Connect with us

កីឡា

សហព័ន្ធ​កីឡា​ហែល​​ទឹក​​អន្តរជាតិ​​អនុម័ត​​គោល​ការណ៍​​ជុំ​វិញ​​អត្តពលិក​​កែ​​ភេទ

បានផុស

នៅ

សហព័ន្ធ​កីឡា​ហែល​ទឹក​អន្តរជាតិ (FINA) បាន​បោះ​ឆ្នោត​អនុម័ត​​លើ​គោល​ការណ៍​ថ្មី​មួយ​ដែល​នឹង​ហាម និង​រឹត​បន្តឹង​លើ​​អត្តពលិក​កែ​ភេទ​ពី​ការ​ចូល​រួម​ប្រកួតរបស់​ស្ត្រី​ធម្មតា។

ស្ថាប័ន​ហែល​ទឹក​ពិភព​លោក​បាន​អនុម័ត​គោល​ការណ៍​យ៉េនឌ័រ​ថ្មី​កាល​ពី​ថ្ងៃ​អាទិត្យ​ម្សិល​មិញ បន្ទាប់​ពី៧១.៥%​នៃ​សមាជិក​សហព័ន្ធ​បាន​បោះ​ឆ្នោត​គាំទ្រ​​នៅ​ក្នុង​មហា​សន្និបាតវិសាមញ្ញរបស់​សហព័ន្ធ​កីឡា​ហែល​ទឹក​អន្តរជាតិ​ឆ្នាំ​២០២២។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គោល​ការណ៍​​លើ​យ៉េនឌ័រ​ថ្មីដែល​ចូល​ជា​ធរមាន​នៅ​ថ្ងៃ​ទី​២០ ខែ​មិថុនា ឆ្នាំ​២០២២​នេះ បាន​និយាយ​ថា អត្តពលិក​ប្តូរ​ភេទ​ពី​បុរស​​ទៅ​ស្ត្រី​អាច​ចូល​រួម​ប្រកួត​ជា​មួយ​ស្ត្រី​ទូទៅ​បាន ក្នុង​ការ​ប្រកួត​របស់ FINA ប្រសិន​បើ​ពួក​គេ​បាន​ផ្លាស់​ប្តូរ​ភេទ​មុន​ពេល​អាយុ​១២​ឆ្នាំ ឬ​មុន​ពេល​ពួក​គេ​ចូល​ដំណាក់​កាល​ទី​២នៃ​មនុស្ស​ធំ​ពេញ​វ័យ។

គោល​ការណ៍​​ក៏​បាន​និយាយ​ដែរថា អត្តពលិក​ដែល​ធ្លាប់​ប្រើតេស្តូស្តេរ៉ូន​ជា​ផ្នែក​មួយ​នៃ​​ការព្យាបាល​អរម៉ូន​​ដែលបញ្ជាក់​​​​​ពី​ភេទ​​ស្ត្រី​​ទៅ​បុរស​​នឹង​អាច​មាន​សិទ្ធិ​ប្រកួត​ជា​មួយស្ត្រី​​បាន​តែ​ម្យ៉ាង​​គត់ ប្រសិនតេស្តូស្តេរ៉ូន​​ត្រូវ​បាន​ប្រើ​សរុប​តិច​ជាង​មួយ​ឆ្នាំ​ដែល​ការ​ព្យាបាលមិន​កើត​ឡើង​អំឡុង​ពេល​ពេញ​វ័យ ហើយ​កម្រិត​តេស្តូស្តេរ៉ូននៅ​ក្នុង​សេរ៉ូមគឺ​វិល​ត្រឡប់​​មក​ធម្មតា​​ដូច​មុន​ការ​ព្យាបាល។

ជា​លទ្ធផល​នៃ​ការ​បោះ​ឆ្នោត  FINA បាន​និយាយ​ថា ខ្លួន​នឹង​បង្កើត​ក្រុម​ការងារ​ថ្មី​មួយ​ដើម្បី​អភិវឌ្ឍ​​វិញ្ញាសានីមួយ​ៗ​សម្រាប់​អត្តពលិក​ដែល​មិន​ត្រូវ​តាម​លក្ខន្តិកៈ​​របស់​​សហព័ន្ធ​កីឡា​ហែល​ទឹក​អន្តរជាតិ​សម្រាប់​វិញ្ញាសា​បុរស ឬ​ស្ត្រី។

ប្រធាន​សហព័ន្ធ​កីឡា​ហែល​ទឹក​អន្តរជាតិ លោក Husain Al-Musallam បាន​និយាយ​ថា ៖«យើង​ត្រូវ​តែ​ការពារសិទ្ធិ​របស់​អត្តពលិក​យើង​ក្នុង​ការ​ប្រកួត ប៉ុន្តែ​យើង​ក៏​ត្រូវ​ការពារ​​ក្នុង​ការ​ប្រកួតប្រកប​ដោយ​យុត្តិធម៌​ដែរ ជា​ពិសេស​សម្រាប់​វិញ្ញាសា​របស់​ស្ត្រី​នៅ​ក្នុង​ការ​ប្រកួត​របស់ FINA»។

លោក​បាន​បន្ត​ថា ៖«FINA តែង​តែ​ស្វាគមន៍​គ្រប់​អត្តពលិក​ជា​និច្ច។ ការច្នៃប្រឌិត​​សម្រាប់​​វិញ្ញាសា​​​បើក​​​ចំហ​​មួយ​នឹង​មាន​ន័យ​ថា អ្នក​រាល់​គ្នា​មាន​ឱកាស​ចូល​រួម​ប្រកួត។ នេះ​មិន​ទាន់​ត្រូវ​បាន​បង្កើត​ឡើង​ឡើយ ដូច្នេះ​​ FINA ត្រូវ​​ឈាន​ទៅ​រក​ផ្លូវ​នេះ។ ខ្ញុំ​ចង់​ឲ្យ​អត្តពលិក​ទាំង​អស់មាន​អារម្មណ៍​បាន​ចូល​រួម​ក្នុង​ការ​បង្កើត​គំនិត​នេះ​ឲ្យ​​ចេញ​ជារូប​រាង»៕

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ CNN

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៣ នាទីutes មុន

អភិបាលរាជធានី ណែនាំឱ្យបើកយុទ្ធនាការចុះបាញ់ថ្នាំសម្លាប់មូសជាលើកទី២ នៅក្នុងមូលដ្ឋានរាជធានីភ្នំពេញ

Moon Jae-in
ព័ត៌មានអន្ដរជាតិ១៨ នាទីutes មុន

អតីតស្រ្តីទីមួយ កូរ៉េខាងត្បូង រួចទោសទណ្ឌ ២ ករណីផ្សេងគ្នាទាំងនៅ ឥណ្ឌា និងបារាំង

សន្តិសុខសង្គម៤០ នាទីutes មុន

សមត្ថកិច្ចខេត្តសៀមរាប ឃុំខ្លួនបុរស់ម្នាក់ ពីបទឡាយលក់កាំភ្លើងតាមបណ្តាញសង្គម

រថយន្ត Tesla
ព័ត៌មានអន្ដរជាតិ៥៣ នាទីutes មុន

ការលក់រថយន្ត Tesla ផលិតនៅចិន ធ្លាក់ចុះជាង ១០ ភាគរយ ខែមុន

ព័ត៌មានជាតិ៥៨ នាទីutes មុន

មគ្គុទេសក៍ទេសចរ និងភ្ញៀវអន្តរជាតិ ថា ការលក់សំបុត្រចូលប្រាសាទអង្គរវត្តបែបឌីជីថលមានភាពងាយស្រួលខ្លាំង

មីនតោន
សន្តិសុខសង្គម២២ ម៉ោង មុន

អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់

សន្តិសុខសង្គម២៣ ម៉ោង មុន

របួស១៤នាក់ ក្នុងហេតុការណ៍រថយន្តដឹកនិស្សិតកសិកម្មចុះកម្មសិក្សានៅមណ្ឌលគិរី ជួបគ្រោះថ្នាក់ចរាចរណ៍

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

អ្នកទោសស្រីជាង១៥០នាក់ ត្រូវបានរំលោភ និងដុតទាំងរស់ ក្នុង​ហេតុការណ៍​ហែកគុក​នៅ​កុងហ្គោ

ព័ត៌មានជាតិ២១ ម៉ោង មុន

បុគ្គលតាំងខ្លួនជាលោក ​ស៊ិន ស៊ីសាមុត​ ចាប់​ជាតិ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបញ្ជូនទៅតុលាការ ពាក់ព័ន្ធការញុះញង់

Sokha Hotels

ព័ត៌មានពេញនិយម