង