ព័ត៌មានជាតិ
មន្ត្រីកសិកម្មនឹងចុះផ្តល់បច្ចេកទេសកម្ចាត់សត្វដង្កូវស៊ីបំផ្លាញដំណាំពោត
មន្ត្រីមន្ទីរកសិកម្មខេត្តស្ទឹងត្រែងនឹងចុះផ្ដល់បច្ចេកទេសដល់កសិករនៅភូមិខាំផាន់សង្កាត់សាមគ្គី ក្រុង ខេត្តស្ទឹងត្រែង ដែលប្រកបរបរដាំពោតធ្វើជាភូមិមួយ មានផលិតផលមួយ ដោយរងផលប៉ះពាល់ពីសត្វដង្កូវស៊ីបំផ្លាញធ្វើឱ្យពួកគាត់ខាតបង់ថវិកា។

លោក មាស ពិសិដ្ឋអនុប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តស្ទឹងត្រែងបានបញ្ជាក់ថា កន្លងមកមន្ត្រីកសិកម្មបានចុះណែនាំ និងផ្ដល់បច្ចេកទេសដល់ពួកគាត់ជាញឹកញាប់រួចមកហើយដែរ កត្តាដែលរងផលប៉ះពាល់ពីសត្វល្អិត អាចមកពីកត្តាអាកាសធាតុក៏អាចថាបាន ដោយសាររដូវភ្លៀងធ្លាក់ កសិករមានការធ្វេសប្រហែស មិនបានអនុវត្តតាមការណែនាំរបស់មន្ត្រីកសិកម្មក៏អាចថាបាន។
លោកអនុប្រធានមន្ទីរកសិកម្មបានបញ្ជាក់បន្ថែមថា មានកត្តាជាច្រើនដែលធ្វើឱ្យរងផលប៉ះពាល់អាចមកពីការប្រែប្រួលអាកាសធាតុកកើតជាសត្វល្អិត ដូចជាការភ្ជួរដីមិនបានហាល ដាំដុះបានផ្លែផ្កាហើយ មិនបានធ្វើស្មៅបង្កឲ្យមានសត្វល្អិត កើតជារោគដង្កូវស៊ីទាំងដើមស៊ីទាំងថ្លែ ភ្លៀងខ្លាំងមិនមានប្រឡាយបង្ហូរទឹកធ្វើឲ្យរលាំទឹកស្លឹកក្រហមងាប់ដើមក៏មាន។

លោកថានឹងចាត់មន្ត្រីកសិកម្មចុះពិនិត្យជាក់ស្ដែង និងធ្វើការណែនាំផ្តល់បច្ចេកទេសបន្ថែមដល់កសិករ ដាំដុះទទួលបានផលល្អនិងវិធីសាស្រ្តដើម្បីកម្ចាត់សត្វល្អិតផងដែរ។
លោកតាត យុទ្ធកសិករនៅភូមិខេបានបានទទួលស្គាល់ថារៀងរាល់រដូវវស្សាការដាំដំណាំពោត មិនសូវបានទទួលផលល្អទេ ដោយរងប៉ះពាល់ការប្រែប្រួលអាកាសធាតុផងមកពីសត្វល្អិត ដូចជាដង្កូវស៊ីដើម ស៊ីផ្លែងាប់ដើមក៏មានដែរ។ លោកថាខុសពីរដូវប្រាំងដាំទទួលបានផលល្អ ពុំមានសត្វល្អិតឬដង្កូវស៊ីនោះទេ។

លោកបន្តថា៖កសិករប្រមាណជាង៧០%នៅក្នុងភូមិនេះបានព្យាយាមដាំពោតជាប្រចាំដើម្បីផ្គត់ផ្គង់ទៅកាន់ទីផ្សារប្រយោជន៍រួមគ្នាថែរក្សាឱ្យបានកេរ្ត៍ឈ្មោះភូមិមួយមានផលិតផលមួយគឺពោតភូមិខាំផាន់។
សូមបញ្ជាក់ថា៖ នៅភូមិខាំផាន់សង្កាត់សាមគ្គីមានប្រជាពលរដ្ឋរស់នៅជាង២០០គ្រួសារ បានប្រកបមុខរបរដាំដំណាំរួមផ្សំ ជាពិសេសដំណាំពោត នៅតាមជួរដងទន្លេមេគង្គលើ ដែលមានផ្ទៃដីលាតសន្ធឹងជាង៨គីឡូម៉ែត្រចាប់ពីអូរ (ម៉មកើត) ទៅដល់អូរឈើទាល(កោះកី)៕
អត្ថបទ៖ងិនលីម

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ