ព័ត៌មានអន្ដរជាតិ
ពូទីន ថ្កោលទោសទណ្ឌកម្មលោកខាងលិច ថាជា “រឿងឆ្កួត និងគ្មានការពិចារណា”
លោកប្រធានាធិបតី វ្ល៉ាឌីមៀរ ពូទីន បាននិយាយថា ទណ្ឌកម្មដែលដាក់ដោយលោកខាងលិច លើប្រទេសរុស្ស៊ី បន្ទាប់ពីការលុកលុយអ៊ុយក្រែន គឺជារឿងឆ្កួត និងគ្មានការពិចារណា។
ថ្លែងក្នុងវេទិកាសេដ្ឋកិច្ចអន្តរជាតិប្រចាំឆ្នាំនៅទីក្រុង St Petersburg លោកបាននិយាយថា “វិបត្តិសេដ្ឋកិច្ចប្រឆាំងនឹងរុស្ស៊ី មិនមានឱកាសជោគជ័យឡើយតាំងពីដំបូងមកម្ល៉េះ។ ការរឹតបន្តឹងនេះ មានគ្រោះថ្នាក់ខ្លាំង ចំពោះអ្នកដែលដាក់ទៅវិញទេ”។
ប្រទេសលោកខាងលិច បាននិងកំពុងស្វែងរកការធ្វើឲ្យមានតុល្យភាពរវាងការដាក់ទណ្ឌកម្មលើប្រទេសរុស្ស៊ី និងការការពារសេដ្ឋកិច្ចរបស់ពួកគេ។
ប៉ុន្តែ លោកប្រធានាធិបតីពូទីន បានអះអាងថា សហភាពអឺរ៉ុប អាចខាតបង់ប្រាក់ច្រើនជាង ៤០០ ពាន់លានដុល្លារ (៣២៦ ពាន់លានផោន) ដោយសារតែការដាក់ទណ្ឌកម្មរបស់ខ្លួនប្រឆាំងនឹងរុស្ស៊ី។
អតិផរណាកំពុងកើនឡើងនៅទូទាំងប្លុកដែលមានសមាជិក ២៧មួយនេះ ហើយផលប្រយោជន៍ពិតប្រាកដរបស់ប្រជាជននៅអឺរ៉ុបកំពុងត្រូវបានដកចេញ។
ទោះបីជាយ៉ាងណាក៏ដោយ មន្ត្រីផ្ទាល់របស់លោកពូទីនបានព្រមានថា សេដ្ឋកិច្ចរុស្ស៊ីកំពុងរងការខូចខាតយ៉ាងធ្ងន់ធ្ងរពីទណ្ឌកម្មនេះ។
ទេសាភិបាលធនាគារកណ្តាល លោកស្រី Elvira Nabiullina បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ទី១៦ខែមិថុនាថា “១៥% នៃផលិតផលក្នុងស្រុកសរុបរបស់ប្រទេស ត្រូវបានគំរាមកំហែងដោយការឆ្លើយតបជាអន្តរជាតិ”៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ BBC
ចុចអាន៖ អ៊ុយក្រែន អះអាងបាញ់កម្ទេច នាវារុស្ស៊ីដែល ដឹកអាវុធនៅ សមុទ្រខ្មៅ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ចរាចរណ៍១ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម២៣ ម៉ោង ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៥ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ