ព័ត៌មានជាតិ
ពេលវេលាទទួលពាក្យបណ្ដឹងជុំវិញការបោះឆ្នោត នឹងត្រូវបញ្ចប់ត្រឹមល្ងាចថ្ងៃទី ១៧ ខែមិថុនានេះ
អ្នកនាំពាក្យ គ.ជ.ប លោក ហង្ស ពុទ្ធា បានឲ្យដឹងនៅថ្ងៃនេះថា តាមប្រតិទិនរបស់ គ.ជ.ប នឹងឈប់ទទួលពាក្យបណ្ដឹង នៅត្រឹមល្ងាចថ្ងៃទី ១៧ ខែមិថុនា ឆ្នាំ ២០២២នេះ តែប្រសិនបើដល់ម៉ោងកំណត់ នៅមានបណ្ដឹង គ.ជ.ប នឹងពន្យាពេលវេលា ៤ ថ្ងៃទៀត ដើម្បីដោះស្រាយទៅលើបណ្ដឹងនោះ។

បើតាមលោក ហង្ស ពុទ្ធា ក្រោយពីការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ ក៏ដូចជាដំណាក់កាលបិទផ្សាយលទ្ធផល បណ្តោះអាសន្នបានបញ្ចប់ គ.ជ.ប បានទទួលបណ្តឹងសរុប នៅទូទាំងប្រទេសចំនួនជាង ២០០បណ្តឹង។ ក្នុងនោះ មានបណ្តឹងពាក់ព័ន្ធដំណាក់កាល ឃោសនាបោះឆ្នោតចំនួនប្រមាណ ១០០ បណ្តឹង និងបណ្តឹងពាក់ព័ន្ធនឹងលទ្ធផលបោះឆ្នោតចំនួនជាង ១០០បណ្តឹង។ លោកថា ថ្ងៃនេះជាថ្ងៃចុងក្រោយ នៃការដាក់ពាក្យបណ្តឹងពាក់ព័ន្ធនឹងការបោះឆ្នោត ហើយប្រសិនក្នុងករណីមានការដាក់ពាក្យបណ្តឹងបន្ថែម គ.ជ.ប នឹងពន្យាពេលចំនួន ៤ថ្ងៃ ដើម្បីពិចារណាលើបណ្តឹងទាំងនោះ។

លោក ហង្ស ពុទ្ធា បញ្ជាក់យ៉ាងនេះថា «សម្រាប់ការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី ៥នេះ សរុបទាំងដំណាក់កាលឃោសនា ទាំងថ្ងៃមុនឃោសនា ទាំងថ្ងៃបោះឆ្នោត បណ្ដឹងមកគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានបញ្ចប់ ការដោះស្រាយរួចរាល់ហើយ លើកលែងតែបណ្ដឹងចំនួន ៦ ដែលមិនទាន់បានដោះស្រាយ នៅគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត»។

បើយោងតាមប្រតិទិនរបស់ គ.ជ.ប នឹងឈប់ទទួលពាក្យបណ្ដឹងនៅត្រឹមថ្ងៃទី ១៧ ខែមិថុនា ឆ្នាំ ២០២២ វេលាម៉ោងម៉ោង ៥ និង ៣០នាទីល្ងាច។ ដូច្នេះប្រសិនបើ មកដល់ម៉ោងកំណត់នៅមានបណ្ដឹង គ.ជ.ប នឹងពន្យាពេលវេលា ៤ថ្ងៃយ៉ាងយូរបំផុត ដើម្បីដោះស្រាយទៅលើបណ្ដឹង ថាតើបណ្ដឹងនោះ ត្រូវដោះស្រាយ តាមរបៀបសវនាការសង្ខេប ឬសវនាការសាធារណៈ ឬធ្វើលិខិតជូនដំណឹងយ៉ាងណានោះ អាស្រ័យទៅលើអង្គហេតុ និងអង្គច្បាប់ ដែលត្រូវក្រុមប្រឹក្សាជំនុំជម្រះ គ.ជ.ប ធ្វើការពិចារណា។

គួរបញ្ជាក់ថា ការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី ៥ បានប្រព្រឹត្តិទៅកាលពីថ្ងៃទី ៥ ខែមិថុនា ឆ្នាំ ២០២២ ដែលមានគណប្សចំនួន ១៧ បានចូលរួម ហើយ គ.ជ.ប គ្រោងប្រកាសលទ្ធផលផ្លូវការនៅថ្ងៃទី ២៦ ខែមិថុនាខាងមុខនេះ។ ប៉ុន្តែលទ្ធផលផ្លូវការ អាចនឹងប្រកាសមុនកាលបរិច្ឆេទ ប្រសិនបើការដោះស្រាយបានបញ្ចប់ មុនពេលកំណត់៕
អត្ថបទ៖ កោះកែវ

-
សន្តិសុខសង្គម២ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៥ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
ផ្ទុះការចាប់អារម្មណ៍នឹងយុវតីម្នាក់ សំឡេងពីរោះ ច្រៀងស្រដៀងនឹងរាជិនីសំឡេងសារិកាមាស ប៉ែន រ៉ន
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ករណីលូ១តម្លៃ៤០ដុល្លា៖ អាជ្ញាធរ ថាមិនបានយកលុយពីពលរដ្ឋឡើយ គឺពលរដ្ឋជួលភាគីឯកជនឱ្យដាក់ខ្លួនឯង
-
ចរាចរណ៍២ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត