Connect with us

ព័ត៌មានអន្ដរជាតិ

តើអ្នកដឹងទេ? មួយនាទី ពិភពលោកចំណាយប្រាក់ ១៥៦ ៨៤២ដុល្លារ លើអាវុធ នុយក្លេអ៊ែរ

បានផុស

នៅ

ការចំណាយលើអាវុធបរមាណូជាសកល មានការកើនឡើងគួរឲ្យកត់សម្គាល់ក្នុងឆ្នាំ២០២១។ នេះបើយោងតាមរបាយការណ៍ចុងក្រោយបង្អស់ របស់យុទ្ធនាការអន្តរជាតិដើម្បីលុបបំបាត់អាវុធនុយក្លេអ៊ែរ (ICAN) ដែលបានចេញផ្សាយកាលពីដើមសប្តាហ៍។

តាមការប៉ាន់ស្មានរបស់ ICAN, ក្នុងរយៈពេលត្រឹមតែមួយឆ្នាំប៉ុណ្ណោះ ប្រទេសដែលមានអាវុធនុយក្លេអ៊ែរចំនួនប្រាំបួន ដូចជាសហរដ្ឋអាមេរិក ចិន រុស្ស៊ី បារាំង ឥណ្ឌា អ៊ីស្រាអែល កូរ៉េខាងជើង ប៉ាគីស្ថាន និងចក្រភពអង់គ្លេស បានចំណាយប្រាក់សរុប ៨២.៤ ពាន់លានដុល្លារ លើការធ្វើទំនើបកម្ម និងថែទាំអាវុធនុយក្លេអ៊ែរ ដែលគេប៉ាន់ស្មានថាមានចំនួន ១៣ ០០០គ្រាប់ ពោលគឺការចំណាយ បានកើនឡើង ៩% បើធៀបនឹងឆ្នាំមុន។ 

នេះជារបាយការណ៍សង្ខេបប្រចាំឆ្នាំទីបីហើយរបស់ ICAN នៃការចំណាយលើអាវុធនុយក្លេអ៊ែរជាសកល។

របាយការណ៍មានចំណងជើងថា “Squandered: 2021 Global Nuclear Weapons Spending” បានគូសបញ្ជាក់ថា សរុបមក ពិភពលោកបានចំណាយសរុប ១៥៦ ៨៤២ដុល្លារ រៀងរាល់មួយនាទីនៃឆ្នាំ២០២១ លើអាវុធប្រល័យលោក ចំពេលមានជំងឺរាតត្បាតកំពុងបន្ត និងការកើនឡើងនៃអសន្តិសុខស្បៀងអាហារជាសកល។

ICAN ក៏បានរៀបរាប់លម្អិតផងដែរអំពីចំនួនប្រទេសនីមួយៗក្នុងចំណោមប្រទេសទាំងប្រាំបួន ដែលបានចំណាយលើអាវុធបរមាណូ។

សហរដ្ឋអាមេរិកបានក្លាយជាអ្នកចំណាយធំបំផុតលើអាវុធនុយក្លេអ៊ែរនៅឆ្នាំ ២០២១ ដោយបានចំណាយទឹកប្រាក់ ៤៤.២ ពាន់លានដុល្លារ ពោលគឺច្រើនជាង ៤ដង បើធៀបជាមួយប្រទេសនៅបន្តបន្ទាប់៤ទៀត។

ចំណែកចិន គឺជាប្រទេសតែមួយគត់ ក្នុងចំណោមប្រទេសមាននុយក្លេអ៊ែរ៨ផ្សេងទៀត ដែលចំណាយលើស១០ពាន់លានដុល្លារ ពោលគឺចិន ចំណាយចំនួន ១១.៧ ពាន់លានដុល្លារ ខណៈ រុស្ស៊ីឈរនៅចំណាត់ថ្នាក់លេខ៣ ចំណាយចំនួន ៨.៦ពាន់លានដុល្លារ។

ដោយឡែក ចក្រភពអង់គ្លេសបានចំណាយចំនួន ៦.៨ ពាន់លានដុល្លារ, បារាំង ចំណាយ ៥.៩ ពាន់លានដុល្លារ ខណៈឥណ្ឌា អ៊ីស្រាអែល និងប៉ាគីស្ថាន បានចំណាយជាងមួយពាន់លានដុល្លារលើឃ្លាំងអាវុធរបស់ពួកគេនៅឆ្នាំ២០២១។

ចុងក្រោយគឺប្រទេសកូរ៉េខាងជើង ដែលបានចំណាយទឹកប្រាក់ចំនួន ៦៤២លានដុល្លារ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ RT

ចុចអាន៖ ពិភពលោក កំពុងឆ្ពោះទៅរក យុគសម័យថ្មីនៃអាវុធនុយក្លេអ៊ែរ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ ម៉ោង មុន

បណ្ឌិត យង់ ពៅ៖ អ្នកមិនទទួលស្គាល់ជ័យជម្នះ ៧មករា ស្មើនឹងគាំទ្ររបបខ្មែរក្រហម និងប្រមាថអាយុជីវិតពលរដ្ឋខ្មែររាប់លាននាក់ដែលស្លាប់នៅក្នុងរបបនេះ

ព័ត៌មានជាតិ៨ ម៉ោង មុន

លោក ស្វាយ ស៊ីថា៖ នៅដើមឆ្នាំថ្មីនេះ ព័ត៌មានក្លែងក្លាយបានរីករាលដាលកាន់តែខ្លាំង និងកាន់តែស្មុគស្មាញ ចេញពីក្រុមMMO

ព័ត៌មានជាតិ៩ ម៉ោង មុន

ពលរដ្ឋនៅស្រុកកែវសីមា ត្អូញត្អែរថា អស់លទ្ធភាពបង់ថ្លៃទឹកស្អាតប្រើហើយ ស្នើអាជ្ញាធរស្រុកជួយឱ្យម្ចាស់អាជីវកម្មទម្លាក់ថ្លៃ

ព័ត៌មានជាតិ១០ ម៉ោង មុន

នៅមណ្ឌលគិរី អាជ្ញាធរលែងកូនត្រីចម្រុះ២ម៉ឺន៧ពាន់ក្បាលក្នុងទំនប់អូរតេធិបតី ដើម្បីបង្កើនការផ្គត់ផ្គង់ និងស្ទួចលេងកម្សាន្ត

ព័ត៌មានជាតិ១០ ម៉ោង មុន

លោកស្រី ភឿង សកុណា ប្រាប់អាជ្ញាធរខេត្តស្វាយរៀងទប់ស្កាត់ឱ្យបានការប៉ុនប៉ងធ្វើឱ្យវឹកវរក្នុងសង្គមដោយក្រុមប្រឆាំងខុសច្បាប់

ព័ត៌មានជាតិ២៤ ម៉ោង មុន

រដ្ឋាករទឹកប្រកាសពីស្ថានភាព ទឹកល្អក់កករ នៅសង្កាត់មួយចំនួនក្នុងរាជធានីភ្នំពេញ

ព័ត៌មានជាតិ១០ ម៉ោង មុន

លោកស្រី ភឿង សកុណា ប្រាប់អាជ្ញាធរខេត្តស្វាយរៀងទប់ស្កាត់ឱ្យបានការប៉ុនប៉ងធ្វើឱ្យវឹកវរក្នុងសង្គមដោយក្រុមប្រឆាំងខុសច្បាប់

ព័ត៌មានជាតិ៩ ម៉ោង មុន

ពលរដ្ឋនៅស្រុកកែវសីមា ត្អូញត្អែរថា អស់លទ្ធភាពបង់ថ្លៃទឹកស្អាតប្រើហើយ ស្នើអាជ្ញាធរស្រុកជួយឱ្យម្ចាស់អាជីវកម្មទម្លាក់ថ្លៃ

ព័ត៌មានជាតិ៥ ម៉ោង មុន

បណ្ឌិត យង់ ពៅ៖ អ្នកមិនទទួលស្គាល់ជ័យជម្នះ ៧មករា ស្មើនឹងគាំទ្ររបបខ្មែរក្រហម និងប្រមាថអាយុជីវិតពលរដ្ឋខ្មែររាប់លាននាក់ដែលស្លាប់នៅក្នុងរបបនេះ

ព័ត៌មានជាតិ៨ ម៉ោង មុន

លោក ស្វាយ ស៊ីថា៖ នៅដើមឆ្នាំថ្មីនេះ ព័ត៌មានក្លែងក្លាយបានរីករាលដាលកាន់តែខ្លាំង និងកាន់តែស្មុគស្មាញ ចេញពីក្រុមMMO

Sokha Hotels

ព័ត៌មានពេញនិយម