ព័ត៌មានជាតិ
កម្លាំងនគរបាលខេត្តកោះកុងជាង ២០០នាក់ ចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ ដូសទី ៥
កងងកម្លាំងនគរបាល នៃស្នងការដ្ឋាននគរបាលខេត្តកោះកុងជាង ២០០នាក់ បានទទួលការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសទី ៥ ដើម្បីបន្តទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩បន្តទៀត។ នគរបាល ជាកងកម្លាំងជួរមុខមួយ ដែលត្រូវបានរាជរដ្ឋាភិបាលកម្ពុជាផ្តល់អាទិភាព តាមរយៈការចាក់វ៉ាក់សាំងដូសទី ៥ បង្ការការពារជំងឺកូវីដ-១៩ បន្ត ទោះបីជាស្ថានភាពជំងឺនេះធូរស្រាលហើយក៏ដោយ។

លោកឧត្តមសេនីយ៍ទោ គង់ មនោ ស្នងការនគរបាលខេត្តកោះកុង ឲ្យដឹងនៅព្រឹកថ្ងៃទី ១៥ ខែមិថុនា ថា កងកម្លាំងនគរបាលរបស់លោក ស្ម័គ្រចិត្តចូលរួមបន្តចាក់វ៉ាក់សាំងដូសទី ៥ ព្រោះវ៉ាក់សាំងនៅតែជាអាវក្រោះដ៏សំខាន់ សម្រាប់ប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ នាពេលបច្ចុប្បន្ន។ ថ្វីត្បិតកម្ពុជាបើកប្រទេសស្តារសេដ្ឋកិច្ចឡើងវិញ និងស្ថានភាពជំងឺនេះធូរស្រាលហើយយ៉ាងណាក្តី។

លោកស្នងការនគរបាលខេត្តកោះកុង ក៏ថ្លែងអំណអរគុណយ៉ាងជ្រាលជ្រៅ គោរពជូនចំពោះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ដែលសម្តេចយកចិត្តទុកដាក់ខ្ពស់គ្រប់យន្តការទប់ស្កាត់ និងផ្តល់ថ្នាំវ៉ាក់សាំងបង្ការការពារជំងឺកូវីដ-១៩ តាំងពីដូសទី ១ រហូតមកដល់ដូសទី ៥នេះ។

លោក គង់ មនោ ស្នងការនគរបាលខេត្ត បង្ហាញថា កងកម្លាំងនគរបាលជាង ២០០នាក់ បម្រើការងារនៅស្នងការដ្ឋាន ពិតជាទទួលបានភាពកក់ក្តៅបំផុត ចំពោះសុវត្ថិភាពសុខភាពរស់នៅប្រចាំថ្ងៃ និងចៀសផុតពីការឆ្លងរាលដាលជំងឺកូវីដ-១៩បន្ត។ ដោយឡែកកងកម្លាំងនៅតាមអធិការដ្ឋាន និងប៉ុស្តិ៍នគរបាលរដ្ឋបាល ក៏កំពុងសម្រុកចាក់នៅតាមមណ្ឌលសុខភាពរៀងៗខ្លួនក្នុងមូលដ្ឋាន។

លោកវេជ្ជបណ្ឌិត ទៅ ម៉ឹង ប្រធានមន្ទីរសុខាភិបាលខេត្តកោះកុង អរគុណដែលកងកម្លាំងប្រដាប់អាវុធ មន្រ្តីរាជការ ក្រុមគ្រូពេទ្យ និងពលរដ្ឋដែលបន្តស្ម័គ្រចិត្ត មកចាក់វ៉ាក់សាំងបង្ការការពារជំងឺកូវីដ-១៩ នៅពេលនេះ ក៏ដូចជាទៅថ្ងៃមុខទៀត។

លោកវេជ្ជបណ្ឌិត ទៅ ម៉ឹង កត់សម្ភាល់ដែរថា អំឡុងពេលជួបវិបត្តិបញ្ហាជំងឺកូវីដ-១៩ រីករាលដាលខ្លាំង កងកម្លាំងនគរបាល ប្រឈមនឹងការឆ្លងជំងឺនេះច្រើន ព្រោះពួកគេប៉ះពាល់ផ្ទាល់នឹងជនសង្ស័យ ជួយសម្របសម្រួលដឹកពលរដ្ឋទៅកាន់មណ្ឌលព្យាបាល ឬពលករធ្វើដំណើរឆ្លងដែនពីប្រទេសថៃ។

យោងតាមរបាយការណ៍ លទ្ធផលចាក់វ៉ាក់សាំងបង្ការការពារជំងឺកូវីដ-១៩ គិតចាប់ពីថ្ងៃទី ៩ ដល់ថ្ងៃទី ១៤ ខែមិថុនា ឆ្នាំ២ ០២២ មានក្រុមគ្រូពេទ្យ មន្រ្តីរាជការ និងកងកម្លាំងជួរមុខចំនួន ១.១៣៣នាក់ហើយដែលចាក់វ៉ាក់សាំងដូសទី ៥៕
អត្តបទ៖ សិរីវឌ្ឍនៈ

-
សន្តិសុខសង្គម១០ ម៉ោង ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?