ព័ត៌មានជាតិ
កម្លាំងមេបញ្ជាការ៣ត្រៀម ដឹកជញ្ជូនពលករ ដែលមកពីថៃធ្វើចត្តាឡីស័ក នៅតាមបន្ទាត់ព្រំដែន
លោកនាយឧត្ដមសេនីយ៍ ខេងសាម៉េត អគ្គស្នងការរង និងជាមេបញ្ជាការទិសយោធភូមិភាគទី៤-៥ អមដំណើរដោយកម្លាំងមេបញ្ជាការទាំង៣ ក្នុងនោះមាន កម្លាំងអង្គភាពអាវុធហត្ថ កម្លាំងស្នងការនគរបាលខេត្តកម្លាំងយោធា ជាច្រើននាក់ចុះពិនិត្យតាមបន្ទាត់ព្រំដែនកន្លែងតំបន់ច្រកបឹងត្រកួន ដើម្បីត្រៀមដឹកជញ្ជូនពលករ ដែលមកពីប្រទេសថៃ ដើម្បីធ្វើចត្តាឡីស័ក។

លុះនៅវេលាម៉ោងប្រហែល២រសៀលនៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២០នេះ មានពលករចំណាកស្រុកមកពីប្រទេសថៃតាមច្រក បឹងត្រកួនចំនួន១៨០នាក់មានប្រុស មានស្រី ដើម្បីធ្វើចត្តាឡីស័កឲ្យបានត្រឹមត្រូវតាមការណែនាំរបស់ក្រសួងសុខាភិបាល។ បន្ទាប់ពីមានការបិទខេត្តសមុទ្រសាខន របស់ប្រទេសថៃ ដោយសារការរីករាលដាលផ្ទុះនៃមេរោគកូវីដ-១៩ ដែលមានអ្នកឆ្លងប្រមាណជាង ៥.០០ករណី ដែលជាហេតុធ្វើឲ្យរាជរដ្ឋាភិបាលថៃបិទខេត្ត ដែលជាតំបន់ឧស្សាហកម្មដ៏ធំមួយនេះ ជាបណ្ដោះអាសន្នសិនទម្រាំ មានការស្រាវជ្រាវ ជាបន្តបន្ទាប់ ពីការជាប់ទាក់ទង ជាមួយអ្នកជំងឺណាខ្លះ ដែលបានប៉ះពាល់ដោយផ្ទាល់ជាមួយអ្នកមានផ្ទុកមេរោគកូវីដ-១៩នេះ។

លោកនាយឧត្ដមសេនីយ៍ ខេងសាម៉េត បានប្រាប់អ្នកយកព័ត៌មានឲ្យដឹងថា ក្រោយពីផ្ទុះនៃមេរោគកូវីដ-១៩ ដែលមានអ្នកឆ្លងប្រមាណជាង ៥០០ករណី នៅខេត្តសមុទ្រសាខនរួចមក ជាហេតុធ្វើឲ្យរាជរដ្ឋាភិបាលថៃបិទខេត្តនេះបណ្ដោះអាសន្នសិន។ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា មានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី បានចេញសារបន្ទាន់មួយផងដែរ ស្តីអំពីកុំឲ្យសាច់ញាតិនៅកម្ពុជា មានការព្រួយបារម្ភដល់កូន ដែលថៃជម្លៀសមកកម្ពុជាវិញ ត្រូវជឿជាក់លើវិធានការណ៍ ដឹកនាំរបស់ក្រសួងសុខាភិបាលប្រទេសថៃ និង ពាក្យស្លោកមួយថា ស្រលាញ់គ្នាក្នុងគ្រាក្រ ស្គាល់មិត្តល្អ ក្នុងគ្រាលំបាក។ ក្នុងនោះសម្តេច បានបញ្ចេញឡានទ័ព ទៅតាមបន្ទាត់ព្រំដែនចំនួន៣០គ្រឿង មកខេត្តបន្ទាយមានជ័យ ដើម្បីទប់ទល់សភាពការណ៍អាក្រក់ណាមួយ ដែលយើងមើលមិនឃើញថា ពលករអាចបុកសម្រុកចេញមកផ្ទះវិញ តាមបន្ទាត់ព្រំដែនថៃ-ខ្មែរ។


លោកនាយឧត្ដមសេនីយ៍ ខេង សាម៉េត បានបញ្ជាក់ឲ្យដឹងបន្តទៀតថា សម្តេចបានដាក់ចេញនូវវិធានការ ស្តីពីស្ថានភាព និងការផ្ទុះឡើងនូវការឆ្លងជំងឺកូវីដ-១៩ នៅក្នុងប្រទេសថៃ រួមទាំងបានណែនាំដល់ប្រជាពលរដ្ឋ និងមន្ត្រីរាជការ ដើម្បីទប់ស្កាត់បង្ការជំងឺកូវីដ-១៩ ហើយនៅក្នុងវិធានការនោះ សម្តេចបានឲ្យកងទ័ពចេញរថយន្តទៅដឹកជញ្ជូនបងប្អូនប្រជាពលរដ្ឋ ដោយត្រៀមទទួលបទបញ្ជាពីអគ្គបញ្ជាការកងយោធពលខេមរភូមិន្ទនិងមេបញ្ជាការកងទ័ពជើងគោកទៅកាន់ច្រកសំខាន់ៗ ដែលពលករចេញតាមច្រកនោះ ពិសេសច្រកប៉ោយប៉ែត ដោយមិនអនុញ្ញាតឲ្យបងប្អូនប្រជាពលរដ្ឋចូលមកកម្ពុជា ធ្វើដំណើរដោយរថយន្តតាក់ស៊ី និងធ្វើដំណើរបែកខ្ញែក ដែលខ្វះការគ្រប់គ្រង នាំទៅដល់ហានិភ័យ ឆ្លងចូលសហគមន៍នោះឡើយ។

សម្ដេចតេជោ ហ៊ុន សែន បញ្ជាក់ទៀតថា កងទ័ពនិងទទួលខុសត្រូវលើការដឹកជញ្ជូនប្រជាពលរដ្ឋ ដោយសហការជាមួយអាជ្ញាធរនៅតាមព្រំដែន ក៏ដូចជាកម្លាំងនគរបាល កម្លាំងកងរាជអាវុធហត្ថ ដែលធ្វើការនៅតាមព្រំដែនហើយ ដើម្បីទប់ទល់សភាពការណ៍នេះ ច្រកទាំងអស់ នឹងត្រូវបំព្រួញឲ្យនៅតិច ដើម្បីងាយស្រួលក្នុងការគ្រប់គ្រង និងដឹកជញ្ជូន។ ជាមួយនឹងវិធានការខាងលើនេះ សម្ដេចតេជោ ហ៊ុន សែន បានដាក់បញ្ជាឲ្យខេត្តបន្ទាយមានជ័យ រៀបចំទីតាំងធ្វើចត្តាឡីស័ក ឲ្យបានត្រឹមត្រូវ និងជាបន្ទាន់ដើម្បីត្រៀមទទួលបងប្អូនប្រជាពលរដ្ឋ។ សម្តេចបន្តថា បទពិសោធន៍កាលពីខែមេសាកន្លងទៅ អាចឲ្យយើងយកមកប្រើនៅពេលនេះ ពីព្រោះប្រជាពលរដ្ឋជាង១២ម៉ឺននាក់ កាលពីពេលនោះមិនមានអ្នកឆ្លងជំងឺនោះទេ៕
អត្ថបទ៖ វ៉ាន់ ណាង

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ