Connect with us

ព័ត៌មានជាតិ

ក្រុមហ៊ុន RMA Cambodia ប្រារព្ធពិធី ”ប្រគល់រថយន្ត ហ្វដ ១ គ្រឿង នឹងដាក់ឲ្យដំណើរការមជ្ឈមណ្ឌលបណ្ដុះបណ្ដាលបច្ចេកទេសរថយន្ត ហ្វដ-ធី អេស អាយ” នៅវិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន (TSI)

បានផុស

នៅ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រុមហ៊ុន អ អិម អេ (​ខេ​ម​បូ​ឌា​) (RMA Cambodia) បានធ្វើការប្រារព្ធពិធី “ប្រគល់រថយន្ត ហ្វដ ១ គ្រឿង និងដាក់ឲ្យដំណើរការមជ្ឈមណ្ឌលបណ្តុះបណ្តាលបច្ចេកទេសរថយន្ត ហ្វដ-ធី អេស អាយ”ជូន​ដល់​វិទ្យាស្ថាន​តេ​ជោ​សែន សាធារណការ និង​ដឹកជញ្ជូន ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់ ឯកឧត្តម​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រី ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ឯកឧត្តម ហឿន សំនៀង នាយក​វិទ្យាស្ថាន​តេ​ជោ​សែន​សាធារណការ និង​ដឹកជញ្ជូន (TSI) លោក Benjamin V. Wohlauer ភារធារី​នៃ​ស្ថានទូត​អាមេរិក​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា លោកស្រី Dianne Craig អគ្គនាយិកា​គ្រប់គ្រង​ក្រុម​ទីផ្សារ​អន្តរជាតិ​នៃ​ក្រុមហ៊ុន Ford Motor Company លោកស្រី Yukontorn Wisadkosin អគ្គនាយិកា​គ្រប់គ្រង​ទីផ្សារ​អាស៊ាន​នៃ​ក្រុមហ៊ុន Ford Motor Company

​លោក Kevin Whitcraft អគ្គនាយក​នៃ​ក្រុមហ៊ុន អ អិ​ម អេ (​គ្រុប​) លោក ង​ន សាំង អគ្គនាយក​នៃ​ក្រុមហ៊ុន អ អិ​ម អេ (​ខេ​ម​បូ​ឌា​) និង​គណៈ​គ្រប់គ្រង រួមទាំង​បុគ្គលិក​នៃ​ក្រុមហ៊ុន អ អិ​ម អេ (​ខេ​ម​បូ​ឌា​) និង Ford Motor Company​។

​មជ្ឈមណ្ឌល​បណ្តុះបណ្តាល​បច្ចេកទេស​រថយន្ត ហ្វ​ដ​-​ធី អេស អាយ ជា​មជ្ឈមណ្ឌល​បណ្តុះបណ្តាល​ជំនាញ​បច្ចេកទេស​ជុស​ជុល និង​ថែទាំ​រថយន្ត Ford ដែល​ត្រូវបាន​បង្កើតឡើង​សម្រាប់​ប្រើប្រាស់​ក្នុងការ​បណ្តុះបណ្តាល​វិជ្ជាជីវៈ​បច្ចេកទេស​រថយន្ត​ក្នុង​វិទ្យាស្ថាន​តេ​ជោ​សែន សាធារណការ និង​ដឹកជញ្ជូន (TSI)​។​

​ក្រុមហ៊ុន អ អិ​ម អេ បានធ្វើការ​ឧបត្ថម្ភ និង​គាំទ្រ​វិទ្យាស្ថាន​តេ​ជោ​សែន សាធារណការ និង​ដឹកជញ្ជូន​ក្នុង​ការបង្កើត​មជ្ឈមណ្ឌល​បណ្តុះបណ្តាល​បច្ចេកទេស​រថយន្ត ហ្វ​ដ​-​ធី អេស អាយ នេះ​ឡើង ដោយ​ធ្វើការ​ជួសជុល និង​កែលំអរ​រោង​ជាង​ទាំងមូល ព្រមទាំង​បំពាក់​នូវ​គ្រឿង​បរិក្ខារ​សម្រាប់​សិក្សា និង​គ្រឿង​តុបតែង​លំអរ រថយន្ត ហ្វ​ដ ១​គ្រឿង និង​បង្កើត​កម្មវិធី​បណ្ដុះបណ្ដាល​ជំនាញ​បច្ចេកទេស​នានា សម្រាប់​ផ្ដល់ឱកាស​ដល់​សិស្ស និស្សិត​សិក្សា​រៀនសូត្រ ហ្វឹកហាត់​ការងារ​ដោយ​អនុវត្ដ​ផ្ទាល់​ជាមួយ​អ្នកជំនាញ​បច្ចេកទេស និង​គ្រូ​បង្គោល​របស់​ក្រុមហ៊ុន អ អិ​ម អេ (​ខេ​ម​បូ​ឌា​) តាមរយៈ​កិច្ច​សហ​ប្រតិ​ប​តិ្ត​ការ​រវាង​ក្រុមហ៊ុន អ អិ​ម អេ (​ខេ​ម​បូ​ឌា​) និង​វិទ្យាស្ថាន​តេ​ជោ​សែន សាធារណការ និង​ដឹកជញ្ជូន​។​

​ឆ្លៀត​ក្នុងឱកាស​នេះដែរ លោក ង​ន សាំង អគ្គនាយក​នៃ​ក្រុមហ៊ុន អ អិ​ម អេ (​ខេ​ម​បូ​ឌា​) បាន​មានប្រសាសន៍ថា​៖ “ ជា​រៀងរាល់ឆ្នាំ ក្រុមហ៊ុន អ អិ​ម អេ (​ខេ​ម​បូ​ឌា​) បាន​ចំណាយ​ទឹកប្រាក់​ជាច្រើន សម្រាប់​ការវិនិយោគ​លើ​ការបណ្ដុះបណ្ដាល​បច្ចេកទេស និង​ជំនាញ​ផ្សេងៗ​ដល់​បុគ្គលិក និង​សិស្ស​និស្សិត​តាម​សាលា​បច្ចេកទេស​នានា ដើម្បី​ទទួលបាន​ឱកាស​មក​សិក្សា និង​អនុវត្តន៍​ផ្ទាល់ ជាមួយ​អ្នកឯកទេស​របស់​យើង​នៅតាម​បណ្ដា​ក្រុមហ៊ុន​នានា​ដែលជា​បុត្រ​សម្ព័ន្ធ​របស់​ក្រុមហ៊ុន អ អិ​ម អេ ខេ​ម​បូ​ឌា​។ តាមរយៈ​ការវិនិយោគ​ទៅលើ​វិស័យ​ធនធានមនុស្ស​ដូចដែល​បាន​រៀបរាប់​ខាងលើ​នេះហើយ​ដែលជា​កត្តា​ជំរុញ​ឲ្យ​កកើតឡើង​នូវ​មជ្ឈមណ្ឌល​បណ្តុះបណ្តាល​ប​ច្ចេកទេស​រថយន្ត ហ្វ​ដ​-​ធី អេស អាយ នេះ​លេចចេញ​ជា​រូបរាង​ឡើង​។​

​ឯកឧត្តម ហឿន សំនៀង នាយក​វិទ្យាស្ថាន​តេ​ជោ​សែន សាធារណការ និង​ដឹកជញ្ជូន បាន​មានប្រសាសន៍ថា​៖ “​កាលពី​ថ្ងៃទី​០៩ ខែកញ្ញា ឆ្នាំ​២០២១ វិទ្យាស្ថាន​បាន​ចុះ​អនុស្សារណៈ នៃ​ការយោគយល់​គ្នា​ជាមួយ​ក្រុមហ៊ុន អ អិ​ម អេ (​ខេ​ម​បូ​ឌា​) លើ​ក្របខណ្ឌ​កិច្ចសហប្រតិបត្ដិការ​អប់រំ​បណ្ដុះបណ្ដាល​បច្ចេកទេសរ​យៈ​ពេល ៥​ឆ្នាំ​។ ជា​សមិទ្ធិផល នៃ​ការចុះ​អនុស្សារណៈ នៃ​ការយោគយល់​នេះ ក្រុមហ៊ុន អ អិ​ម អេ (​ខេ​ម​បូ​ឌា​) បាន​ជួយ​ជា​សម្ភារៈ​បច្ចេកទេស មកដល់​វិទ្យាស្ថាន​តេ​ជោ​សែន សាធារណការ និង​ដឹកជញ្ជូន នៃ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ក្នុងការ​រៀបចំ និង​ធ្វើ​នវានុវត្តន៍ អគារ​មួយកន្លែង​របស់​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ទៅជា​មជ្ឈមណ្ឌល​បណ្ដុះបណ្ដាល​បច្ចេកទេស ហ្វ​ដ​-​ធី អេស អាយ​។ ក្រៅពី​វគ្គ​បណ្ដុះបណ្ដាល​ជំនាញ​បច្ចេកទេស​យានយន្ដ មជ្ឈមណ្ឌល​ក៏មាន​គម្រោង​បង្រៀន​វគ្គ​ខ្លីៗ ដូចជា​៖ ការបើកបរ Forklift ការបើកបរ​គ្រឿងចក្រ​ធន់​ធ្ងន់ និង​ការថែទាំ​គ្រឿងចក្រ​ទាំងអស់នោះ​ផងដែរ​។​”

​លោកស្រី Dianne Craig អគ្គនាយិកា​គ្រប់គ្រង​ក្រុម​ទីផ្សារ​អន្តរជាតិ​នៃ​ក្រុមហ៊ុន Ford Motor Company បាន​មានប្រសាសន៍ថា​៖ “​ខ្ញុំ​ពិតជា​មាន​សេចក្តីសោមនស្ស​រីករាយ និង​គាំទ្រ​ជាខ្លាំង​ចំពោះ​គំនិត​ផ្តួចផ្តើម​របស់​ក្រុមហ៊ុន អ អិ​ម អេ (​ខេ​ម​បូ​ឌា​) ក្នុងការ​ជ្រើស​រើសយក​រថយន្ត Ford Ranger ស៊េរី​ថ្មី​ឆ្នាំ ២០២៣ ឧបត្ថម្ភ​ជូន​ដល់​វិទ្យាស្ថាន​តេ​ជោ​សែន សាធារណការ និង​ដឹកជញ្ជូន ដែល​នេះ​ជា​ឱកាស​មួយ​ដ៏​ល្អ​សម្រាប់​ឲ្យ​សិស្ស និស្សិត​ក្នុង​ការរៀន និង​ស្វែងយល់​ពី​គ្រឿង​បង្គំ ប្រព័ន្ធ​ជើង​ក្រោម ប្រព័ន្ធ​សុវត្ថិភាព និង​បច្ចេកវិទ្យា​ជំនាន់​ចុងក្រោយ​នៃ Ford Ranger ស៊េរី​ថ្មី​ឆ្នាំ ២០២៣ នេះ​។​”

​លោក Benjamin V. Wohlauer ភារធារី​នៃ​ស្ថានទូត​អាមេរិក​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា បាន​មានប្រសាសន៍ថា​៖ “​ខ្ញុំ​មាន​មោទកភាព​ចំពោះ​ក្រុមហ៊ុន អ អិ​ម អេ (​ខេ​ម​បូ​ឌា​) ក្នុងការ​ឧបត្ថម្ភ​រថ​យន្ត​ហ្វ​ដ​ចំនួន ១​គ្រឿង និង​បង្កើត​មជ្ឈមណ្ឌល​បណ្តុះបណ្តាល​បច្ចេកទេស​រថយន្ត ហ្វ​ដ​-​ធី អេស អាយ នេះ​ឡើង​ដែល​វា​ជាការ​អភិវឌ្ឍ​បន្ថែម​ទៅលើ​ការអប់រំ​វិជ្ជាជីវៈ កម្លាំង​ពលកម្ម ការអភិវឌ្ឍ​សេដ្ឋកិច្ច​នៅ​ព្រះរាជាណាចក្រ​កម្ពុជា ក៏ដូចជា​បាន​ជំរុញ​ភាពជា​ដៃគូ និង​កិច្ចសហប្រតិបត្តិការ​រ​វាង​សហរដ្ឋអាមេរិក និង​ព្រះរាជាណាចក្រ​កម្ពុជា​។​”

​ឯកឧត្តម​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រី ក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​មានប្រសាសន៍ថា​៖ “​តាមរយៈ​កិច្ចសហប្រតិបត្ដិការ រវាង វិទ្យាស្ថាន​តេ​ជោ​សែន សាធារណការ និង​ដឹកជញ្ជូន នៃ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន និង ក្រុមហ៊ុន អ អិ​ម អេ (​ខេ​ម​បូ​ឌា​) និង​តាមរយៈ​មជ្ឍមណ្ឌល​បណ្ដុះ​បណ្ដាល​បច្ចេកទេស ហ្វ​ដ​-​ធី អេស អាយ នេះ ឯកឧត្ដម​ទេសរដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន សង្ឃឹម​យ៉ាង​មុតមាំ​ថា បញ្ហា​កង្វះខាត​ធនធានមនុស្ស​លើ​បច្ចេកទេស​ជួសជុល​យានយន្ត ក៏ដូចជា​កង្វះខាត​ធនធានមនុស្ស​តាម​យានដ្ឋាន នានា នឹង​ត្រូវបាន​ដោះស្រាយ ហើយ​សិក្ខាកាម និង​និស្សិត ដែល​បាន​ចូលរៀន​នៅ​មជ្ឈមណ្ឌល​នេះ​នឹង​ទទួលបាន​ចំណេះដឹង​ច្បាស់លាស់ និង​អាចមាន​សមត្ថភាព​ដំឡើង​រថយន្ត បម្រើការ​នៅតាម​យានដ្ឋាន ឬ គ្រប់គ្រង​យានដ្ឋាន​ដោយផ្ទាល់​បាន​។ ការ​ដែលមាន​ជំនាញ​វិជ្ជាជីវៈ និង​បច្ចេកទេស​យានយន្ដ ច្បាស់លាស់​នេះ ក៏​នឹង​អាច​ចូលរួមចំណែក​ដល់​ការកាត់បន្ថយ​ការកែច្នៃ ការដំឡើង​យានយន្ដ ខុស​បច្ចេកទេស​គ្មាន​គុណភាព និង​កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​តាម​ដងផ្លូវ ព្រោះថា នៅពេលដែល​យានយន្ដ​ត្រូវបាន​ដំឡើង ត្រូវបាន​ជួសជុល និង​ត្រូវបាន​ថែទាំ ដោយ​អ្នកជំនាញ​វិជ្ជាជីវៈ នោះ​បញ្ហា​បច្ចេកទេស ដែល​អាចមាន​ជាយថាហេតុ នៅលើ​ដងផ្លូវ​ក៏​ត្រូវបាន​កាត់បន្ថយ​បណ្ដើរៗ ផងដែរ​។​”

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ៦ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ៦ ម៉ោង មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម៧ ម៉ោង មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

សន្តិសុខសង្គម១០ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

សន្តិសុខសង្គម១០ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ១៦ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម