Connect with us

ព័ត៌មានជាតិ

ខេត្តបាត់ដំបងមានគ្រឹះស្ថានសិក្សារដ្ឋ និងឯកជនជាង១៤០០សាលា មានសិស្សជាង២៨ម៉ឺននាក់

បានផុស

នៅ

លោក យី សុងគី ប្រធានមន្ទីរអប់រំយុវជន និងកីឡា បានមានប្រសាសន៍ថា ក្នុងឆ្នាំសិក្សា២០២០-២០២១
នេះ នៅទូទាំងខេត្តមានសាលារៀនចំណេះទូទៅសាធារណៈ ឯកជន និងសហគមន៍ចំនួន១,៤៦៤សាលាដោយមានសិស្សសរុបចំនួន២៨៣,១១០នាក់ ស្រី ១៤២,៣៤៨ នាក់ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែងបើកសន្និបាតបូកសរុបលទ្ធផលការងារអប់រំយុវជន និងកីឡាខេត្ត ឆ្នាំសិក្សា២០២០-២០២១ និងទិសដៅសម្រាប់ឆ្នាំសិក្សា២០២១-២០២២ កាលពីថ្ងៃទី១៦ ខែមិថុនា លោកបានបន្តថា ក្នុងចំណោមសាលាចំនួន១,៤៦៤សាលា ក្នុងនោះ​សាលាមត្តេយ្យសិក្សាចំនួន ៦៤៦ សាលាបឋមសិក្សាចំនួន ៦៧៧សាលាអនុវិទ្យាល័យចំនួន ៩៩ និងវិទ្យាល័យចំនួន៤២ ។

លោកបានបន្តទៀតថា ចំនួននេះបើប្រៀបធៀបនឹងឆ្នាំសិក្សា២០១៩-២០២០សាលាមានការកើនឡើងចំនួន២៧សាលាក្នុងនោះ មត្តេយ្យសិក្សា កើនចំនួន១២បឋមសិក្សាកើន ៨ អនុវិទ្យាល័យកើន ៣ និងវិទ្យាល័យកើន៤។ រីឯសិស្សមានការកើនឡើងសរុបចំនួន ២៨៣,១១០នាក់ ស្រី ១៤២,៣៤៨ នាក់ ។

លោកបានបន្ថែមទៀតថា ចំពោះឆ្នាំសិក្សា ២០២០-២០២១ ការប្រឡងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិ មានបេក្ខជនប្រឡងជាប់ចំនួន១០,៧០៣ នាក់ ស្រី ៥,៩៦៣នាក់ ស្មើនឹង៩៨.៤៣% ស្រី ៩៩.១៧% បើប្រៀបធៀបនឹងឆ្នាំ២០១៩ កើនឡើង ៣.៦៦% ស្រីកើន២.១៣%។ ដោយឡែកចំពោះការប្រឡង​សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិមានបេក្ខជនប្រឡងជាប់ ៤,០៤០នាក់ ស្រី ២,៣៧៩នាក់ ស្មើនឹង​៥៩.៣២% ស្រី៦២.៩៤% បើប្រៀបធៀបនឹងឆ្នាំ២០១៩ថយចុះ ៥.៣១% ស្រី៤.៨៨%។

លោក សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានមានប្រសាសន៍ថា សន្និបាតប្រចាំឆ្នាំនាពេលនេះ
គឺដើម្បីបូកសរុបវាយតម្លៃការងារអប់រំ យុវជន និងកីឡា ក្នុង​ឆ្នាំសិក្សាកន្លងមក ដើម្បីធ្វើការស្វែងរកនូវការងារដែលបានសម្រេចកន្លងមក និងដើម្បីស្វែងរកអំពី​កំហុសខុសឆ្គង ឬភាពខ្វះខាតនៅកំឡុងពេលអនុវត្តការងារកន្លងមក ដើម្បីលើកទិសដៅអនុវត្ត​ការងា​រ​បន្តធ្វើការកែលំអរការងារនូវចំណុចខ្វះខាតកន្លងមកក្នុងន័យពង្រឹងសមត្ថភាពបុគ្គលិកអប់​រំឱ្យកាន់តែ​ប្រសើរឡើងនៅឯឆ្នាំបន្តបន្ទាប់ទៀត ។

លោកអភិបាលខេត្តបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្រ្ដីក្រសួងមហាផ្ទៃ និងជាប្រធានក្រុម​ការ​ងារ​​រាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តបាត់ដំបង ដែលសម្ដេចបានធ្វើការគិតគូរជ្រោម​ជ្រែងគ្រប់បែបយ៉ាងក្នុងការលើកកម្ពស់វិស័យអប់រំនៅខេត្តបាត់ដំបង ឱ្យកាន់តែមានការរីកចម្រើន ជាពិសេស​សម្ដេចបាន​ធ្វើការជួយសាងសង់អគារសិក្សាថ្មីនៅតាមបណ្ដាក្រុង ស្រុកមួយចំនួន ដើម្បី​បង្ខិតសាលារៀន​ឱ្យកាន់​តែកៀកជិតប្រជាពលរដ្ឋដែលងាយស្រួលបញ្ជូនកូនចៅឱ្យមកសិក្សាផងដែរ៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ ម៉ោង មុន

ឧត្តមសេនីយ៍ឯក ហែម សុវត្ថិ អញ្ជើញបូកសរុបវាយតម្លៃសភាពការណ៍ និងលទ្ធផលកិច្ចប្រតិបត្តិការរបស់ស្នងការខេត្តកំពង់ធំក្នុងឆ្នាំ២០២៤ និងដាក់ទិសដៅការងារឆ្នាំ២០២៥

ព័ត៌មានជាតិ៨ ម៉ោង មុន

រដ្ឋមន្ត្រី៖ សន្និសីទសេដ្ឋកិច្ចការងារថ្នាក់ជាតិ ឆ្នាំ២០២៤ នឹងផ្តល់ធាតុចូលសំខាន់ ខណៈកម្ពុជាត្រៀមចាកចេញពីក្រុមប្រទេសមានការអភិវឌ្ឍតិចតួចក្នុងឆ្នាំ២០២៩

ព័ត៌មានជាតិ៨ ម៉ោង មុន

វិទ្យាស្ថាន NPIC ផ្ដល់​ជំនាញ​ខាង​អគ្គិសនី​ស្រប​តាម​ស្ដង់ដារ​អន្តរជាតិ ដើម្បី​ឆ្លើយតប​តាម​តម្រូវការទីការងារលើសកលលោក

កីឡា៩ ម៉ោង មុន

កម្ពុជា ចាញ់ សិង្ហបុរី ធ្វើ​ឲ្យ​ក្តី​សង្ឃឹម​តិច​​ឡើង​វគ្គ​៤​ក្រុម​ចុង​ក្រោយ

នយោបាយ១១ ម៉ោង មុន

អ្នកជំនាញ ស្នើឱ្យអ្នកវិភាគឈរលើវិទ្យាសាស្ត្រជាជាងវិភាគបែបស៊ីអារម្មណ៍ គ្មានមូលដ្ឋានច្បាស់លាស់

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

គ្រូទាយល្បីឈ្មោះ២រូប សុទ្ធតែទាយរឿងដែលគ្មាននរណាចង់ឲ្យកើត នៅឆ្នាំក្រោយ

ចរាចរណ៍២១ ម៉ោង មុន

អ្នកជិះម៉ូតូ កង់ ឆ្លង់កាត់ចន្លោះសួនច្បារពុះចែកទ្រូងផ្លូវជាតិលេខ៣​បង្កគ្រោះថ្នាក់ញឹកញាប់ដល់អ្នកដទៃ

ជីវិតកម្សាន្ដ១៤ ម៉ោង មុន

ផ្ទុះការវែកញែក! ក្រោយនារីម្នាក់ទម្លាយថា តារាចម្រៀងល្បីមួយរូប ចម្លងជំងឺឱ្យ ខណៈមានការស្នើឱ្យម្ខាងទៀតចេញមុខបកស្រាយ

សន្តិសុខសង្គម១២ ម៉ោង មុន

ជនរងគ្រោះក្នុងករណីបាក់ច្រាំងទន្លេសង្កត់ទូកនៅស្រុកខ្សាច់កណ្ដាល នៅមិនទាន់រកឃើញនៅឡើយ

សន្តិសុខសង្គម១៧ ម៉ោង មុន

បាក់ច្រាំងទន្លេសង្កត់ទូកដឹកខ្សាច់ បណ្តាលឱ្យបាត់មនុស្សម្នាក់

Sokha Hotels

ព័ត៌មានពេញនិយម