Connect with us

ព័ត៌មានអន្ដរជាតិ

UN​ ចាប់​​ផ្តើម​​ផ្តល់​​អាហារ​​ដល់​​ស្ត្រី​​មាន​​ផ្ទៃ​​ពោះ​​នៅ​ស្រីលង្កា

បានផុស

នៅ

ស្ត្រី​ក្រី​ក្រ​រាប់​ពាន់​នាក់​នៅ​ក្នុង​ប្រទេស​ស្រី​លង្កា​ចាប់​ផ្តើម​ទទួល​បាន​​​ម្ហូប​អាហារ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ ទី​១៦ ខែ​មិថុនា ដែល​ជា​ផ្នែក​មួយ​នៃ​ជំនួយ​គ្រា​​អាសន្ន​របស់​អង្គការ​សហ​ប្រជា​ជាតិ​​ដល់​​ប្រទេស​ដែល​ជួប​វិបត្តិ​សេដ្ឋកិច្ច​ដ៏​ធ្ងន់​ធ្ងរ​បំផុត​មិន​​ធ្លាប់​មាន។

អង្គការ​សហ​ប្រជា​ជាតិ (UN) បាន​និយាយ​ថា មនុស្ស​៤​នាក់​ក្នុង​ចំណោម​មនុស្ស​​៥​នាក់​​បាន​ចាប់​ផ្តើម​​​​រំលង​​អាហារ​ពេល​ខ្លះ ពី​ព្រោះ​​ពួក​គេ​មិន​អាចទល់​នឹង​ការ​​ចំណាយ​​ដែល​មាន​​​តម្លៃ​ថ្លៃ​​។ UN បាន​ព្រមាន​ពី​វិបត្តិ​មនុស្ស​​​ធម៌​ដ៏​ធ្ងន់​ធ្ងរ​បំផុត​​កំពុង​កើត​មាន​ចំពោះ​មនុស្ស​រាប់​លាន​នាក់​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កម្មវិធី​ស្បៀង​អាហារ​ពិភព​លោក (WFP) របស់ UN ​បាន​និយាយ​ថា ​ខ្លួន​បាន​ចាប់​ផ្តើម​ចែកប័ណ្ណ​អាហារ​ដល់​ស្ត្រី​មាន​ផ្ទៃ​ពោះ​ប្រហែល​​២០០០​នាក់​​នៅ​តំបន់​​ដែល​មិន​ទទួល​បាន​សេវា​​ក្នុង​ទី​ក្រុង Colombo ដែល​ជា​​ផ្នែក​មួយ​នៃជំនួយ​សង្គ្រោះ​ជីវិត។

អ្នក​ស្រី Anthea Webb នាយក​រង WFP ​ប្រចាំ​តំបន់​អាស៊ី និង​ប៉ាស៊ីហ្វិក បាន​ឲ្យ​ដឹង​ថា មនុស្ស​ក្រី​ក្រ​ក្នុង​ប្រទេស​ដែល​មាន​ប្រជា​ជន​២២​លាន​នាក់​បាន​កំពុង​​ជួប​ការ​លំបាក​នឹង​ការ​ចំណាយ​ជា​មូលដ្ឋាន​ដូច​ជា​ម្ហូប​អាហារ​ជា​ដើម។

«នៅ​ពេល​ពួក​គេ​រំលង​អាហារ ពួក​គេ​នឹង​ធ្វើ​ឲ្យ​សុខភាព​របស់​ពួក​គេ និង​កូន​ៗ​ប្រឈម​នឹង​ហានិភ័យ»។ អ្នកស្រី​បាន​និយាយ។

WFP ​បាន​និយាយ​ថា ការ​ចែក​ប័ណ្ណ​​ទូទាត់​សាច់​ប្រាក់​ដែល​មាន​តម្លៃ​៤០​ដុល្លារ​គឺ​ជា​ផ្នែក​មួយ​នៃ​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​របស់​អង្គការ​សហ​ប្រជាជាតិ​ដើម្បី​ជួយ​ប្រជា​ជន​ស្រីលង្កា​៣​លាន​នាក់​ដែល​កំពុង​ជួប​ការ​លំបាក​ខ្លាំង​​នឹង​តម្លៃកំពុង​កើនឡើង។​ UN កំពុង​ព្យាយាមរៃអង្គាស​ប្រាក់​​៦០​លាន​ដុល្លារ​អាមេរិក​សម្រាប់​​ស្បៀង​អាហារ​សង្គ្រោះ​ចាប់​ពី​ខែ​មិថុនា ដល់​ខែ​ធ្នូ ឆ្នាំ​នេះ៕

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ AFP

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៤ ម៉ោង មុន

នគរបាល​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច ចុះ​ដក​ហូត​ទឹកឃ្មុំ​ក្លែងបន្លំ​ប្រភព​ដើម​ប្រមាណ​ជិត ២០តោន

ព័ត៌មានជាតិ៥ ម៉ោង មុន

កម្ពុជា​មាន​ក្រុមហ៊ុន​វិនិយោគ​អាជីវកម្ម​រ៉ែ​មាស​ ១១ ក្រុមហ៊ុន​​ ប្រតិបត្តិការ​នៅ ៦ ខេត្ត ទូទាំង​ប្រទេស

សេចក្ដីជូនដំណឹង៦ ម៉ោង មុន

លោក តាន់ អ៊ីឈីតាន់ ចុះ​ប្រគល់រង្វាន់ ១០០លានរៀល ដោយ​ផ្ទាល់​ដល់​អ្នក​មាន​សំណាង​នៅ​ស្រុក​កំចាយមារ ខេត្តព្រៃវែង

ព័ត៌មានជាតិ៦ ម៉ោង មុន

កសិករម្នាក់ ដាំ​ដំណាំ​មួយ​ប្រភេទ​នៅ​ក្នុង​ស្រុកទឹកឈូ ដែលផ្លែវា១​គីឡូក្រាម​អាច​លក់​តម្លៃ​បានជាង១ពាន់ដុល្លាអាមេរិក

ព័ត៌មានជាតិ៨ ម៉ោង មុន

អ្នកធ្លាប់ប្រើ ប.ស.ស.ថា គ្មាន​ការ​កំណត់​ចំនួន​ដង​ដូច​ការ​ប្រឌិត​ព័ត៌មានឡើយ

ងួន ចាន់ដាវិត
ជីវិតកម្សាន្ដ១៦ ម៉ោង មុន

G-Devith ៖ បុគ្គលដែលអាចហែកមេឃចេញបាន មានន័យថា អ្នកនោះអាចរួចពីសំណាញ់ច្បាប់ហើយ

បច្ចេកវិទ្យា១៧ ម៉ោង មុន

ទូរស័ព្ទថតរូបក្នុងទឹកដំបូងគេក្នុងប្រទេសកម្ពុជា OPPO Reno13 Series 5G សម្ពោធជាផ្លូវការហើយ និងបំពាក់ដោយ AI ទំនើបៗ

សន្តិសុខសង្គម១០ ម៉ោង មុន

ការផ្សាយថាចោរប្លន់សម្លាប់នៅខេត្តកំពត៖ស្នងការ ថាមិនមែនប្លន់សម្លាប់ឡើយ គឺជាករណីស្នេហាត្រីកោណ

ព័ត៌មានជាតិ១៧ ម៉ោង មុន

អ្នកឧកញ៉ា៣រូប បរិច្ចាគជាង១លានដុល្លារ សង់អគារសាកលវិទ្យាល័យសម្ដេចព្រះមហាសង្ឃរាជ បួរ គ្រី នៅខេត្តកណ្ដាល

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

ប្រមុខណាតូ៖ រុស្ស៊ីនឹងខ្ទេច បើហ៊ានប៉ះសមាជិកណាមួយ ចង់ដឹងសាកមើលទៅ!

Sokha Hotels

ព័ត៌មានពេញនិយម