ជីវិតកម្សាន្ដ
តែកន្លះឆ្នាំសោះ តារាស្រី ថៃ ៣គូ ប្រកាសផ្ដាច់ទំនាក់ទំនងជាមួយមិត្តប្រុស
ក្នុងរយៈពេល ៦ ខែនៃឆ្នាំ ២០២២ នេះ មានតារាស្រីៗថៃជាច្រើន ប្រកាសចូលរោងការ សាងសុភមង្គលជាប្ដីប្រពន្ធ។ខណៈតារាខ្លះ បែរជាហ៊ានបើកចំហថា ខ្លួនបានផ្ដាច់ទំនាក់ទំនងគ្នា លែងជាគូស្នេហ៍ដូចពីមុនទៀត។
១ Mo Monchanok
![](https://www.kampucheathmey.com/wp-content/uploads/2022/06/1-28-1024x1024.jpg)
ផ្ដល់បទសម្ភាសន៍ជាមួយអ្នកសារព័ត៌មាន Mo Monchanok បង្ហើបថា នាងបែកគ្នាជាមួយ V Chirawat ជាយូរណាស់មកហើយ។ យ៉ាងណាមិញ ក្នុងវិថីសិល្បៈថៃ គេគ្រប់គ្នាក៏ដឹង នាងបានសាងទំនាក់ទំនងនេះតែមួយឆ្នាំប៉ុណ្ណោះមុនពេលនាងបញ្ចប់ទំនាក់ទំនងជាមួយគាត់។ តារាស្រីរូបនេះនិយាយថា នាងនិងអតីតមិត្តប្រុសនៅតែជាមិត្តនឹងគ្នា។ ពេលខ្លះពួកគេក៏និយាយគ្នា។ ទន្ទឹមនេះដែរ តួស្រីក្នុងរឿង ”សត្រូវមិត្ត” ក៏ប្រាប់ពីមូលហេតុដែលនាងនិងអតីតមិត្តប្រុសចែកផ្លូវគ្នា គឺដោយសារតែមិនចុះសម្រុង និងមានចរិតមិនដូចគ្នាច្រើន ទើបសម្រេចចិត្តបែកគ្នាតែម្ដង។
២ Kao Supassara
![](https://www.kampucheathmey.com/wp-content/uploads/2022/06/2-26-1024x768.jpg)
ចូលរួមពិធីសម្ពោធរឿងភាគថ្មីរឿង “The Sc4mmer Game” Kao Supassara បញ្ជាក់ថា នាងបានបែកគ្នាជាមួយ Chao Chaovalit ក្រោយទាក់ទងគ្នាបាន៣ឆ្នាំ ។ តារាស្រីរូបនេះបន្តថា នាងនិងមិត្តប្រុសបែកគ្នាព្រោះមានរបៀបរស់នៅខុសគ្នាខ្លាំង ទាំងការហូបចុក និងគ្រប់បែបយ៉ាងផ្សេងទៀត។ ប៉ុន្តែ Kao និងអតីតមិត្តប្រុស មិនត្រូវបានគេដឹងថា អ្នកទាំងពីរនៅតែរក្សាទំនាក់ទំនងជាមិត្តដូចតារាផ្សេងៗនោះទេ។
៣ Pearwah Nichaphat
![](https://www.kampucheathmey.com/wp-content/uploads/2022/06/3-24-820x1024.jpg)
បន្ទាប់ពីមានទំនាក់ទំនងស្នេហាជាមួយ Nong Thana អស់រយៈពេល២ឆ្នាំមក Pearwah Nichaphat ទម្លាយថានាងបានបែកគ្នាកាលពីថ្ងៃទី ១៩ ខែមីនា។ នាងនិងអតីតមិត្តប្រុសបែកគ្នា ព្រោះមិនចុះសម្រុងគ្នាច្រើន៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖តារាស្រី ១០រូប ធ្លាប់បង្កភាពភ្ញាក់ផ្អើលលើបណ្ដាញសង្គម ដោយសារតែរូបសិចស៊ីពេក
ចុចអាន៖គូស្នេហ៍តារា ថៃ ២ គូ នេះ ស្រលាញ់គ្នារាប់ឆ្នាំ តែបែរប្រកាសប្រេះឆាស្នេហា
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម៩ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៩ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច