ព័ត៌មានជាតិ
មីសួលក់នៅច្បារអំពៅបោះលក់ដាច់ច្រើនទៅតាមបណ្ដាខេត្តក្រុង
មីសួ(តាំងហ៊ុន) ដែលជាអាហារជាប្រចាំថ្ងៃដែលពីមុនមកនាំចូលពីប្រទេសជិតខាង ប៉ុន្តែនៅដើមឆ្នាំ២០២២នេះគេនិយមទិញមីសួ ដែលផលិតនៅច្បារអំពៅ រាជធានីភ្នំពេញវិញ។
អ្នកដឹកជញ្ជូនឥវ៉ាន់យកទៅចែកចាយនៅតាមបណ្ដាខេត្ត ក្រុង លោក គឹន សុជាតិ បានឲ្យដឹងនៅព្រឹកថ្ងៃទី ១៦ ខែមិថុនានេះថា សព្វថ្ងៃមានម៉ូយជាច្រើនពិសេសនៅតាមបណ្តាខេត្តមួយចំនួនដូចជាខេត្តកំពង់ស្ពឺ តាកែវ កំពត កំពង់ឆ្នាំង បាត់ដំបង ក្រចេះ មណ្ឌលគីរី ព្រៃវែងនិងខេត្តកណ្តាលបានកាម៉ង់ឲ្យដឹកយកទៅបោះដុំយ៉ាងច្រើនសឹងរកពេលដឹកពុំទាន់។
ខុសប្លែកពីមុននៅតាមបណ្តាខេត្តជាប់ព្រំដែនគេនិយមទិញតែមីសួនេះមកប្រទេសថៃ និងវៀតណាម។
តាមការបញ្ជាក់ពីលោក ពៅ ហួត ចៅសង្កាត់ច្បារអំពៅទី១វិញបានឲ្យដឹងថា ទីតាំងផលិតមីសួនេះគឺផលិតក្នុងមូលដ្ឋានរបស់លោកផ្ទាល់តែម្តង។ ហើយមានគុណភាពល្អមិនប្រើប្រាស់គីមីនឹងមានអនាម័យល្អទៀតផង។ លោកចៅសង្កាត់ក៏អំពាវនាវឱ្យប្រជាពលរដ្ឋខ្មែរគាំទ្រផលិតផលខ្មែរយើងបន្តទៀត៕
អត្ថបទ៖ នរា
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង ago
ព្យុះខ្លាំង ៥ទៀត នឹងវាយប្រហារ វៀតណាម មុនដាច់ឆ្នាំ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះចំនួន២ នឹងវាយប្រហារក្នុងពេលតែមួយដែលមានឥទ្ធិពលខ្លាំងជាងមុន ជះឥទ្ធិពលលើកម្ពុជា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រដ្ឋមួយនៅអាមេរិក ជួបភ្លៀងធ្លាក់ខ្លាំង «១០០០ឆ្នាំម្តង» បង្កជាទឹកជំនន់ធ្ងន់ធ្ងរ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយសតវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ