Connect with us

ព័ត៌មានអន្ដរជាតិ

អ៊ុយក្រែន ប្រាប់ទំហំទឹកប្រាក់ត្រូវការប្រចាំខែដើម្បីស្ដារប្រទេសឡើងវិញ

បានផុស

នៅ

ប្រធានគណៈកម្មាធិការសភាស្តីពីហិរញ្ញវត្ថុ ពន្ធដារ និងគោលនយោបាយគយរបស់ទីក្រុងកៀវលោក Danylo Hetmantsev បាននិយាយថា រដ្ឋាភិបាលអ៊ុយក្រែនត្រូវការប្រាក់ចំនួន ៥ ពាន់លានដុល្លារជារៀងរាល់ខែដើម្បីស្ដារប្រទេសវិញ បន្ទាប់ពីសង្គ្រាមលុកលុយរបស់រុស្ស៊ី ។

លោក Danylo Hetmantsev
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Hetmantsev បានឲ្យដឹងថា “យើង​ត្រូវ​ខ្ចី​ប្រាក់ ៥ ​ពាន់​លាន​ដុល្លារ​ក្នុង​មួយ​ខែ ហើយប្រសិន​បើ​យើង​មិន​ទទួល​បាន​ទេ យើង​នឹង​ត្រូវ​កាត់​បន្ថយ​ការ​ចំណាយ ប៉ុន្តែបច្ចុប្បន្ន​សេដ្ឋកិច្ចរបស់យើងមិនអាចឈានដល់​​ការ​ដំឡើង​ពន្ធនោះទេ ។ យើងមិនអាចធ្វើដោយគ្មានជំនួយពីដៃគូរបស់យើងបានទេ ដរាបណាការប្រយុទ្ធនៅតែបន្ត” ។

មន្ត្រីរូបនេះបានបន្ថែមថា រដ្ឋាភិបាលបានប្រមូលពន្ធប្រហែល ៣.៤ ពាន់លានដុល្លារកាលពីខែមុន ប៉ុន្តែបានចំណាយច្រើនជាង ៨.៤ ពាន់លានដុល្លារក្នុងរយៈពេលដូចគ្នានេះ ។

ទោះបីជាអ៊ុយក្រែនបានទទួលប្រាក់កម្ចី និងជំនួយពីសហរដ្ឋអាមេរិក និងអ្នកគាំទ្រមួយចំនួននៅអឺរ៉ុបក៏ដោយ ប៉ុន្តែយោងតាមទិន្នន័យរបស់ក្រសួងហិរញ្ញវត្ថុបង្ហាញថា រដ្ឋាភិបាលទីក្រុងកៀវត្រូវការផ្ដល់ជំនួយសេដ្ឋកិច្ចដោយផ្ទាល់ជាង ៥.១ ពាន់លានដុល្លារនៅចន្លោះខែមករា និងឧសភា ។

កាលពីចុងខែមុន ក្រុមប្រទេស G7 បានយល់ព្រមបញ្ជូនជំនួយចំនួន ១៩.៨ ពាន់លានដុល្លារផ្សេងទៀតទៅកាន់ទីក្រុងកៀវ ស្របពេលជាមួយនឹងកញ្ចប់ជំនួយដ៏ធំសម្បើមចំនួន ៤០ ពាន់លានដុល្លារពីទីក្រុងវ៉ាស៊ីនតោន ប៉ុន្តែមួយផ្នែកជាសព្វាវុធ និងឧបករណ៍យោធាផ្សេងទៀត ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ RT

ចុចអាន ៖ រុស្ស៊ី បាញ់មីស៊ីលកម្ទេចទីតាំងបញ្ជាការ អ៊ុយក្រែន ស្លាប់ឧត្តមសេនីយ៍ និងទាហានជាង ៥០ នាក់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៥ ម៉ោង មុន

ព្រះ​ខ័ន​រាជ​ស្វាយរៀង បញ្ចប់កំណត់​ត្រាជ័យជម្នះ របស់​ភ្នំពេញ​ក្រោន តាមពីក្រោយតែ១ពិន្ទុ

វប្បធម៌ ជំនឿ៩ ម៉ោង មុន

ចូលឆ្នាំចិនភ្លាម រាសីទាំង ៤ នឹងផ្លាស់ប្តូរជោគវាសនាកាន់តែរុងរឿង

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

ភ្លើងឆេះព្រៃ៥ថ្ងៃនៅភាគខាងជើងប្រទេសថៃ ធ្វើឲ្យគុណភាពខ្យល់កាន់តែយ៉ាប់

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

វេជ្ជបណ្ឌិតចិន ព្រមានខ្លះៗ ក្រោយបុរសម្នាក់ចូលសង្គ្រោះ​បន្ទាន់ ដោយសារញ៉ាំស៊ុបក្តៅៗ

ចរាចរណ៍១០ ម៉ោង មុន

ក្រសួងសាធារណការ កំពុងពិនិត្យជួសជុលស្ដារឡើងវិញស្ពានបេឡេដែលត្រូវរថយន្ដដឹកគ្រឿងចក្របើកឆ្លងកាត់បាក់ស្រុតនៅស្រុកស្អាង

Sokha Hotels

ព័ត៌មានពេញនិយម