Connect with us

ជីវិតកម្សាន្ដ

​ទំនៀមទម្លាប់ចម្លែកៗទាំង៥លើលោកដែលមិនសូវមានអ្នកដឹង

បានផុស

នៅ

នៅលើពិភពលោកនេះ មានជំនឿវប្បធម៌ផ្សេងគ្នា ហើយប្រពៃណីទំនៀមទម្លាប់ក៏ខុសៗគ្នាដែរ។ប៉ុន្តែមានប្រទេសខ្លះ ក៏ដូចជា កុលសម្ព័ន្ធមួយចំនួន មាន​ទំនៀមទម្លាប់ប្រពៃណីចម្លែកៗ និងអាចបង្កគ្រោះថ្នាក់ដល់អាយុជីវិតថែមទៀតផង។ ខាងក្រោមនេះ គឺជាទំនៀមទម្លាប់ចម្លែកៗចំនួន ៥ នៅជុំវិញពិភពលោក៖

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

១. ការប្រមាញ់រកគូស្នេហ៍នាពេលយប់ នៅក្នុងប្រទេសប៊ូតាន

ពិធីនេះពេញនិយមបំផុតសម្រាប់បុរសវ័យក្មេងដែលកំពុងស្វែងរកគូស្នេហ៍ ហើយគេប្រមាញ់រកគូស្នេហ៍នេះនៅពេលយប់។ នៅពេលបុរសស្វែងរកស្ត្រីឃើញហើយ មានន័យថា គាត់អាចរៀបអាពាហ៍ពិពាហ៍ជាមួយស្ត្រីនោះបាន។

២. ការពាក់ស្រោមដៃ​ស្រមោច​ភ្លើងរបស់កុលសម្ព័ន្ធ Satere-Mawe

ប្រពៃណីរបស់កុលសម្ព័ន្ធនេះ ក្មេងប្រុសដែលឈានដល់ពេញវ័យ ត្រូវពាក់ស្រោមដៃដែលពោរពេញស្រមោចភ្លើង។ គេគិតថា ការឈឺចាប់បន្ទាប់ពី​ការខាំរបស់​ស្រមោចនេះប្រៀប​ដូចការត្រូវ​គ្រាប់​កាំភ្លើងពិតៗ។ បុរសកុលសម្ព័ន្ធនេះ ត្រូវឆ្លងកាត់ពិធីនេះយ៉ាងហោចណាស់ ២០ ដងក្នុងមួយជីវិតរបស់ពួកគេ។

៣. ពិធីបុណ្យស្បែកកម្ម Thaipusam

ពិធីនេះប្រារព្ធឡើងដោយពួកហិណ្ឌូនៅភាគខាងត្បូងប្រទេសឥណ្ឌា ដើម្បីបង្ហាញជ័យជំនះរបស់ អាទិទេព Lord Murugan លើវិញ្ញាណអាក្រក់ៗ។ អ្នកកាន់សាសនានេះ បានចាក់ទម្លុះខ្លួនដោយវត្ថុមុតស្រួចតាមផ្នែកផ្សេងៗនៃខ្លួនប្រាណរបស់ពួកគេរួចដើរដង្ហែជាក្បួនតាមផ្លូវ។

៤. ការហាមឃាត់មិនឲ្យចូលបន្ទប់ទឹកបន្ទាប់ពីរៀបការរួច

គូស្វាមីភរិយាថ្មីថ្មោងនៃសហគមន៍ Tidong ក្នុងប្រទេសឥណ្ឌូនេស៊ី ត្រូវបានហាមឃាត់មិនឱ្យប្រើ ប្រាស់បន្ទប់ទឹករយៈពេល ៣ ថ្ងៃ បន្ទាប់ពីរៀបការរួច។ បើហ៊ានបំពានច្បាប់នេះ នោះនឹងនាំមកនូវសំណាងអាក្រក់នៅក្នុងជីវិតអាពាហ៍ពិពាហ៍របស់ពួកគេ។

៥. ការបោះទម្លាក់ក្មេង នៅប្រទេសឥណ្ឌា

​នៅក្នុងរដ្ឋ Gujarat, Maharashtra និង Karnataka នៅប្រទេសឥណ្ឌា កុមារដែលទើបចេះដើរតេះតះ ត្រូវបានបោះទម្លាក់ពីលើដំបូលប្រាសាទ ហើយត្រូវយកភួយមកទ្រ។ ការធ្វើបែបនេះគេជឿថា​ នាំ​សំណាង​ដល់​កូនក្មេង៕

ដោយ ៖នាងតូច

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

នាយឧត្តមសេនីយ៍ មាស វិរិទ្ធ ៖ ការ​សម្អាតចក ឬ​យក​ចក​ចេញពី​បឹង​គឺផ្តើមចេញពីការចូលរួមរបស់អាជ្ញាធរមូលដ្ឋាននិងប្រជាពលរដ្ឋ និងApp NoDrugគី​ជាមធ្យោបាយរាយការណ៍ប្រសិទ្ធភាព

សន្តិសុខសង្គម៣ ម៉ោង មុន

ស្ត្រីវ័យ៥៩ឆ្នាំ​ ​សម្លាប់​ខ្លួន​ដោយសារ​តែ​ជំងឺ​ប្រចាំកាយ

ព័ត៌មានជាតិ៣ ម៉ោង មុន

កិច្ចប្រជុំលើកទី១ នៃគណៈប្រឹក្សាភិបាល កម្មវិធីមុខរបរនិងការងារសមរម្យរបស់យុវជននៅកម្ពុជា ដំណាក់កាលទី៣ (DEY III)

ព័ត៌មានជាតិ៤ ម៉ោង មុន

សមាគមនិយោជក ក្រុមហ៊ុនឯកជន ៖ ការ​ដាក់​ឱ្យប្រើប្រាស់ បញ្ជរ​សេវាសាធារណៈចល័តរបស់ក្រសួងការងារ គឺជាការធ្វើទំនើបកម្ម (digitalization) លើសេវាសាធារណៈរបស់រដ្ឋ

ព័ត៌មានជាតិ៥ ម៉ោង មុន

ផ្លូវចូលវត្តព្រះបារមីវង្កតបុរី​ បានក្លាយជាទីលំហែ និងហាត់ប្រាណរបស់បងប្អូនប្រជាពលរដ្ឋ​ជិតឆ្ងាយ​

Sokha Hotels

ព័ត៌មានពេញនិយម