Connect with us

KPT+

៧ពណ៌ ពណ៌នាចរិតមនុស្ស ៧ប្រភេទច្បាស់ៗ

បានផុស

នៅ

ពណ៌លឿង ជា​ពណ៌ដែលជានិមិត្តរូបនៃគំនិតសុទិដ្ឋិនិយម ភាពរីករាយ ភាពជឿជាក់ ការ​ច្នៃប្រឌិត ការសិក្សា ការវិភាគប្រកបដោយប្រាជ្ញានិងភាពច្បាស់លាស់ត្រឹមត្រូវ។ ទន្ទឹមនឹងចំណូចល្អ វាក៏ជានិមិត្តរូបនៃ​ការ​រិះគន់ ការ​ថ្កោលទោស ការ​វិភាគ​ជ្រុល​ហួសហេតុ គ្មាន​ភាព​អត់ធ្មត់ ខ្ជិលច្រអូស ភាព​ស្មុគស្មាញ ចិត្ត​កំសាក ការ​វង្វេងស្មារតី គ្មាន​មនោសញ្ចេតនា និង​ខ្វះ​ធម៌​មេត្តា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជាញឹកញាប់ពណ៌ស្វាយ ជាពណ៌ដ៏កម្រមួយនៅក្នុងធម្មជាតិ ហើយ​ពណ៌​នេះ​មិនមែន​ជា​ពណ៌​ដែល​កើតឡើង​ដោយ​ខ្លួនឯង​ផ្ទាល់​នោះទេ វាច្រើនតែកើតឡើងដោយសារការ​រួមបញ្ចូលគ្នា​នៃ​ពណ៌​ខៀវ​និង​ក្រហម។

ជារឿយៗ មនុស្សចូលចិត្តពណ៌នេះ​ត្រូវ​បាន​គេ​បកស្រាយ​ថា ជា​មនុស្សមាន​ផ្លូវចិត្ត​អាថ៌កំបាំង និង​មាន​ការ​ស្រមើស្រមៃ​ខ្ពស់។ បន្ថែម​ទៀត​ពណ៌ស្វាយ​ក៏​តំណាង​ឲ្យ​ប្រាជ្ញា និង​វត្ថុកម្រ។

អ្នក​វិភាគ​ចិត្តសាស្ត្រ​ពន្យល់​ថា ពណ៌ក្រហម ជា​ពណ៌​នៃ​ភាព​កក់ក្តៅ ក៏​ជា​ពណ៌​ដែល​ផ្សារ​ភ្ជាប់​ដោយ​ចំណង់​ស្រួចស្រាល់​និង​ភាព​រំភើប​នៃ​ចិត្ត​មនុស្ស​។

មនុស្សប្រុសណាចូលចិត្តពណ៌នេះ ជា​បុរស​ដែល​ពោរពេញ​ដោយ​ថាមពល​ខ្លាំង​ផ្នែក​រាងកាយ​និង​ផ្លូវចិត្ត ព្រមទាំងជាបុរសដែលមានអនុភាព​អាថ៌កំបាំង​ម្យ៉ាង​អាច​ទាញ​បាន​ការ​រាប់អាន​ពី​មនុស្ស​ក្បែរខ្លួន។ ​សម្រាប់​មនុស្សស្រីស្រឡាញ់​ពណ៌​ក្រហមវិញ ជា​នារី​ដែល​មាន​ភាព​ទាក់ទាញ​ខ្ពស់​ពី​អ្នក​ជុំវិញ​ខ្លួន ជា​ពិសេស​បុរស​ភេទ។ នាង​រមែងឆក់​បាន​ការ​ចូលចិត្ត​ពី​មនុស្ស​ប្រុស និង​ធ្វើ​ឲ្យ​ពួកគេ​ឆាប់​ធ្លាក់​ក្នុង​អន្លង់​ស្នេហ៍។

ចិត្តវិទូលើកឡើងថា ពណ៌ខៀវ ជាពណ៌តំណាងការជឿទុកចិត្ត ការទទួលខុសត្រូវ និងភាពស្មោះត្រង់។

បើតាមទស្សនៈអ្នកចិត្តវិទ្យាពណ៌ បានឲ្យដឹងថា មនុស្សនិយមចូលចិត្តពណ៌ខៀវ ជា​បុគ្គល​ដែល​អាច​ទុកចិត្តបាន និងមានទំនួលខុសត្រូវខ្ពស់។ ពណ៌នេះ ត្រូវ​បាននិមិត្តរូប​ឲ្យ​សន្តិភាព​ក្នុង​សង្គម រី​ឯ​ចំពោះ​មនុស្ស វា​តំណាង​សុភមង្គល​ផ្លូវ​ចិត្ត​យ៉ាង​ជ្រាលជ្រៅ។ អ្នកអាចពឹងផ្អែកលើមនុស្សស្រឡាញ់ពណ៌ខៀវបានគ្រប់ពេល ព្រោះគេ​ជា​បុគ្គល​ចូលចិត្ត​ឲ្យ​មនុស្សម្នា​ទទួលបានភាពសុខសាន្ត ហើយគេរមែងសម្រាលទុក្ខ​លំបាករបស់​អ្នក​ដទៃ​អស់​ពី​លទ្ធភាព​ខ្លួន។

ដោយឡែកអ្នក​ចូលចិត្តពណ៌​ខ្មៅ ភាគច្រើន​ជា​មនុស្ស​មើល​ទៅ​មាន​អំណាច​ក្នុង​ខ្លួន។ មនុស្ស​ប្រភេទ​នេះ​ច្រើន​តែ​មាន​សិល្បៈ​សំបូរ​បែប ជា​បុគ្គល​ឯករាជ្យ​និង​មាន​ឆន្ទៈ​ខ្ពស់ ចូលចិត្ត​គ្រប់គ្រង​ខ្លួនឯង​និង​មនុស្ស​ជុំវិញ។ មនុស្ស​ចូលចិត្ត​ពណ៌​ខ្មៅ ច្រើន​តែ​លាក់​ភាព​ទន់​ខ្សោយ​របស់​ខ្លួន​មិន​ឲ្យ​អ្នកដទៃ​ឃើញ​ងាយៗ​ទេ ហើយ​គេ​ប្រយ័ត្ន​នឹង​ព័ត៌មាន​ផ្ទាល់ខ្លួន​មិន​ងាយ​ចែករំលែក​ជាមួយ​អ្នកណា​ឡើយ។ មនុស្ស​នេះ​រមែង​ទាក់ទាញ​ភេទ​ផ្ទុយ​បំផុត ប៉ុន្តែ​គេ​តែងតែ​លាក់​ភាព​ត្រេកត្រអាល​របស់​ខ្លួន​ខ្លាំង​ដូចគ្នា។

មនុស្ស​ចូលចិត្ត​ពណ៌ខ្មៅ ជា​មនុស្ស​គិតគូរ​ល្អិតល្អន់ និង​ហ្មត់ចត់​ជាមួយ​ការងារ។ ជា​ទូទៅ​គេ​ច្រើនតែ​ជា​មេកោយ  ជា​នាយក​ប្រតិបត្តិ​ជាន់ខ្ពស់ ឬ​អ្នក​ជំនួញ​ធំ។ ពួកគេ​ជា​មនុស្ស​មាន​វិជ្ជាជីវៈ​ច្បាស់​ជាមួយ​អាជីព​របស់​ខ្លួន។

រីឯពណ៌បៃតង ​តំណាង​ជីវិតមនុស្ស និងជាពណ៌នៃការលូតលាស់ ភាពរឹងមាំ ភាពជឿជាក់ តុល្យភាព និងភាព​ស្ងប់ស្ងាត់។ អ្នក​ស្រឡាញ់​ពណ៌បៃតង ជា​អ្នក​ស្រឡាញ់​ធម្មជាតិ និងស្រឡាញ់គ្រួសារផងដែរ។ គេ​ជា​មនុស្ស​មាន​ការ​អាណិតអាសូរ សប្បុរស ស្មោះត្រង់ សីលធម៌​ខ្ពស់ ចេះ​សម្របខ្លួន ពូកែ​លើកទឹកចិត្ត​និង​ជា​មនុស្ស​ដែល​ច្រើន​តែ​វោហារ​បាន។

ពណ៌​ផ្កាឈូក ឯណេះវិញត្រូវ​បាន​គេ​ចាត់ទុក​ជា​ពណ៌​ស្ងប់ស្ងាត់​ដែល​ទាក់ទង​នឹង​ស្នេហា និង​ភាព​ជា​ស្ត្រី។ ជា​ធម្មតា​ពណ៌​នេះ ក៏​ត្រូវ​បាន​គេ​តំណាង​ឲ្យ​កុមារភាព​ ភាព​ទន់ភ្លន់ និង​អារម្មណ៍​មនោសញ្ចេតនា​ផងដែរ។ វាជា​ពណ៌​ដែល​ធ្វើ​ឲ្យ​មាន​អារម្មណ៍​រីករាយ​និង​សុភមង្គល។ វា​ជា​ពណ៌​ដែល​បង្កើត​ភាព​ស្និទ្ធស្នាល​រវាង​មនុស្ស កុំ​ឲ្យ​ទំនាក់ទំនង​ពួកគេ​មាន​ភាព​ឯកោ។ ពណ៌​ផ្កាឈូក​ក៏​តំណាង​ឲ្យ​ជីវិត​ដែល​សម​ប្រាថ្នា សេចក្ដី​ស្រឡាញ់ និង​ការ​ទទួលយក។ ជា​និមិត្តរូប​នៃ​មនុស្ស​ស្រី ក៏​ដូចជា​ភាព​រស់រវើក​ផងដែរ៕

ប្រែសម្រួល៖ សន្យា

ចុចអាន៖ ស្គាល់ចរិតពិតមនុស្សស្រី ៤ ប្រភេទតាមរយៈពណ៌ផ្កាកុលាបដែលនាងស្រឡាញ់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៤៩ នាទីutes មុន

ឧបនាយករដ្ឋមន្រ្តី ទៀ សីហា ប្រាប់ឱ្យអាជ្ញាធរខេត្តកោះកុងបង្កើនការពារអភិរក្សព្រៃឈើ គ្រាធនធានដ៏ទាក់ទាញសំខាន់បំផុត

ព័ត៌មានជាតិ១ ម៉ោង មុន

ផ្លែគុយ​នៅ​ខេត្តកោះកុង ឆ្នាំនេះហុចផលច្រើន តែលក់ចេញពុំសូវបានតម្លៃដូចឆ្នាំទៅ

ព័ត៌មានជាតិ២ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី÷ការរៀបចំព្រះរាជក្រឹត្យស្ដីពីលក្ខន្តិកៈដោយឡែកនៃអង្គសុខាភិបាល អាចផ្តល់ផលរំពឹងចំនួន៣

សន្តិសុខសង្គម៣ ម៉ោង មុន

ឆេះផ្ទះ៣ខ្នង ក្បែរវត្តគល់ទទឹង សង្ស័យ​កើតចេញពីការឆ្លងចរន្តអគ្គិសនី

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រសួងការងារ រៀប​ចំសិក្ខាសាលា​ពិគ្រោះយោបល់​លើ​ឯកសារ​ទស្សនាទាន ស្ដីពី “កម្លាំងពលកម្មនៅកម្ពុជា”

ចងការប្រាក់
សន្តិសុខសង្គម១៥ ម៉ោង មុន

កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាត​ទារលុយតាមហ្វេសប៊ុក

ព័ត៌មានជាតិ៩ ម៉ោង មុន

ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ

ចរាចរណ៍១៥ ម៉ោង មុន

ម៉ូតូ ២ គ្រឿង ពន្លះគ្នាពេញទំហឹង ស្លាប់ ១ នាក់ និង រងរបួសធ្ងន់ ១ នាក់

ខ្យល់កន្ត្រាក់
ព័ត៌មានជាតិ១៦ ម៉ោង មុន

កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៩មេសា

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

អង់គ្លេស ព្រមានពលរដ្ឋ ត្រូវត្រៀមរបស់របរសំខាន់ៗ សម្រាប់ការប្រើក្នុងគ្រាអាសន្នឲ្យបាន៧២ម៉ោង

Sokha Hotels

ព័ត៌មានពេញនិយម