Connect with us

សន្តិសុខសង្គម

ពលរដ្ឋមួយភូមិលើកគ្នាតវ៉ា និងបិទផ្លូវរថយន្ដសមត្ថកិច្ចពេលចុះចាប់ខ្លួនជនសង្ស័យម្នាក់

បានផុស

នៅ

ប្រជាពលរដ្ឋជាច្រើននាក់បានលើកគ្នាមកតវ៉ារារាំង និងបិទផ្លូវមិនឲ្យរថយន្ដកម្លាំងសមត្ថកិច្ចចេញរួច បន្ទាប់ពីកម្លាំងសមត្ថកិច្ចចុះចាប់ខ្លួនជនសង្ស័យម្នាក់ ដែលសមត្ថកិច្ចអះអាងថា ជាមុខសញ្ញា​ពាក់ព័ន្ធករណីគ្រឿងញៀន។

ករណីនេះបានកើតឡើងកាលពីវេលាម៉ោង៩និង២០នាទីយប់ ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២២ ស្ថិតនៅក្នុងភូមិសហគមន៍អណ្ដូង៤ សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រភពព័ត៌មានពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុបានឱ្យដឹងថា នៅមុនពេលកើតហេតុពួកគាត់​បាន​ឃើញ​សមត្ថកិច្ចជាច្រើននាក់មិនដឹងថាមកពីខាងណានោះទេ​ បានបើករថយន្តពីរគ្រឿងចូលមកដល់ រួចក៏ចូលចាប់ខ្លួនយុវជនម្នាក់ដែលសមត្ថកិច្ចចោទថាជាបក្ខពួករបស់ជនសង្ស័យដែលសមត្ថកិច្ច​ឃាត់​​ខ្លួនបានពេលកន្លងមក។

ប្រភពបានបន្តថា ពេលសមត្ថកិច្ចចាប់ខ្លួនយុវជនខាងលើចូលក្នុងរថយន្តដើម្បីដឹកចេញ ក៏មាន​ប្រជាពលរដ្ឋដែលរស់នៅក្នុងសហគមន៍ បាននាំគ្នាចេញមកតវ៉ា និងបានឃាត់​រថយន្ត​របស់​សមត្ថកិច្ចមិនឱ្យបើកចេញមកវិញបាននោះទេ ដោយប្រជាពលរដ្ឋបានអះអាងថា យុវជនដែល​សមត្ថកិច្ចឃាត់ខ្លួនយកទៅនេះ មិនមែនជាបក្ខពួករបស់ជនសង្ស័យដែលពាក់ព័ន្ធ​នឹងសារធាតុញៀននោះឡើយ ព្រោះកន្លងមក ពលរដ្ឋឃើញយុវជនម្នាក់នេះជាមនុស្សល្អ មិនដែលឃើញទៅពាក់ព័ន្ធនឹងសារធាតុញៀនខុសច្បាប់នោះទេ។

ដោយឡែកសមត្ថកិច្ចដែលបានចុះទៅក្នុងរង្វង់ប្រតិបត្តិការនេះ បានបញ្ជាក់ឱ្យដឹងថា ជនសង្ស័យខាងលើ ជាបក្ខពួករបស់ជនសង្ស័យដែលសមត្ថកិច្ចធ្វើការឃាត់ខ្លួនបាន ហើយពួកគេក៏បានចង្អុរបង្ហាញថា យុវជនខាងលើនេះ គឺជាបក្ខពួករបស់គេនោះដែរ ទើបសមត្ថកិច្ចចុះមកធ្វើការឃាត់ខ្លួន និងនាំយកទៅសួរនាំបន្ត តែត្រូវបានរារាំងដោយពលរដ្ឋមួយភូមិទៅវិញ។

បន្ទាប់ពីមានការសម្របសម្រួលពីលោកចៅសង្កាត់ និងលោកអធិការខណ្ឌ ទើបពលរដ្ឋ និងសាច់ញាតិរបស់ជនសង្ស័យ ព្រមសហការណ៍ជាមួយសមត្ថកិច្ច និងទៅជាមួយសមត្ថកិច្ច ដើម្បីធ្វើការត្រួតពិនិត្យបញ្ជាក់ឱ្យឃើញថា តើជនសង្ស័យមានជាប់ពាក់ព័ន្ធនឹងករណីគ្រឿងញៀនដែរឬក៏យ៉ាងណា៕

អត្ថបទ៖ សុខុម

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ងួន ចាន់ដាវិត
ជីវិតកម្សាន្ដ៥ ម៉ោង មុន

G-Devith ៖ បុគ្គលដែលអាចហែកមេឃចេញបាន មានន័យថា អ្នកនោះអាចរួចពីសំណាញ់ច្បាប់ហើយ

ជីវិតកម្សាន្ដ២២ ម៉ោង មុន

UNICEF ចេញសេចក្តីថ្លែងការណ៍ទាក់ទងនឹងករណីកូនប្រុស G-Devith ដោយគូសបញ្ជាក់ ២ចំណុចធំ

ព័ត៌មានជាតិ១៩ ម៉ោង មុន

អភិបាលរងខេត្តស្វាយរៀង÷ យុវជន ត្រូវមាន មានស្មារតីស្នេហាជាតិ ជួយជាតិ លើកកម្ពស់មុខមាត់ជាតិឱ្យបានច្រើន

ព័ត៌មានជាតិ៥ ម៉ោង មុន

អ្នកឧកញ៉ា៣រូប បរិច្ចាគជាង១លានដុល្លារ សង់អគារសាកលវិទ្យាល័យសម្ដេចព្រះមហាសង្ឃរាជ បួរ គ្រី នៅខេត្តកណ្ដាល

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

ប្រមុខណាតូ៖ រុស្ស៊ីនឹងខ្ទេច បើហ៊ានប៉ះសមាជិកណាមួយ ចង់ដឹងសាកមើលទៅ!

Sokha Hotels

ព័ត៌មានពេញនិយម