Connect with us

ព័ត៌មានជាតិ

អាជ្ញាធរទុកពេលដល់ចុងខែមិថុនា ឱ្យរុះរើសំណង់ខុសច្បាប់ ចូលក្នុងព្រែកកោះប៉ោ

បានផុស

នៅ

អាជ្ញាធរក្រុងខេមរភូមិន្ទ ខេត្តកោះកុង ចេញបញ្ជាទុកពេលដល់ថ្ងៃទី៣០ ខែមិថុនានេះ ដើម្បីម្ចាស់រុះរើជាបន្ទាន់នូវសំណង់ខុសច្បាប់មួយកន្លែង ស្ថិតនៅភូមិ១ សង្កាត់ស្មាច់មានជ័យ ដែលលួចសង់រំលោភចូលក្នុងព្រែកោះប៉ោ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ឈេង សុវណ្ណដា អភិបាលក្រុងខេមរភូមិន្ទ តាមរយៈលិខិតជូនដំណឹងសាធារណៈ បានឱ្យដឹងថា ឈ្មោះ តែ ឃុនម៉ុង ជាម្ចាស់សំណង់ បានលួចសាងសង់សំណង់ជារីស៊ត និងភោជនីយដ្ឋាន ចូលក្នុងព្រែកកោះប៉ោ ដោយគ្មានការសម្របសម្រួលផ្តល់លិខិតអនុញ្ញាតពីអាជ្ញាធរមូលដ្ឋាន និងមន្រ្តីជំនាញពាក់ព័ន្ធឡើយ។

លោកអភិបាលក្រុងខេមរភូមិន្ទ បញ្ជាក់ទៀតថា ចាប់ពីថ្ងៃជូនដំណឹងនេះទៅ រហូតដល់ថ្ងៃទី៣០ ខែមិថុនា ខាងមុខ ម្ចាស់សំណង់ខុសច្បាប់នេះ ត្រូវការសហការជាមួយអាជ្ញាធរពាក់ព័ន្ធ រុះរើចេញជាបន្ទាន់។ ករណីរឹងរូសមិនអនុវត្តតាម រដ្ឋបាលក្រុង នឹងចាត់វិធានការផ្លូវច្បាប់ស្នើសុំនីតិវិធីក្នុងការរុះរើ និងមិនទទួលខុសត្រូវលើការបាត់បង់ការខូចខាតសម្ភារៈផ្សេងៗឡើយ។

បើតាមលោក ឈេង សុវណ្ណដា មុននឹងមានវិធានការរដ្ឋបាលបែបនេះ រដ្ឋបាលក្រុងបានចាត់មន្រ្តីជំនាញបច្ចេកទេសពិនិត្យសិក្សាពីការប៉ះពាល់ កាលពីថ្ងៃទី១៣ មិថុនា កន្លងទៅ។ លោកបានមានយន្តការលើកទឹកចិត្តដល់អាជីវករ និងប្រតិបត្តិករបម្រើសេវាកម្មទេសចរណ៍ជាភោគជនីយដ្ឋានមួយចំនួនលើផងដែរ ដើម្បីបដិសណ្ឋាកិច្ចភ្ញៀវទេសចរមកលេងកម្សាន្ត។

លោកអភិបាលក្រុងខេមរភូមិន្ទ ពន្យល់បន្ថែមថា កាលធ្វើសំណង់មានច្បាប់ទម្លាប់ត្រឹមត្រូវ តែងមានមន្រ្តីជំនាញបច្ចេកទេសពិនិត្យវាយតម្លៃពីផលប៉ះពាល់ផ្សេងៗ និងធ្វើកិច្ចសន្យា តែករណីម្ចាស់សំណង់ណាមួយធ្វើដោយចិត្តឯងគឺដាច់ខាតត្រូវបានរុះរើចេញ។

“កម្ពុជាថ្មី” ពុំទាន់អាចសុំការពន្យល់បានទេពីឈ្មោះ តែ ឃុនម៉ុង ជាម្ចាស់សំណង់ខុសច្បាប់ខាងលើ ថាតើរូបលោកនឹងចូលរួមសហការរុះរើជាមួយអាជ្ញាធរ ឬយ៉ាងណា? បើគ្មានច្បាប់អនុញ្ញាត ហេតុអី្វលោកអាចធ្វើសំណង់នេះបាន?

ក្រុមប្រជាពលរដ្ឋក្រីក្រដែលមានលំនៅដ្ឋានក្បែរសំណង់ខុសច្បាប់ នាំគ្នាត្អូញត្អែរពីសកម្មភាពឈ្មោះ តែ ឃុនម៉ុង តែងធ្វើដោយរំលោភច្បាប់ អាងតែខ្លួនស្គាល់អ្នកធំមានអំណាច ទើបហ៊ានលួចធ្វើសំណង់គ្មានច្បាប់ទាំងនេះឡើង ដោយមិនញញើតនរណាទេ ឬពុំមានការទប់ស្កាត់ពីអាជ្ញាធរភូមិសង្កាត់នោះឡើយ។

តំណាងពលរដ្ឋលើកឡើងថា ប្រសិនបើពួកគាត់ចង់ជួសជុលផ្ទះរបស់ខ្លួនបន្តិចបន្តួចលើផ្ទៃទឹកដែលមានអាយុកាលយូរឆ្នាំមកហើយនោះ តែបែរជាអាជ្ញាធរមូលដ្ឋានមកហាមឃាត់ទៅវិញ ដោយនិយាយថា ច្បាប់មិនអនុញ្ញាតឱ្យសាងសង់សំណង់រឹងលើចំណីសមុទ្រឡើយ។ ជាក់ស្តែងរីឯឈ្មោះ តែ ឃុនម៉ុង បែរជាធ្វើសំណង់រហូតដល់ទៅ ៣ទីតាំងបានយ៉ាងរលូនទៅវិញ ទាំងបំពានច្បាប់៕

 អត្តបទ៖ សិរីវឌ្ឍនៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

ក្រោយភ្លើង​ឆេះ​ដ៏សាហាវ​បំផុត​ រដ្ឋកាលីហ្វ័រញ៉ា​ នឹង​ជួបព្យុះភ្លៀង​នាំ​សារធាតុ​​ពុល​ម្តង​​

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

យោធាមីយ៉ាន់ម៉ាបណ្ដេញមនុស្ស ៥៦០០០នាក់ចេញ ភាគច្រើនបំផុតជា​​ជនជាតិចិន​ ពាក់ព័ន្ធការបោកប្រាស់តាមអ៊ីនធឺណិត

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

អគ្គិភ័យឆេះសណ្ឋាគារសាហាវបំផុតក្នុងប្រវត្តិសាស្រ្តតួកគី, មនុស្សស្លាប់កើនដល់ ៧៦នាក់ 

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

ត្រាំ ចេញបញ្ជាដាក់ទោសប្រហារជីវិត អ្នកណាសម្លាប់មន្ត្រី និងជនអន្តោប្រវេសន៍ដែលប្រព្រឹត្តអំពើឧក្រិដ្ឋកម្ម

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

ត្រាំ៖ អាមេរិក​នឹង​ដាក់​ទណ្ឌកម្ម​រុស្ស៊ី​បន្ថែម​ទៀត បើ ពូទីន មិន​ព្រម​ចូល​តុចរចា​សន្តិភាព

Sokha Hotels

ព័ត៌មានពេញនិយម