Connect with us

ព័ត៌មានជាតិ

ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន អំពាវនាវ​បញ្ចប់​ឲ្យ​បាន​ឆាប់​នូវ​ផ្លូវ​ហាយវ៉េ​ត្រីភាគី ឥណ្ឌា​-​មី​យ៉ាន់​ម៉ា​-​ថៃ

បានផុស

នៅ

ការ​អំពាវនាវ​របស់​លោក​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​កម្ពុជា បាន​ធ្វើឡើង​នៅ​ក្នុង​កិច្ចប្រជុំ​ពិសេស​រដ្ឋមន្ត្រីការបរទេស​អាស៊ាន​-​ឥណ្ឌា ដើម្បី​រំលឹក​ខួប​លើក​ទី​៣០ នៃ​ទំនាក់ទំនង​ដៃគូ​សន្ទនា​អាស៊ាន​-​ឥណ្ឌា និង​កិច្ចសន្ទនា​ដែ​លី្ល​លើក​ទី​១២ ក្រោម​មូលបទ “​ការកសាង​ស្ពាន​នៅ​តំបន់​ឥណ្ឌូ​-​ប៉ាស៊ីហ្វិក​” ដែល​បាន​ប្រព្រឹត្តទៅ​កាលពី​ថ្ងៃទី​១៦ ខែមិថុនា ឆ្នាំ​២០២២ នៅ​ទីក្រុង​ញូ​វ​ដែ​លី្ល​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅក្នុង​កិច្ចប្រជុំ​នោះ រដ្ឋមន្ត្រី​ការ​ទេស​អាស៊ាន​-​ឥណ្ឌា បាន​សង្កត់ធ្ងន់​លើ​សារសំខាន់ ក្នុងការ​ការបង្កើន​វិសាលភាព កិច្ចសហប្រតិបត្តិការ​អាស៊ាន​-​ឥណ្ឌា​ឲ្យ​កាន់តែ​ស៊ីជម្រៅ​ថែមទៀត លើ​វិស័យ​ផ្សេងៗ ដើម្បី​ស្តារឡើងវិញ​ពី​ជំងឺ​កូ​វីដ​-១៩ ឲ្យ​មាន​ភាព​ធន់​ថែមទៀត និង​ដើម្បី​ធានា​ឱ្យបាន​នូវ​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព និង​បរិ​យា​ប័ន្ន​យូរអង្វែង នៅក្នុង​តំបន់ ដែលមាន​សន្តិភាព ស្ថិរភាព និង​សុខដុមរមនា​។ ក្នុងចំណោម​វិស័យ​នានា ដែល​បាន​រំលេច​នៅក្នុង​កិច្ចពិភាក្សា ជាអាទិ៍​មាន​៖ ការលើកកម្ពស់​សមត្ថ​ភាព​សុខភាព​សាធារណៈ ការផលិត​វ៉ាក់សាំង​បង្ការ ឱសថ​បុរាណ សេដ្ឋកិច្ច​ពណ៌​ខៀវ កសិកម្ម​ឆ្លាត​វៃ​ស្រប​អាកាសធាតុ ការគ្រប់គ្រង​ធនធានធម្មជាតិ ថាមពល​ស្អាត និង​ថាមពល​កកើត​ឡើងវិញ ការអភិវឌ្ឍ​ធនធានមនុស្ស​ដោយ​ផ្តោតលើ​វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍ និង​ការតភ្ជាប់​ផ្លូវគោក​-​ផ្លូវអាកាស​-​ផ្លូវ​សមុទ្រ​។

មាន​ប្រសា​ស​ន៍​នៅ​ក្នុង​អំឡុងពេល​កិច្ចប្រជុំ​នោះ លោក​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បាន​កោតសរសើរ​ចំពោះ​ការប្តេជ្ញាចិត្ត​របស់​ឥណ្ឌា ដើម្បី​ប្រកាន់ខ្ជាប់​នូវ​ម​ជ្ឈ​ភាព​អាស៊ាន និង​ចូលរួម​យ៉ាងសកម្ម​ជាមួយ​អាស៊ាន ក្នុងការ​រួមចំណែក​ដ​ល់​សន្តិភាព ស្ថិរភាព និង​វិបុលភាព​ក្នុង​តំបន់ ដូច​បានបញ្ជាក់​នៅក្នុង​សេចក្តីថ្លែងការណ៍​របស់​សហប្រធាន នៃ​កិច្ចប្រជុំ​ពិសេស​រដ្ឋមន្ត្រីការបរទេស​អាស៊ាន​-​ឥណ្ឌា​។ ចំណែក​ក្នុង​វិស័យសេដ្ឋកិច្ច លោក​ឧបនាយករដ្ឋមន្ត្រី បាន​សង្កត់ធ្ងន់​លើ​សារសំខាន់​ក្នុង​កិច្ចប្រឹងប្រែង​រួមគ្នា​ឡើងវិញ​ទ្វេដង ដើម្បី​សម្រេចបាន​គោលដៅ​ពាណិជ្ជកម្ម​អាស៊ាន​-​ឥណ្ឌា ឲ្យ​បាន​ចំនួន​២០០​ពាន់​លាន​ដុល្លារ​សហរដ្ឋ​អាម​រិ​ក​។

ក្នុង​ឱកាស​នោះដែរ លោក​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បាន​អំពាវនាវ​ឱ្យធ្វើ​ការបញ្ចប់​ឲ្យ​បាន​ឆាប់​នូវ​ផ្លូវ​ហាយវ៉េ​ត្រីភាគី​ឥណ្ឌា​-​មី​យ៉ាន់​ម៉ា​-​ថៃ ដោយមាន​ការពង្រីក​ប​ន្ថែ​ម​ដល់​កម្ពុជា ឡាវ និង​វៀតណាម ដោយ​សង្កត់ធ្ងន់​លើ​សារសំខាន់​ក្នុងការ​ធ្វើ​សំយោគ​គ្នា រវាង​ផែនការមេ​ស្តីពី​ការតភ្ជាប់​អាស៊ាន (MPAC) ឆ្នាំ​២០២៥ និង​ការតភ្ជាប់​របស់​ឥណ្ឌា ក្រោម​ក្របខ័ណ្ឌ​គោលនយោបាយ​ធ្វើ​សកម្មភាព​ទិសខាងកើត​៕

ដោយ ៖ កោះ​កែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៥ ម៉ោង មុន

សម្តេច ម៉ែន សំអន ៖ ពិធីបុណ្យដារលាន ជាបុណ្យប្រពៃណីដូនតាខ្មែរ ដើម្បីជួបជុំ និងអបអរ បន្ទាប់ហត់នឿយក្នុងពេលបង្ករបង្កើនផលរហូតដល់ប្រមូលផលស្រូវ

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

មនុស្សលើយន្តហោះសរុប១៨១នាក់ ទំនងជានៅរស់តែ២នាក់ប៉ុណ្ណោះ

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

ប៉ូលិសខេត្តចាន់ថាបុរី ចាប់ខ្លួនជនសង្ស័យដែលភ្នាល់ Influencer ថៃ ឲ្យផឹកស្រាដល់ស្លាប់

សន្តិសុខសង្គម១៦ ម៉ោង មុន

ប៉ូលិសក្រុងដូនកែវ ខេត្តតាកែវ ឃាត់ខ្លួនជនសង្ស័យ៤នាក់ ពាក់ព័ន្ធករណីហិង្សា

ព័ត៌មានជាតិ១៦ ម៉ោង មុន

អគារអនុសាខាកាកបាទក្រហមកម្ពុជា ស្រុកសាលាក្រៅ បានសម្ពោធឲ្យប្រើប្រាស់ជាផ្លូវការដើម្បីបម្រើវិស័យមនុស្សធម៌

Sokha Hotels

ព័ត៌មានពេញនិយម