ព័ត៌មានអន្ដរជាតិ
ទីបំផុត WHO ទទួលស្គាល់ថា ការផ្ទុះឡើងនៃជំងឺអុតស្វាគឺ គួរឲ្យព្រួយបារម្ភ
នៅទីបំផុត ប្រមុខអង្គការសុខភាពពិភពលោក (WHO) លោក Tedros Adhanom Ghebreyesus បានទទួលស្គាល់ថា “ការផ្ទុះឡើងនៃជំងឺអុតស្វាគឺមិនធម្មតា និងគួរឲ្យព្រួយបារម្ភ”។

លោកនិយាយថា “សម្រាប់ហេតុផលនោះ ខ្ញុំបានសម្រេចចិត្តកោះប្រជុំគណៈកម្មាធិការគ្រាអាសន្នក្រោមបទប្បញ្ញត្តិសុខភាពអន្តរជាតិនៅសប្តាហ៍ក្រោយ ដើម្បីវាយតម្លៃថាតើ ការផ្ទុះឡើងនេះតំណាងឲ្យភាពអាសន្នផ្នែកសុខភាពសាធារណៈ ដែលត្រូវព្រួយបារម្ភជាអន្តរជាតិដែរឬក៏អត់”។

ជំងឺអុតស្វា គឺបង្កឡើងដោយមេរោគ Monkeypox ដែលជាសមាជិកនៃក្រុមមេរោគដូចគ្នាទៅនឹងជំងឺអុតស្វាយ ថ្វីបើមិនសូវធ្ងន់ធ្ងរក៏ដោយ។ លោកបានលើកឡើងបែបនេះ ស្របពេលដែល WHO និយាយថា ខ្លួនកំពុងធ្វើការជាមួយក្រុមអ្នកជំនាញ ដើម្បីបង្កើតឈ្មោះថ្មីសម្រាប់ជំងឺអុតស្វា។
រឿងនេះកើតឡើងបន្ទាប់ពីអ្នកវិទ្យាសាស្ត្រជាង ៣០ នាក់បានសរសេរកាលពីសប្តាហ៍មុន អំពីតម្រូវការជាបន្ទាន់សម្រាប់ឈ្មោះមិនរើសអើង សម្រាប់មេរោគ និងជំងឺដែលវាបង្កឡើង។

ពួកគេនិយាយថា ការបន្តសំដៅទៅលើមេរោគនេះថាជា ជនជាតិអាហ្រ្វិកគឺមានភាពមិនត្រឹមត្រូវ និងរើសអើង។ ឈ្មោះថ្មីមួយសម្រាប់ជំងឺអុតស្វា ដែលត្រូវបានណែនាំដោយអ្នកវិទ្យាសាស្ត្រគឺ hMPXV ប៉ុន្តែយើងត្រូវរង់ចាំស្តាប់ថាតើ WHO គិតយ៉ាងណាចំពោះឈ្មោះនេះ។
គួរបញ្ជាក់ថា ករណីជំងឺអុតស្វាចំនួន ១៦០០ ត្រូវបានកត់ត្រាទូទាំងពិភពលោក ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ BBC

-
សន្តិសុខសង្គម១ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?