កីឡា
ពានរង្វាន់សម្តេចតេជោ ហ៊ុន សែន មានការវិវត្តគួរឲ្យចាប់អារម្មណ៍
ពានរង្វាន់បាល់ទាត់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា គឺជាក្របខណ្ឌប្រកួតបាល់ទាត់កម្រិតអាជីពធំលំដាប់ទី២របស់ប្រទេសកម្ពុជា បន្ទាប់ពី ក្របខណ្ឌខេមបូឌានព្រីមៀរលីគ។
ពានរង្វាន់សម្តេចតេជោ Hun Sen Cup ត្រូវបានបង្កើតឡើងជាផ្លូវការលើកដំបូងក្នុងឆ្នាំ២០០៧ ដែលរហូតដល់ឆ្នាំ២០២២នេះមានចំនួន១៦រដូវកាលហើយ។ ក្នុងរយៈពេលជាច្រើនឆ្នាំនេះ រូបមន្តនៃការប្រកួតមានការប្រែប្រួល និងវិវត្តគួរឲ្យកត់សំគាល់ដើម្បីឈានទៅរកកម្រិតស្តង់ដា និងជំរុញការអភិវឌ្ឍបាល់ទាត់កាន់តែប្រសើរឡើង។
![](https://www.kampucheathmey.com/wp-content/uploads/2022/06/Provincial-Hun-Sen-Cup-2022.jpg5_-1024x683.jpg)
- ឆ្នាំ២០០៧-២០១១
ពានរង្វាន់សម្តេចតេជោ ហ៊ុន សែន គិតចាប់តាំងពីឆ្នាំ២០០៧រហូតដល់ឆ្នាំ២០១១ ការប្រកួតដំបូងបែងចែកជាពីរដំណាក់កាលគឺដំណាក់កាលចែកចេញជាពូល និងវគ្គចាញ់ធ្លាក់ ឈ្នះឡើង។ ការប្រកួតវគ្គសន្សំពិន្ទុក្នុងពូលនេះមាន២៨ក្រុមចូលរួមប្រកួត។ ដំណាក់កាលទី២ ក្រុមចំនួន១៦ត្រូវបានជ្រើសរើសចេញពីការប្រកួតសន្សំពិន្ទុក្នុងពូលដើម្បីឡើងទៅប្រកួតវគ្គចាញ់ធ្លាក់ ឈ្នះឡើងគិតចាប់ពីវគ្គ១៦ក្រុមចុងក្រោយ វគ្គ៨ក្រុមចុងក្រោយ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ និងវគ្គផ្តាច់ព្រ័ត្រ។
- ឆ្នាំ២០១២-២០១៧
យ៉ាងណា នៅរដូវកាលទី៦ ឆ្នាំ២០១២ រូបមន្តប្រកួតត្រូវបានផ្លាស់ប្តូរ។ រដូវកាលនេះ ក្រុមខេត្តទាំងអស់ត្រូវបានប្រកួតជម្រុះក្នុងពូលតាមមណ្ឌល/ភូមិភាគនីមួយៗដើម្បីជ្រើសរើសយកមកប្រកួតវគ្គចែកពូល ជាមួយនឹងក្លឹបអាជីពទាំង៨ ឬ១០ក្រុមនៅក្នុងក្របខណ្ឌខេមបូឌានព្រីមៀរលីគ និងមានការប្រកួតបន្តបន្ទាប់ក្នុងវគ្គចាញ់ធ្លាក់ ឈ្នះឡើងរហូតដល់វគ្គផ្តាច់ព្រ័ត្រ។
- ឆ្នាំ២០១៨-២០២១
អ្វីដែលគួរឲ្យកត់សំគាល់ នៅឆ្នាំ២០១៨ ការប្រកួតត្រូវបានធ្វើឡើងជាពីរកម្រិតផ្សេងគ្នាពោលគឺការប្រកួតថ្នាក់ខេត្ត និងការប្រកួតថ្នាក់ជាតិ។ ការប្រកួតថ្នាក់ខេត្តត្រូវបានបែងចែកជាពូល និងមណ្ឌលទូទាំងប្រទេស។ ជាពិសេសទៀតនោះ មានការប្រកួតក្នុងដី និងក្រៅដី។
ការប្រកួតថ្នាក់ខេត្តនេះមានការប្រកួតដណ្តើមយកចំណាត់ថ្នាក់លេខ៣ និងជើងឯកត្រឹមត្រូវដែលមានប្រាក់រង្វាន់ ព្រមទាំងពានរង្វាន់ឯកត្តជនទៀតផង។ បន្ទាប់ពីចប់ការប្រកួតថ្នាក់ខេត្តគឺមានតែ៤ក្រុមប៉ុណ្ណោះដែលមានសិទ្ធិឡើងទៅប្រកួតថ្នាក់ជាតិដែលយកពីក្រុមលេខ១ដល់ក្រុមលេខ៤។
ការប្រកួតថ្នាក់ជាតិត្រូវបានបែងចែងជាពូលដែលត្រូវបានចាប់ឆ្នោតរវាងក្រុមមកពីថ្នាក់ខេត្តទាំង៤ និងក្លឹបអាជីពស្ថិតនៅក្រុបខណ្ឌខេមបូឌានព្រីមៀរលីគដែលត្រូវប្រកួតវគ្គសន្សំពិន្ទុក្នុងពូល វគ្គខ្វែង រហូតវគ្គផ្តាច់ព្រ័ត្រ។
- ឆ្នាំ២០២២
រឹតតែពិសេសនោះ ក្រុមទាំង៤ មកពីថ្នាក់ខេត្តដែលកាលពីមុនចូលវគ្គចែកពូលថ្នាក់ជាតិជាមួយក្លឹបលីគកំពូលកម្ពុជាតែម្ដងនោះមានការប្រែប្រួលហើយ បន្ទាប់ពីមានលីគទី២។ ក្រុមថ្នាក់ខេត្តទាំង៤នោះត្រូវប្រកួតជម្រុះជាមួយក្រុមនៅក្នុងក្របខណ្ឌលីគទី២ដែលមាន១២ក្រុម ដូច្នេះបូកជាមួយក្រុមថ្នាក់ខេត្ត៤គឺសរុប១៦ក្រុម។
![](https://www.kampucheathmey.com/wp-content/uploads/2022/06/Hun-Sen-Cup-Svayriengg-1024x687.png)
ការប្រកួតជម្រុះរវាងក្រុមថ្នាក់ខេត្ត និងក្រុមលីគទី២នេះ នឹងត្រូវជ្រើសរើសយកចំនួន៦ក្រុម បូករួមជាមួយក្រុមអគ្គស្នងការនគរបាល់ជាតិ និងអគ្គីសនីកម្ពុជាដែលត្រូវបានកំណត់ឲ្យស្ថិតនៅវគ្គថ្នាក់ជាតិ។ ដូច្នេះមាន៨ក្រុមឡើងទៅវគ្គថ្នាក់ជាតិដែលមានក្លឹបអាជីព៨នៅលីគកំពូលកម្ពុជា។ សរុបទៅការប្រកួតថ្នាក់ជាតិមាន១៦ក្រុម។
ការប្រកួតថ្នាក់ជាតិដែលមាន១៦ក្រុមនឹងធ្វើឡើង២ជើងចាប់ពីថ្ងៃទី២១ ខែមិថុនា រហូតដល់ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២២ទើបចប់។
សូមបញ្ជាក់ថា ក្លឹបព្រះខ័នរាជស្វាយរៀង បានឈ្នះពានរង្វាន់សម្តេចតេជោ ហ៊ុន សែន បានច្រើនជាងគេពោលគឺ៤ដង ខណៈក្លឹបវិសាខាជាក្រុមការពារតំណែងជើងឯកឆ្នាំ២០២១៕
អត្ថបទ៖ វីរបុត្រ
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម៤ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
ផ្ទុះការចាប់អារម្មណ៍នឹងយុវតីម្នាក់ សំឡេងពីរោះ ច្រៀងស្រដៀងនឹងរាជិនីសំឡេងសារិកាមាស ប៉ែន រ៉ន
-
សន្តិសុខសង្គម៧ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ករណីលូ១តម្លៃ៤០ដុល្លា៖ អាជ្ញាធរ ថាមិនបានយកលុយពីពលរដ្ឋឡើយ គឺពលរដ្ឋជួលភាគីឯកជនឱ្យដាក់ខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ២២ ម៉ោង ago
G-Devith ៖ បុគ្គលដែលអាចហែកមេឃចេញបាន មានន័យថា អ្នកនោះអាចរួចពីសំណាញ់ច្បាប់ហើយ
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព
-
ចរាចរណ៍៤ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត