Connect with us

សេដ្ឋកិច្ច

អាកាសចរណ៍​ Qatar​ ចំណេញ​​ជាប់​​កំណត់​​ត្រា​ ១.៥៤​​ប៊ីលាន​​ដុល្លារ​​ ទោះ​​​វិបត្តិ​​កូវីដ

បានផុស

នៅ

ក្រុម​ហ៊ុន​អាកាសចរណ៍ Qatar ទទួល​បាន​ប្រាក់​ចំណេញ​សុទ្ធ​ជាប់​កំណត់​ត្រា​​​រហូត​ដល់​ចំនួន​១.៥៤​ប៊ីលាន​ដុល្លារ​អាមេរិក​សម្រាប់​ឆ្នាំ​២០២១-២០២២ បើ​ទោះ​ជា​ជួប​វិបត្តិ​ជំងឺ​រាត​ត្បាត​កូវីដ-១៩​យ៉ាង​ណា​ក៏​ដោយ។

ក្រុម​ហ៊ុន​អាកាសចរណ៍​ដែល​មាន​ម្ចាស់​ជា​រដ្ឋ​បាន​និយាយ​ថា ផល​​ចំណេញ​គឺ​២០០​%​លើ​ប្រាក់​ចំណេញប្រចាំ​ឆ្នាំខ្ពស់​បំផុត​ជា​ប្រវត្តិ​សាស្ត្រ​របស់​ខ្លួន។ តួលេខ​ចំណូល​គឺ​ខ្ពស់​ជាង​​២%​នៃ​ប្រាក់​ចំណូល​មុន​កូវីដ-១៩​ ឆ្នាំ​២០១៩-២០២០។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រទេស​កាតា​ដែល​សំបូរ​ប្រេង​ស្ថិត​ក្នុង​ចំណោម​រដ្ឋាភិបាល​ជា​ច្រើន​ដែល​បានឧបត្ថម្ភ​​គាំទ្រ​ដល់​ក្រុម​ហ៊ុន​ដឹក​ជញ្ជូន​ជាតិ​របស់​ពួក​គេ បើ​ទោះ​ជា​មាន​ការ​រាត​ត្បាត​​ជំងឺ​កូវីដ-១៩​ដែល​បាន​ធ្វើ​ឲ្យប៉ះ​ពាល់​យ៉ាង​ខ្លាំង​ដល់​ការ​ហោះហើរ​ជា​សកល និង​វិស័យ​ទេសចរណ៍។

Qatar Airways ដែល​ជា​ក្រុម​ហ៊ុន​អាកាសចរណ៍​ធំ​បំផុត​លំដាប់​ទី​២​នៅ​មជ្ឈិមបូព៌ា បន្ទាប់​ពី Emirates បាន​រាយការណ៍​កាល​ពី​ខែ​កញ្ញា ឆ្នាំ​មុន​ថា ខ្លួន​បាន​ខាត​បង់​សរុប​​៤.១​ប៊ីលាន​ដុល្លារ​អាមេរិក​នៅ​ក្នុង​ឆ្នាំហិរញ្ញវត្ថុ ២០២០-២០២១។

ក្រុម​ហ៊ុន​បាន​និយាយ​នៅ​ពេល​នោះ​ថា ខ្លួន​ទទួល​បានប្រាក់​​៣​ប៊ីលាន​ដុល្លារ​ពី​ជំនួយ​របស់​រដ្ឋ​ដើម្បី​ទប់​ទល់​នឹង​ការ​ធ្លាក់​ចុះ​នៃ​ការ​ហោះ​ហើរ​ដោយ​សារ​កូវីដ-១៩ និង​​ដើម្បី​ទូទាត់​ការ​ខាត​បង់​។

នាយក​ប្រតិបត្តិ លោក Akbar Al Baker បាន​សរសើរអំពី​ ភាព​រឹង​មាំ ភាព​ធន់ និង​ការប្តេជ្ញា​ចិត្ត​របស់ Qatar Airways Group ​កាល​ពី​ឆ្នាំ​មុន។

ក្រុម​ហ៊ុន​បាន​និយាយ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​មួយ​ថា ៖«ស្ថិត​ក្នុង​ដំណាក់​កាល​ដ៏​​លំបាក​បំផុត​មិន​ធ្លាប់​មាន​ក្នុង​ឧស្សាហកម្ម​អាកាសចរណ៍ ក្រុម​ហ៊ុនផ្តល់លទ្ធផល​វិជ្ជមាន​ចំពោះភាព​រហ័ស​រហួន និង​យុទ្ធសាស្ត្រ​ដ៏​ជោគជ័យ»៕

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ AFP

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៩ ម៉ោង មុន

នាយឧត្តមសេនីយ៍ មាស វិរិទ្ធ ៖ ការ​សម្អាតចក ឬ​យក​ចក​ចេញពី​បឹង​គឺផ្តើមចេញពីការចូលរួមរបស់អាជ្ញាធរមូលដ្ឋាននិងប្រជាពលរដ្ឋ និងApp NoDrugគី​ជាមធ្យោបាយរាយការណ៍ប្រសិទ្ធភាព

សន្តិសុខសង្គម៩ ម៉ោង មុន

ស្ត្រីវ័យ៥៩ឆ្នាំ​ ​សម្លាប់​ខ្លួន​ដោយសារ​តែ​ជំងឺ​ប្រចាំកាយ

ព័ត៌មានជាតិ១០ ម៉ោង មុន

កិច្ចប្រជុំលើកទី១ នៃគណៈប្រឹក្សាភិបាល កម្មវិធីមុខរបរនិងការងារសមរម្យរបស់យុវជននៅកម្ពុជា ដំណាក់កាលទី៣ (DEY III)

ព័ត៌មានជាតិ១១ ម៉ោង មុន

សមាគមនិយោជក ក្រុមហ៊ុនឯកជន ៖ ការ​ដាក់​ឱ្យប្រើប្រាស់ បញ្ជរ​សេវាសាធារណៈចល័តរបស់ក្រសួងការងារ គឺជាការធ្វើទំនើបកម្ម (digitalization) លើសេវាសាធារណៈរបស់រដ្ឋ

ព័ត៌មានជាតិ១១ ម៉ោង មុន

ផ្លូវចូលវត្តព្រះបារមីវង្កតបុរី​ បានក្លាយជាទីលំហែ និងហាត់ប្រាណរបស់បងប្អូនប្រជាពលរដ្ឋ​ជិតឆ្ងាយ​

Sokha Hotels

ព័ត៌មានពេញនិយម