ព័ត៌មានអន្ដរជាតិ
គណបក្សកាន់អំណាចអ៊ីតាលី បែកបាក់ផ្ទៃក្នុង ដោយសាររឿងផ្តល់អាវុធឲ្យ អ៊ុយក្រែន
គណបក្សចលនាផ្កាយប្រាំ (M5S) ដែលកំពុងកាន់អំណាចរបស់ប្រទេសអ៊ីតាលី កំពុងបែកបាក់គ្នាចំពោះរឿងថាតើ ត្រូវបន្តការបញ្ជូនអាវុធទៅឲ្យអ៊ុយក្រែនដែរឬក៏អត់។

សភាត្រៀមបោះឆ្នោតលើសេចក្តីសម្រេចរបស់ M5S នៅថ្ងៃអង្គារ ដែលនឹងផ្តល់អនុសាសន៍ឲ្យបញ្ចប់ការផ្តល់អាវុធដល់អ៊ុយក្រែន ដើម្បីចៀសវាងការប៉ះពាល់ដល់អនាគតសន្តិភាព។
ការដកស្រង់ចេញពីសេចក្តីសម្រេច ដែលបែកធ្លាយទៅប្រព័ន្ធផ្សព្វផ្សាយកាលពីថ្ងៃសៅរ៍ទី១៨ខែមិថុនា បានគាំទ្រសំណើរបស់មេដឹកនាំ M5S លោក Giuseppe Conte ដែលបានស្នើឲ្យមានការបោះឆ្នោត លុបចោលការផ្គត់ផ្គង់អាវុធ។

យោងតាមកាសែតប្រចាំថ្ងៃ La Repubblica បានឲ្យដឹងថា សំណើនេះធ្វើឲ្យអតីតនាយករដ្ឋមន្ត្រីមានការប៉ះទង្គិចជាមួយអ្នកការទូតកំពូលឈ្មោះ Luigi Di Maio ដែលបានចោទប្រកាន់គណបក្សរបស់គាត់ថា គ្មានភាពពេញវ័យ និងធ្វើឲ្យប៉ះពាល់ដល់សន្តិសុខជាតិ។
ការរិះគន់របស់គាត់ ត្រូវបានគេរាយការណ៍ថា បង្កឲ្យមានការស្តីបន្ទោសពីអនុប្រធាន M5S លោក Riccardo Ricciardi និង Michele Gubitosa ដែលបានស្នើនៅក្នុងបទសម្ភាសន៍ជាមួយកាសែតអ៊ីតាលីថា លោក Di Maio គួរតែចាកចេញពីគណបក្ស៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Sputnik
ចុចអាន៖ មេទ័ពអង់គ្លេស ប្រាប់ទាហានឲ្យត្រៀមប្រយុទ្ធ និងផ្តួលកងទ័ពលោក ពូទីន ក្នុងសង្រ្គាមលោកលើកទី៣

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ