ព័ត៌មានអន្ដរជាតិ
អង់គ្លេស ព្រមានឲ្យមាតាបិតាប្រុងប្រយ័ត្ន ខណៈកុមារកាន់តែច្រើន កើតជំងឺរលាកថ្លើមអាថ៌កំបាំង
កុមារចក្រភពអង់គ្លេសសរុប២៥១នាក់ ឥឡូវនេះបានរងផលប៉ះពាល់ដោយការផ្ទុះឡើង នៃជំងឺរលាកថ្លើមដ៏អាថ៌កំបាំង ខណៈករណីបន្ថែមចំនួន ១១ ត្រូវបានប្រកាសកាលពីថ្ងៃសុក្រ ទី១៧ ខែមិថុនា។

ទីភ្នាក់ងារសុខភាព និងសន្តិសុខចក្រភពអង់គ្លេស (UKHSA) បាននិយាយថា ឥឡូវនេះ មានការប្តូរថ្លើមចំនួន ១២ ហើយ ប៉ុន្តែមិនមានកុមារណាម្នាក់ ស្លាប់នៅក្នុងចក្រភពអង់គ្លេសនោះទេ។ ទោះបីជាយ៉ាងណាក៏ដោយ មាតាបិតាគ្រប់រូប ត្រូវប្រុងប្រយ័ត្នឲ្យមែនទែន ចំពោះកូនៗរបស់ពួកគេ។ តួលេខនេះ មានចំនួនខ្ពស់ជាងអ្វីដែលគេរំពឹងទុក ចាប់តាំងពីជំងឺដ៏អាថ៌កំបាំងនេះ ផ្ទុះឡើង។

កាលពីថ្ងៃទី ៧ ខែមិថុនា អង្គការសុខភាពពិភពលោក (WHO) បាននិយាយថា ជំងឺរលាកថ្លើមភ្លាមៗ និងមិនអាចពន្យល់ចំនួន ៧០០ករណី បានកើតឡើងចំពោះកុមារតូចៗនៅទូទាំង ៣៤ ប្រទេស។
ខណៈករណីជំងឺនេះ កំពុងកើនឡើងទូទាំងពិភពលោក មន្ត្រីសុខាភិបាល នៅតែមានការងឿងឆ្ងល់អំពីមូលហេតុ។ ជាធម្មតា ស្ថានភាពរលាកថ្លើម គឺបណ្តាលមកពីជំងឺរលាកថ្លើមប្រភេទ A ដល់ E។
នៅក្នុងរបាយការណ៍ដែលចេញផ្សាយជាលើកដំបូងចាប់តាំងពីថ្ងៃទី១៩ខែឧសភាមក, UKHSA បាននិយាយថា ករណីភាគច្រើនគឺកើតឡើងលើកុមារអាយុក្រោម៥ឆ្នាំ។ ជំងឺនេះបង្ហាញរោគសញ្ញាដំបូងដូចជារាគ និងចង្អោរ អមដោយការកើតខាន់លឿង។

ក្នុងចំណោមករណីដែលបានបញ្ជាក់នោះ មាន១៨០ករណីនៅក្នុងប្រទេសអង់គ្លេស ៣២ករណីនៅស្កុតឡែន ១៧ករណីនៅវែលស៍ និង ២២ករណីនៅអៀរឡង់ខាងជើង។
ចំពោះកុមារដែលកើតជំងឺរលាកថ្លើម, មានជាង១៧ភាគរយ ក៏បានធ្វើតេស្តវិជ្ជមានមេរោគកូវីដ១៩ផងដែរ។ ប៉ុន្តែក្រុមអ្នកជំនាញបានធានាថា គ្មានទំនាក់ទំនងរវាងវ៉ាក់សាំងនិងជំងឺនោះទេ៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ Sun

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ