ព័ត៌មានជាតិ
តោះ! មកស្គាល់ជីវប្រវត្តិអភិបាលខេត្តបន្ទាយមានជ័យ
នៅថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៩ ព្រះមហាក្សត្របានចេញព្រះរាជ្យក្រឹត្យត្រាស់បង្គាប់តែងតាំងលោក អ៊ុំ រាត្រី ជាអភិបាលខេត្តបន្ទាយមានជ័យ ជំនួសលោក សួន បវរ ដែលរងរឿងអាស្រូវស្នេហា ហើយត្រូវប្រមុខរដ្ឋាភិបាលស្នើផ្លាស់ប្តូរទៅបម្រើការងារនៅក្រសួងមហាផ្ទៃ។
មុនការតែងតាំងជាអភិបាលខេត្តបន្ទាយមានជ័យ លោក អ៊ុំ រាត្រី ក៏កាន់តួនាទីជាអភិបាលរងខេត្តបន្ទាយមានជ័យផងដែរ។
បន្តទៀតនេះ កម្ពុជាថ្មីនឹងបង្ហាញជីវប្រវត្តិអភិបាលខេត្តទី ១១ លោកអ៊ុំ រាត្រី មានប្រវត្តិបែបណា?
កុមារភាព
លោក អ៊ុំ រាត្រី កើតនៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ១៩៦៩ ក្នុងត្រកូលកសិករ ហើយពីតូចដល់ធំដឹងក្តីរស់នៅភូមិផាស៊ីស្រា ឃុំឫស្សីក្រោក ស្រុកមង្គលបូរី ខេត្តបាត់ដំបង (បច្ចុប្បន្នខេត្តបន្ទាយមានជ័យ)។
ប្រវត្តិសិក្សា
លោកបានរៀនចំណេះដឹងទូទៅ ពីថ្នាក់បឋមសិក្សា ដល់មធ្យមសិក្សាទុតិយភូមិ នៅស្រុកមង្គលបូរី ហើយបន្តសិក្សាបរិញ្ញាប័ត្រ នៅសាកលរីទ្យាល័យសេដ្ឋកិច្ចនៅក្រុងភ្នំពេញ និងសញ្ញាប័ត្របរិញ្ញាប័ត្រជាន់ខ្ពស់ ជំនាញគ្រប់គ្រងពាណិជ្ជកម្ម (MBA) នៅខេត្តបន្ទាយមានជ័យ។
ជីវិតគ្រួសារ
លោកបានរៀបការជាមួយអ្នកស្រី ជ័យ ណារី បង្កើតចំណងគ្រួសារបានកូន ៤ នាក់។
ប្រវត្តិការងារ
ក្នុងជិវិតការងារ លោកបានចូលបម្រើជាមន្ត្រីក្របខណ្ឌក្រសួងមហាផ្ទៃ នៅសាលាខេត្តបន្ទាយមានជ័យ រួចឡើងជាអភិបាលរងស្រុកមង្គលបូរី ជាអភិបាលក្រុងសិរីសោភ័ណ រួចជាអភិបាលរងខេត្តបន្ទាយមានជ័យ (យូរជាងគេ)។ តាមព្រះរាជក្រឹត្យលេខ នសរកត ៥៩៤ ចុះថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៩ របស់ព្រះករុណាសម្តេចព្រះនរោត្តម សីហមុនី ព្រះមហាក្សត្រ បានតែងតាំងលោកជាអភិបាលខេត្តទី១១ បើគិតពីបង្កើតនិងដំណើរការខេត្តបន្ទាយមានជ័យពីឆ្នាំ១៩៨៨មក។
ខេត្តបន្ទាយមានជ័យ បង្កើតឡើងដោយអនុក្រឹត្យច្បាប់លេខ៣២ ក្រ.ច ចុះថ្ងៃទី២៣ ខែមករា ឆ្នាំ១៩៨៧ និងប្រកាសឲ្យដំណើរការការងារ (សម្ពោធខេត្ត) ជាផ្លូវការថ្ងៃទី៧ ខែមករា ឆ្នាំ១៩៨៨។ គិតចាប់តាំងពីដំណើរការរដ្ឋបាលខេត្តពីថ្ងៃទី៧ ខែមករា ឆ្នាំ១៩៨៨ មក ខេត្តបន្ទាយមានជ័យ មានថ្នាក់ដឹកនាំ ចំនួន១១រូបហើយ ដែលរួមមាន៖
១- សមមិត្ត អ៊ិត លឿ (១៩៨៨-១៩៩២)
២- លោក ម៉ោញ កុសល (១៩៩២-១៩៩៤)
៣- លោក ដូង ខែម (១៩៩៤-១៩៩៩)
៤- លោក ថាច់ ឃន (១៩៩៩-២០០៤)
៥- លោក ហេង ចាន់ថា (២០០៤- ២០០៦)
៦- លោក អន ស៊ុ (២០០៦-២០០៨)
៧- លោក អ៊ុង អឿន (២០០៨- ២០១៣)
៨- លោក ទ្រី ណារិន (២០១៣)
៩- លោក គោស៊ុ សារឿត (២០៣-២០១៦)
១០- លោក សួន បវរ (២០១៦-២០១៩)
១១-លោក អ៊ុ រាត្រី (២០១៩- បច្ចុប្បន្ន)៕
អត្ថបទ៖ ប៊ុណ្ណារ៉ា
-
សន្តិសុខសង្គម៤ ម៉ោង ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
សន្តិសុខសង្គម៧ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?