សេដ្ឋកិច្ច
តំបន់សេដ្ឋកិច្ចពិសេសខេត្តស្វាយរៀងមាន១២កន្លែង កំពុងដំណើរការ ៩កន្លែង
ស្វាយរៀង គឺជាខេត្តដែលស្ថិតនៅភាគខាងកើតនៃប្រទេសកម្ពុជា មានព្រំប្រទល់ជាប់ប្រទេសវៀតណាម។ បច្ចុប្បន្នខេត្តស្វាយរៀង មានតំបន់សេដ្ឋកិច្ចពិសេសទាំងអស់ចំនួន ១២កន្លែង ប៉ុន្តែដំណើរការតែ ៩កន្លែងប៉ុណ្ណោះ។ តំបន់សេដ្ឋកិច្ចទាំង ៩កន្លែងនោះរួមមាន៖
– តំបន់សេដ្ឋកិច្ចពិសេស មេន ហាត ធេន ស្វាយរៀង
– តំបន់សេដ្ឋកិច្ចពិសេស តាយ សេង បាវិត
– តំបន់សេដ្ឋកិច្ចពិសេស ដ្រេហ្គន ឃីង (នាគរាជ)
– តំបន់សេដ្ឋកិច្ចពិសេស សានដុង សាន់សែល
– តំបន់សេដ្ឋកិច្ចពិសេស ហាយ ផាក
– តំបន់សេដ្ឋកិច្ចពិសេស ឈីលូ ជាន ពុ ចាយ
– តំបន់សេដ្ឋកិច្ចពិសេស ស្វាយរៀង ហ្គីហ្គា រីសស៍
– តំបន់សេដ្ឋកិច្ចពិសេស អ៊ិនធើវៀ អូតូម៉ូបាល អ៊ិនដាសស្រ្ទៀល ខមផ្លេកស៍
– តំបន់សេដ្ឋកិច្ចពិសេស ស៊ីន បាវិត។
ក្រៅពីតំបន់សេដ្ឋកិច្ចពិសេស ខេត្តស្វាយរៀងក៏មានរោងចក្រសហគ្រាស ដែលបានចុះបញ្ជីជាមួយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈចំនួន ២៥២កន្លែងផងដែរ។
ជាមួយគ្នានេះ នៅក្នុងខេត្តក៏មានគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុចំនួន ៦៩ សហគ្រាស ដែលវិស័យទាំងអស់នេះ បានបង្កើតការងារជូនចប្រជាពលរដ្ឋបានចំនួន ១០១,០៨៧ នាក់ និងជួយដល់កំណើនសេដ្ឋកិច្ច ព្រមទាំងជួយកាត់បន្ថយភាពក្រីក្របានច្រើន តាមរយៈការទទួលផលដោយប្រយោល។ នេះបើតាមមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តស្វាយរៀង៕ ភក្តី
-
ចរាចរណ៍២ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម២ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៦ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ចរាចរណ៍៣ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់