សន្តិសុខសង្គម
តុលាការសម្រេចឃុំខ្លួនក្រុមចោរឆក់ពីរនាក់ដាក់ពន្ធនាគារបណ្តោះអាសន្ន
ក្រុមចោរឆក់យ៉ាងសកម្ម ដែលនគរបាលស្រុកអង្គស្នួល ក្របួចជាប់បន្ទាប់ពីធ្វើសកម្មភាពឆក់ទូរស័ព្ទពីពលរដ្ឋបានសម្រេចជាច្រើនលើកកាលពីថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២២ ត្រូវបានលោក ថោង ផល្លារង្សី ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកណ្តាល សម្រេចចេញដីការឃុំខ្លួនដាក់ពន្ធនាគារបណ្តោះអាសន្នពីបទ” លួចមានស្ថានទម្ងន់ទោស ” តាមមាត្រា៣៥៣ និង៣៥៧ នៃក្រមព្រហ្មទណ្ឌ ដែលប្រព្រឹត្តនៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២២ វេលាម៉ោង១៥និង៥០ នាទី តាមបណ្ដោយផ្លូវជាតិលេខ៤ ភូមិត្រពាំងពើក ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល។

ជនរងគ្រោះ០២នាក់ ទី១ឈ្មោះ តុង ងៀងរតនា ភេទស្រី ជនជាតិខ្មែរ មុខរបរសិស្ស នៅភូមិថ្នល់ទទឹង ឃុំដំណាក់អំពិល ស្រុកអង្គស្នួល ខេត្ដកណ្ដាល។ ទី២ឈ្មោះ ប៉ិច លួត ភេទស្រី អាយុ៤២ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មការនីរោងចក្រ នៅភូមិកោះគ្របបាយ ឃុំសំរោងលើ ស្រុកអង្គស្នួល ខេត្ដកណ្ដាល។
ជនត្រូវចោទទី១ឈ្មោះ សុន ចន្ថា ហៅថា ភេទប្រុស កើតឆ្នាំ២០០៣ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ នៅភូមិដំណាក់អំពិល ឃុំដំណាក់អំពិល ស្រុកអង្គស្នួល ខេត្តកណ្តាល (អ្នកឆក់ ឃាត់ខ្លួន)។ ទី២ឈ្មោះ ណែម នាត ហៅតឿ ភេទប្រុស កើតឆ្នាំ២០០២ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ នៅភូមិពងទឹក ឃុំដំណាក់អំពិល ស្រុកអង្គស្នួល ខេត្តកណ្តាល (អ្នកបើកម៉ូតូ ឃាត់ខ្លួន)។

នគរបាលស្រុកអង្គស្នួល បានប្រាប់អោយដឹងថា នៅថ្ងៃកើតហេតុជនរងគ្រោះបានជិះម៉ូតូម៉ាកស្កុបពី ពណ៌ទឹកប៊ិក ដោយដាក់ទូរស័ព្ទក្នុងឃ្លុបម៉ូតូខាងមុខ ជិះពីទិសខាងលិចទៅទិសខាងកើតតាមបណ្ដោយផ្លូវជាតិលេខ៤ ពេលជិះដល់ចំណុចកើតហេតុ ស្រាប់តែជនសង្ស័យចំនួន០២នាក់ បានជិះម៉ូតូតាមមកពីក្រោយ ហើយឆក់យកទូរស័ព្ទដៃពីឃ្លុបម៉ូតូ រួចជិះគេចខ្លួនតែម្ដង។ ក្រោយមកជនរងគ្រោះបានជិះម៉ូតូដេញតាមពីក្រោយហើយស្រែកថាចោរៗ បន្ទាប់មកក៏ជួបជាមួយសមត្ថកិច្ចស្រុកអង្គស្នួល កំពុងល្បាតតាមផ្លូវជាតិក៏បានរាយការណ៍ ក្រោយពីសមត្ថកិច្ចទទួលបានព័ត៌មានភ្លាម បានបោះដៃតាមប្រព័ន្ធវិទ្យុទាក់ទង សហការជាមួយកម្លាំងប៉ុស្ដិ៍ដំណាក់អំពិល ប៉ុស្ដិ៍ពើក ប៉ុស្ដិ៍ក្រាំងម្កាក់ ប៉ុស្ដិ៍បែកចាន បានដេញស្ទាក់រហូតដល់ចំណុចមុខភូមិត្រពាំងប្រុយ ឃុំបែកចាន ត្រូវបានប្រជាពលរដ្ឋជួយស្ទាក់និងឃាត់ខ្លួនជនសង្ស័យរួមជាមួយវត្ថុតាងបាន។

ក្រោយមកទើបកម្លាំងសមត្ថកិច្ចបាននាំខ្លួនជនសង្ស័យមកអធិការដ្ឋាននគរបាលស្រុក ដើម្បីសួរនាំតាមនីតិវិធីច្បាប់។
ជនរងគ្រោះឈ្មោះ ប៉ិច លួត បានបំភ្លឺថា នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២២ វេលាម៉ោង១៤និង៣០នាទី នៅចំណុចបណ្ដោយផ្លូវជាតិលេខ៤ ភូមិត្រពាំងពើក ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល ជនសង្ស័យទាំងពីរនាក់មានឈ្មោះដូចខាងលើ បានធ្វើសកម្មភាពឆក់យកទូរស័ព្ទដៃរបស់ខ្លួនចំនួនពីរគ្រឿង ម៉ាកOPPO 11bro មួយគ្រឿង និងម៉ាកiPhone 6 មួយគ្រឿង ហើយជិះម៉ូតូគេចខ្លួនបាត់។

ជនសង្ស័យទាំងពីរនាក់បានឆ្លើយសារភាពថាខ្លួនពិតជាបានឆក់យកទូរស័ព្ទដៃរបស់ជនរងគ្រោះពិតមែន ហើយរបួសស្នាមនៅលើខ្លួន គឺត្រូវប្រជាពលរដ្ឋដែលឃាត់ខ្លួនបានព្រួតគ្នាវាយ៕
អត្ថបទ៖ ឆៃ យ៉ា

-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
សន្តិសុខសង្គម២៣ ម៉ោង ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម១ សប្តាហ៍ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ១៣ ម៉ោង ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ