ព័ត៌មានជាតិ
នារីវ័យក្មេងម្នាក់ នៅខេត្តកំពត ត្រូវរង្វាន់ ១០០ លានរៀលពីភេសជ្ជៈប៉ូវកម្លាំងខារ៉ាបាវ
បន្ទាប់ពីបានចុះប្រគល់ទឹកប្រាក់រង្វាន់ធំដល់អតិថិជនម្នាក់រស់នៅស្រុកទ្រាំង ខេត្តតាកែវ កាលពីពេលកន្លងទៅនោះ នៅសប្ដាហ៍នេះ ក្រុមហ៊ុនខារ៉ាបាវ បានបន្តរកឃើញអ្នកដែលមានសំណាងបានឈ្នះទឹកប្រាក់រង្វាន់ ១០០ លានរៀលម្នាក់ទៀតហើយ មានឈ្មោះ ញ៉ែម ស្រីនួន ភេទស្រី អាយុ ១៨ ឆ្នាំ ជាកូនកសិករ រស់នៅភូមិព្រៃផ្ដៅ ឃុំភ្នំកុង ស្រុកអង្គរជ័យ ខេត្តកំពត។

នៅក្នុងដំណើរចុះប្រគល់រង្វាន់ធំនូវទឹកប្រាក់សុទ្ធ ១០០ លានរៀលដល់លំនៅឋាន កញ្ញា ញ៉ែម ស៊ីនួន បានប្រាប់ឲ្យដឹងថា នៅឆ្នាំ ២០២២ នេះ កញ្ញា ទើបតែបានប្រឡងជាប់សញ្ញាប័ត្របាក់ឌុប ហើយក៏កំពុងរិះរកមុខរបរ ឬការងារធ្វើដើម្បីទទួលបានកម្រៃជួយដល់គ្រួសារ។

កញ្ញា បានបន្តទៀតថា សម្រាប់ការត្រូវរង្វាន់ធំរបស់ភេសជ្ជៈប៉ូវកម្លាំង ខារ៉ាបាវ នូវទឹកប្រាក់ ១០០ លានរៀលនៅពេលនេះ គឺជារឿងដែលមិននឹកស្មានដល់នោះទេ ខណៈដែលកាលពីសប្ដាហ៍មុននេះ បន្ទាប់ពីធ្វើការងារផ្ទះរួចក៏ទៅទិញភេសជ្ជៈខារ៉ាបាវមួយកំប៉ុង ពីអ្នកលក់នៅជិតផ្ទះមកទទួលទាន លុះពេលគាស់ឃើញត្រូវរង្វាន់ ១ កំប៉ុង ហើយយកទៅប្ដូរកំប៉ុង ថ្មី មួយទៀត ស្រាប់តែគាស់ម្ដងទៀតក៏ឃើញត្រូវរង្វាន់ធំទឹកប្រាក់ ១០០ លានរៀលតែម្ដង។ ភ្លាមនោះកញ្ញាពិតជាមានអារម្មណ៍រំភើបសប្បាយចិត្តជាខ្លាំង ហើយក៏ស្រែកប្រាប់ឪពុកម្តាយ និងបងប្អូនឲ្យបានដឹង និងទូរស័ព្ទជូនដំណឹងដល់ក្រុមហ៊ុនតាមរយៈលេខដែលមាននៅនឹងក្រវិលកំប៉ុងស្រាប់។
កញ្ញា ស៊ីនួន បានបញ្ជាក់ថា បន្ទាប់ពីទទួលបានប្រាក់រង្វាន់ពីក្រុមហ៊ុនខារ៉ាបាវ កញ្ញានឹងយកមួយចំនួនសង់ផ្ទះឲ្យបានសមរម្យ និងទុកមួយចំនួនទៀតបង្កើតមុខរបរ ដើម្បីជួយសម្រាលបន្ទុកលោកឪពុកដែលដើរស៊ីឈ្នួលធ្វើជាងសំណង់ និងធ្វើម្ហូបការឲ្យគេផងដែរ។

ជាចុងក្រោយ កញ្ញា ញ៉ែម ស៊ីនួន ក៏បានថ្លែងអំណរគុណចំពោះក្រុមហ៊ុនភេសជ្ជៈប៉ូវកម្លាំង ខារ៉ាបាវ ដែលបានបង្កើតកម្មវិធីផ្តល់រង្វាន់នូវទឹកប្រាក់យ៉ាងច្រើនសន្ធឹកសន្ធាប់ ដើម្បីកែប្រែនូវជីវភាពគ្រួសារប្រជាពលរដ្ឋដែលធ្លាប់តែក្រលំបាកឱ្យមានលុយចាយគ្រប់គ្រាន់ហ្នឹងគេ៕

-
ព័ត៌មានជាតិ១ សប្តាហ៍ ago
គ្រាន់តែសុំមើលប្រដាប់វាស់ជាតិអាល់កុល បណ្ឌិត សុខ ទូច ត្រូវប៉ូលីសស្រែកកំហកដាក់ថា«ហែងស្អីបានមកបញ្ជាកងកម្លាំង?»
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
បណ្ឌិត គិន ភា៖សូម្បីបណ្ឌិតសភាចារ្យ សុខ ទូច ប៉ូលិសចរាចរណ៍មួយក្រុមនោះមិនគោរពផង ចុះពលរដ្ឋធម្មតា?
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
នគរបាលច្រានចោលការលើកឡើងរបស់បណ្ឌិត សុខ ទូច
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ចរាចរណ៍៥ ថ្ងៃ ago
នគរបាលស្រុកបូទុមសាគរ កំពុងស្វែងរកជនបង្ក គ្រោះថ្នាក់ចរាចរណ៍បណ្ដាលឲ្យស្លាប់មនុស្ស២ម្នាក់ និងរបួស២នាក់
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ជនដៃដល់ដែលកាប់សម្លាប់ប្រពន្ធនៅខណ្ឌដង្កោ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបានហើយ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១១ ម៉ោង ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់