កីឡា
ចប់ជម្រើសជាតិ ចូលដល់ភារកិច្ចរបស់ក្លិបតំណាងកម្ពុជា ទៅប្រកួតនៅក្រៅប្រទេសម្ដង
ការប្រកួតរបស់ក្រុមជម្រើសជាតិកម្ពុជា បានបញ្ចប់ហើយត្រឹមពាក់កណ្ដាលខែមិថុនា ឆ្នាំ២ ០២២ នេះ ពោលគឺទើបតែបញ្ចប់ការប្រកួតវគ្គជម្រុះជុំចុងក្រោយ ជើងឯកទ្វីបអាស៊ី (AFC Asian Cup 2023 Qualifiers Final Round) នៅប្រទេសឥណ្ឌា។
បន្ទាប់ពីភារកិច្ចក្រុមជម្រើសជាតិបានបញ្ចប់ ភារកិច្ចថ្មីមួយទៀតនៅលើឆាកអន្តរជាតិគ្រោងនឹងបន្ត ជាក់ស្ដែង គឺការប្រកួតពានរង្វាន់ក្លិបបាល់ទាត់លំដាប់ទី ២ ប្រចាំទ្វីបអាស៊ី (AFC Cup) ឆ្នាំ ២០២២ ដែលមានក្លិប ២ តំណាងកម្ពុជា ទៅចូលរួមការប្រកួតនោះគឺ ភ្នំពេញក្រោន និងវិសាខា។
ការប្រកួត AFC Cup ឆ្នាំ ២០២២ វគ្គជម្រុះក្នុងពូល ប្រចាំតំបន់អាស៊ាន នឹងចាប់ផ្ដើមពីថ្ងៃទី ២៤ ដល់ថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ ២០២២ ដោយក្លិបភ្នំពេញក្រោន (ម្ចាស់ជើងឯកលីគកំពូលកម្ពុជា ២០២១) ស្ថិតនៅពូល I ជាមួយក្រុមម្ចាស់ផ្ទះទឹកដីកណ្ដាលប្រទេសវៀតណាម Viettel FC, Hougang United របស់សិង្ហបុរី និង Young Elephants របស់ឡាវ។
ប្រកួតទី ១ ជួប Hougang United នៅថ្ងៃទី ២៤ ខែមិថុនា វេលាម៉ោង ៩ យប់
ប្រកួតទី ២ ជួប Viettel FC នៅថ្ងៃទី ២៧ ខែមិថុនា វេលាម៉ោង ៥ ល្ងាច
ប្រកួតទី ៣ ជួប Young Elephants នៅថ្ងៃទី ៣០ ខែមិថុនា វេលាម៉ោង ៩ យប់
ដោយឡែកក្លិបវិសាខា (ម្ចាស់ជើងឯកពានសម្តេចតេជោ ហ៊ុន សែន ២០២១) ស្ថិតនៅពូល G ជាមួយក្រុមម្ចាស់ផ្ទះទឹកដីកណ្ដាលប្រទេសឥណ្ឌូនេស៊ី Bali United, Kedah Darul Aman របស់ម៉ាឡេស៊ី និងក្លិប Kaya-Iloilo របស់ហ្វីលីពីន។
ប្រកួតទី ១ ជួប Kaya-Iloilo នៅថ្ងៃទី ២៤ ខែមិថុនា វេលាម៉ោង ៥ ល្ងាច
ប្រកួតទី ២ ជួប Bali United នៅថ្ងៃទី ២៧ ខែមិថុនា វេលាម៉ោង ៥ ល្ងាច
ប្រកួតទី ៣ ជួប Kedah Darul Aman នៅថ្ងៃទី ៣០ ខែមិថុនា វេលាម៉ោង ៩ យប់
ទាំងភ្នំពេញក្រោន និងវិសាខា ត្រូវការឈរកំពូលតារាងដាច់ខាតដើម្បីអាចឡើងទៅប្រកួតវគ្គបន្ត ប៉ុន្តែប្រសិនបើទទួលបានចំណាត់ថ្នាក់លេខ២ ក៏ងាចនឹងមានឱកាសដូចគ្នា នាមជាក្រុមលេខ២ល្អ។
គួរបញ្ជាក់ថា កម្ពុជា មានក្រុមតំណាង ២ ចូលរួម ក្លិបភ្នំពេញក្រោន (ម្ចាស់ជើងឯកលីគកំពូលកម្ពុជា ២០២១) បានកៅអីស្វ័យប្រវត្តិវគ្គចែកពូល ខណៈក្លិបវិសាខា (ម្ចាស់ជើងឯកពានសម្តេចតេជោ ហ៊ុន សែន ២០២១) ដើមឡើយត្រូវប្រកួតជម្រុះ តែដោយសារមានការដកខ្លួនរបស់ក្រុមមីយ៉ាន់ម៉ា ទើបធ្វើឱ្យទទួលបានកៅអីប្រកួតវគ្គចែកពូលដោយមិនបាច់ជម្រុះ។
កម្ពុជា បានកៅអីចូលរួមប្រកួតពានរង្វាន់នេះលើកដំបូងនៅឆ្នាំ ២០១៧ ដោយបឹងកេត បានប្រកួតវគ្គចែកពូលមុនគេ៕
អត្ថបទ៖ មន្នីរ័ត្ន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
លទ្ធផលកំណាយ៖ តំបន់អង្គរមានមនុស្សមកតាំងភូមិករតាំងពីជាង ៣ ០០០ ឆ្នាំមកម្ល៉េះ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សំណង់ព្រះពុទ្ធប្បដិមាកម្ពស់ជាង ៨០ ម៉ែត្រ នឹងលេចរូបរាងក្នុងតំបន់អភិវឌ្ឍឆ្នេររាមខេត្តព្រះសីហនុ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
មហាជនផ្ទុះការរិះគន់លោកបណ្ឌិត សុខ ទូច ដែលនិយាយជំរុញ«ក្មេងៗឱ្យខំរៀនសូត្រ និងធ្វើការ ជាជាងទៅធ្វើសមាធិ»
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
អ្នកឧកញ៉ា សំ សុខនឿន ព្យាករថា កម្ពុជា ត្រូវការពេលប្រហែល៥ឆ្នាំទៀត ដើម្បីឱ្យវិស័យអចលនទ្រព្យវិលរកសភាពដើមវិញ
-
សេដ្ឋកិច្ច៤ ថ្ងៃ ago
ទិន្នផលគ្រាប់ស្វាយចន្ទីអាចធ្លាក់ចុះពី ១០-៣០% ដោយសារអាកាសធាតុ ប្រសិនបើគ្មានវិធានការឆ្លើយតបទាន់ពេល
-
កីឡា៣ ថ្ងៃ ago
គ្រួសារលោកគ្រូ អេ ភូថង ជួបទុក្ខធំផ្ទួនៗ
-
សេដ្ឋកិច្ច៤ ថ្ងៃ ago
ធនាគារជាតិ ប្រកាសឱ្យសាធារណជនប្រុងប្រយ័ត្នប្រាក់ដុល្លារក្លែងក្លាយ កំពុងចរាចរណ៍នៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
អ្នកដំណើរមួយយន្តហោះ ជិះចេញពីព្រលាននៅឆ្នាំ២០២៥ តែចុះចតនៅឆ្នាំ២០២៤