Connect with us

ព័ត៌មានជាតិ

ពលរដ្ឋ៤ភូមិ ប្រឆាំងការស្នើសុំរបស់ក្រុមហ៊ុនមួយដែលចង់ធ្វើអាជីវកម្មលើភ្នំតាដុង ជាទីសក្ការៈរបស់សហគមន៍

បានផុស

នៅ

នៅព្រឹក ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២២ នៅក្នុងសាលប្រជុំសាលាខេត្ត លោក អោម ចន្ថា អភិបាលរងខេត្តបន្ទាយមានជ័យ បានមានប្រសាសន៍ក្នុងកិច្ចប្រជុំមួយស្តីពី ក្រុមហ៊ុន គង់មាន ត្រេឌីង ឯ.ក ចង់យកភ្នំតាដុងកំទេចយកថ្មលក់ ដែលជាកន្លែងជាទីសក្ការៈរបស់សហគមន៍។ ក្នុងកិច្ចប្រជុំនោះមានប្រជាពលរដ្ឋចំនួន៤ភូមិ ប្រឆាំងដាច់ខាតចំពោះក្រុមហ៊ុន គង់មាន ត្រេឌីង ឯ.ក លើករណីនេះ ព្រោះជាកន្លែងជាទីសក្ការៈរបស់សហគមន៍ គោរពបូជាជារៀងរាល់ឆ្នាំ និងទុកដើម្បីឲ្យក្មេងជំនាន់ក្រោយបានយល់ដឹងអំពីភ្នំនេះ កុំឲ្យរលាយបាត់ពីផែនទី យើងជាកូនខ្មែរត្រូវចូលរួម ធ្វើការអភិរក្ស អភិវឌ្ឍន៍ រមណីយដ្ឋានធម្មជាតិ ភ្នំតាដុង ឲ្យបានគង់វង្ស។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក អោម ចន្ថា បានបញ្ជាក់ឲ្យដឹងបន្តទៀតថា ករណីស្នើសុំអាជ្ញាប័ណ្ណវាយភ្នំតាដុងយកថ្មសម្រាប់ធ្វើអាជីវកម្មថ្មសំណង់នៅតំបន់ភ្នំតាដុង នៅភូមិព្រែកកី ឃុំតាផូ ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ របស់ក្រុមហ៊ុន គង់មានត្រេឌីងឯ.ក និងពាក្យស្នើសុំអាជ្ញាប័ណ្ណវាយថ្មសម្រាប់ធ្វើអាជីវកម្មថ្មសំណង់ចុះថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៧ របស់ក្រុមហ៊ុន គង់មាន លី ឌីង ឯ.ក ប្រជាពលរដ្ឋចំនួន៨៨៧ គ្រួសារក្នុងនោះមាន២៤ភូមិ ១/ភូមិគោកកី ២/ភូមិភ្នាស ៣/ភូមិតាផូ ៤/ ភូមិបន្ទាត់បោះស្ថិត ក្នុងភូមិសាស្រ្ត ឃុំតាផូ ស្រុកស្វាយចេកខេត្តបន្ទាយមានជ័យ បានប្រឆាំងដាច់ខាត និងដាក់ពាក្យបណ្ដឹងតវ៉ាចុះថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៨ របស់លោក ឱន ប៉ាន់ មេភូមិគោកកី តំណាងឲ្យប្រជាពលរដ្ឋចំនួន៨៨៧ គ្រួសារមកពី៤ភូមិ មិនឲ្យក្រុមហ៊ុន គង់មាន ត្រេឌីង ឯ.ក វាយបំផ្លាញភ្នំតាដុងយកថ្មលក់ដាច់ខាត។

លោក អោម ចន្ថា បានបញ្ជាក់ឲ្យដឹងបន្តទៀតថា ដោយសារប្រជាពលរដ្ឋចំនួន៤ភូមិប្រឆាំងដាច់ខាតនោះ រដ្ឋបាលខេត្តបន្ទាយមានជ័យមិនអនុញ្ញាតឱ្យក្រុមហ៊ុន គង់មានត្រេឌីង ឯ.ក ធ្វើអាជីវកម្មថ្មសំណង់នៅតំបន់ភ្នំតាដុងនេះជាដាច់ខាតព្រោះវាបង្កឱ្យមានផលប៉ះពាល់ដល់ស្ថានីយ៍សពបុរាណ និងរចនាសម្ព័ន្ធស្ថានីយបុរាណដែលនៅជុំវិញតំបន់នោះដូចជាប្រាសាទឆ្កែកូន ប្រាសាទកញ្ចន់តាម៉ាក់ ឬទួលប្រសាទភ្នំដី និងទួលប្រសាទ អណ្ដើក ឬទួលប្រសាទចែងម៉ែងជាដើម។

លោក អោម ចន្ថា បានបញ្ជាក់ឲ្យដឹងបន្តទៀតថា ករណីក្រុមហ៊ុននៅតែមានបំណង់ចង់ធ្វើអាជីវកម្មថ្មសំណង់ ភ្នំតាដុងតទៀត សូមរកទីតាំងផ្សេងដែលមានលក្ខណៈសមស្របអាចធ្វើអាជីវកម្មបាន ហើយរៀបចំបំពេញបែបបទស្នើសុំតាមនីតិវិធីសារជាថ្មី ដាក់ជូនក្រសួងរ៉ែ និងថាមពល ពិនិត្យសម្រេចទើបរដ្ឋបាលខេត្តអនុញ្ញាតឲ្យធ្វើអាជីវកម្មបាន។

លោក អោម ចន្ថា បានមានប្រសាសន៍បន្តថា ការប្រែប្រួល​អាកាសធាតុ និងការបំពុលបរិស្ថាន បានធ្វើឲ្យធនធានធម្មជាតិ និងសម្បត្តិបេតិកភណ្ឌដែលមានតម្លៃ ប្រវត្តិសាស្ត្រមិនអាចកាត់ថ្លៃបាន​​ ​សឹករេចរឹល​ និងទទួល​រងនូវផលប៉ះពាល់​ នាពេលបច្ចុប្បន្ននេះយ៉ាងខ្លាំងពិសេសមានមនុស្សមួយចំនួន និងឈ្មួញកាយដីភ្នំលក់យ៉ាងអាណាធិបតេយ្យធ្វើឲ្យភ្នំមួយៗក្នុងខេត្តបន្ទាយមានជ័យស្ទើររលាយរាបដល់ដី ក្នុងនោះក៏មានសកម្មភាពឈូសឆាយ កាប់ឆ្ការ ដុត​ និងរុករាន​​ដី ព្រៃរបស់រដ្ឋដោយខុសច្បាប់ក្នុងតំបន់ការពារធម្មជាតិ ដើម្បីកាន់កាប់ជាកម្មសិទ្ធិផ្ទាល់ខ្លួន និង​ដើម្បីធ្វើចរាចរលក់ទិញជាដើមផងដែរ៕

អត្ថបទ៖ វ៉ាន់ ណាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៣ ម៉ោង មុន

មេសិទ្ធិមនុស្សកម្ពុជា ឆ្លៀតសួរសុខទុក្ខកញ្ញា សេង ធារី កំពុងជាប់ឃុំ និងមើលឃើញថាមានសុខភាពល្អធម្មតា

ជីវិតកម្សាន្ដ២២ ម៉ោង មុន

ម្ដាយតារារ៉េប RuthKo មិនទទួលយកការសុំទោសដាច់ខាត ចំពោះទង្វើហាងផ្កាមួយកន្លែង ដែលផុសប្រមាថជីវិតកូន

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

​​កម្លាំង​ពន្លត់​អគ្គីភ័យ​​​កើនដល់​៧៥០០​នាក់​ ខណៈ​​ភ្លើងរាលដាលដល់ Hollywood Hills ដែលគម្រាមលំនៅឋាន​​១០ម៉ឺន​​​ខ្នងទៀត​

ព័ត៌មានជាតិ១៩ ម៉ោង មុន

២០២៤ ខ្យល់កន្ត្រាក់ មានមនុស្សស្លាប់-របួស ជិត ៥០ នាក់ ថយចុះជិត ៤ ដង

នយោបាយ១៨ ម៉ោង មុន

ករណីបាញ់មន្ត្រីអតីតបក្សប្រឆាំង, មេធាវីរដ្ឋាភិបាល ប្រាប់ជនឱកាសនិយម កុំវិនិច្ឆ័យដោយអគតិ

Sokha Hotels

ព័ត៌មានពេញនិយម