Connect with us

ជីវិតកម្សាន្ដ

នៅឥណ្ឌា៖ ការបរិភោគអាហារដោយដៃ គឺធ្វើឱ្យអាហារកាន់តែមានរសជាតិឆ្ងាញ់

បានផុស

នៅ

ការទទួលទានអាហារនៅប្រទេសឥណ្ឌាភាគច្រើន គឺទទួលទានដោយដៃរបស់គេផ្ទាល់ ដោយការបរិភោគនេះ ជាទំនៀមទម្លាប់ដ៏យូរលង់ណាស់មកហើយនៅក្នុងប្រទេសឥណ្ឌា។ តើការទទួលទានអាហារដោយដៃផ្ទាល់នៅប្រទេសឥណ្ឌា ជារឿងមួយដែលចម្លែក និងគគ្រិច ឬជាវប្បធម៌របស់ពួកគេ?

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅប្រទេសឥណ្ឌា គេចាត់ទុកម្រាមដៃជាផ្នែកបន្ថែមនៃធាតុទាំង៥ គឺខ្យល់ ភ្លើង ផែនដី ទឹក និងលំហ។ ដូច្នេះ គេមិនដែលគិតថា វាជារឿងគគ្រិច ឬមិនសមរម្យនោះទេ នៅពេលដែលគេយកម្រាមដៃទៅប៉ះ ឬចាប់កាន់ម្ហូប គឺធ្វើឱ្យពួកគេមានភាពស្និតស្នាល បង្កើតទំនាក់ទំនងកាន់តែស៊ីជម្រៅជាមួយអាហារ និងបង្កើនការយល់ដឹងអំពីរសជាតិនៃអាហារ ដោយបរិភោគផ្តោតទៅដោយការយកចិត្តទុកដាក់ ធ្វើឱ្យពួកគេទទួលទានមានរសជាតិឆ្ងាញ់ពិសា។ ប៉ុន្តែនៅឥណ្ឌា ត្រូវបានគេអនុញ្ញាតឱ្យប្រើប្រាស់តែដៃស្តាំប៉ុណ្ណោះសម្រាប់បរិភោគ ព្រោះគេយល់ថា ដៃឆ្វេងជាដៃដែលកង្វក់ ប្រើប្រាស់តែក្នុងបន្ទប់ទឹក។ ចំពោះបុគ្គលដែលត្រូវបានអញ្ញើញឱ្យទទួល​ទានអាហារនៅផ្ទះ ប្រសិនបើពួកគេមិនបរិភោគ ដោយប្រើដៃទេ ត្រូវបានគេយល់ថាមិនឱ្យតម្លៃម្ចាស់ផ្ទះ។

នៅទីនោះ គឺប្រើចុងម្រាមដៃដើម្បីញុំាអាហារ កុំឱ្យប៉ះដល់បាតដៃ មើលទៅគគ្រិចមិនសមរម្យ។ ចំពោះមុខម្ហូបវិញ ភាគច្រើនមាន បាយ គុយទាវ បន្លែ និងទឹកជ្រលក់ ដើម្បីមានភាពងាយស្រួលក្នុងការបរិភោគ គេប្រើចុងម្រាមរបស់ពួកគេ ទៅច្របល់បាយជាមួយទឹកជ្រលក់ នៅក្នុងចាន ឬស្លឹកចេក ដើម្បីឱ្យបាយស្អិត ស្រួលដាក់ចូលមាត់។ របៀបញុំារបស់ជនជាតិឥណ្ឌា គឺពួកគេយកមេដៃ ដើម្បីរុញម្ហូបចូលមាត់ មិនប្រើម្រាមផ្សេងសម្រាប់រុញបាយ ឬម្ហូបឡើយ។

ចំពោះអាហារមានសារធាតុរាវ ដូចជា សម្ល ឬស៊ុប គេអាចយកស្លាបព្រា ឬវែកមកដួសបាន។ ក្នុងនោះដែរ មិនថានៅផ្ទះ ឬនៅតាមភោជនីយដ្ឋាន ឬតាមពិធីមង្គលការ និងពិធីបុណ្យផ្សេងៗ គឺតែងមានទឹក និងសាប៊ូ សម្រាប់ឱ្យប្រជាជនលាងដៃមុននឹងបរិភោគ ព្រោះគេខ្លាចមានបាត់តេរី និងមេរោគចូលក្នុងខ្លួនបង្កជាជំងឺរាគរូស ឬមានមេរោគក្នុងខ្លួន។

សូមជម្រាបជូនថា ប្រទេសនៅអាស៊ីអាគ្នេយ៍ មិនមែនមានតែឥណ្ឌាមួយទេដែលបរិភោគអាហារដោយដៃញឹកញាប់ ក្នុងនោះ ក៏មានប្រទេស ម៉ាឡេស៊ី ឥណ្ឌូនេស៊ី និងស្រីលង្កា។ ការទទួលទានអាហារដោយដៃ មើលទៅហាក់ចម្លែក និងកង្វក់សម្រាប់ប្រទេសលោកខាងលិច ឬប្រទេសជឿនលឿន ប៉ុន្តែនេះ គឺជាវប្បធម៌និងទំនៀមទម្លាប់របស់ប្រទេសមួយចំនួនដែលប្រជាជនតែងអនុវត្ត៕

អត្ថបទ៖ អុន ស្រីមាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

ខេត្ត​កោះកុង កំពុង​មាន​ចំណាប់​អារម្មណ៍​ពី​អ្នក​វិនិយោគ និងត្រូវការ​កម្លាំងពលកម្មច្រើន

ព័ត៌មានជាតិ៣ ម៉ោង មុន

អ្នកនាំពាក្យ ៖ មន្ត្រីរាជការ អាចស្នើធ្វើប័ណ្ណ ប.ស.ស ជូន ប្ដី ឬ ប្រពន្ធ និង កូន ក្នុងបន្ទុក ដោយមិនបង់វិភាគទានទេ

សន្តិសុខសង្គម៣ ម៉ោង មុន

រដ្ឋបាលសង្កាត់ភ្លើងឆេះរទេះសហការជាមួយក្រុមហ៊ុនប្រមូលសំរាមផ្លាស់ប្តូរធុងសំរាមថ្មី១៨ធុង

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ភាពអត់ឃ្លាន និង ការគំរាមកំហែងបង្ខំឱ្យ​គ្រិស្តបរិស័នៅមីយ៉ាន់ម៉ាប្ដូរមកកាន់ព្រះពុទ្ធសាសនា

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

អ៊ីស្រាអែល​​​​​លក់​​ប្រព័ន្ធ​​ការពារ​ដែន​អាកាស​​​និង​មីស៊ីល​តម្លៃ​ជិត​៦០០លានដុល្លារ​​ដល់​ស្លូវ៉ាគី​

សន្តិសុខសង្គម៤ ម៉ោង មុន

Update៖ ជនដៃដល់ដែលវាយសម្លាប់ស្ត្រីលក់ភេសជ្ជៈនៅស្តុប២០០៤ ទៅលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារ

សន្តិសុខសង្គម១២ ម៉ោង មុន

ករណីកាប់ប្រហារជនរងគ្រោះនៅស្រុកបាទី នគរបាលព្រហ្មទណ្ឌស្រាវជ្រាវចាប់បាន៣នាក់ ខណៈបក្ខពួកផ្សេងទៀតកំពុងគេចខ្លួន

ព័ត៌មានជាតិ៨ ម៉ោង មុន

ក្រសួងយុត្តិធម៌ ផ្ទេរសំណុំរឿងព្រហ្មទណ្ឌលើលោក ផាត់ ហ៊ន ពីសាលាដំបូងខេត្តកំពង់ចាម ឱ្យមកសាលាដំបូងរាជធានីចាត់ការ

ព័ត៌មានជាតិ២៤ ម៉ោង មុន

តុលាការផ្ដន្ទាទោស ជនដៃដល់ ស្រី ស៊ីណា វ័យ៥១ឆ្នាំ ដាក់ពន្ធនាគារ ៣១ ឆ្នាំ និងសងសំណងជូនអ្នកស្លាប់២លានដុល្លារ និងអ្នករងរបួស៥០ម៉ឺនដុល្លារ

សន្តិសុខសង្គម៩ ម៉ោង មុន

ស្ត្រីអ្នកលក់ភេសជ្ជៈម្នាក់ត្រូវជនមិនស្គាល់មុខវាយសម្លាប់ទាំងព្រឹក

Sokha Hotels

ព័ត៌មានពេញនិយម