ព័ត៌មានជាតិ
អគ្គលេខាធិការអង្គការសម្ព័ន្ធពិភពឥស្លាម អបអរសាទរជាមួយប្រជាជនកម្ពុជា ដែលមានថ្នាក់ដឹកនាំមានភាពប្រាកដនិយម
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី ២១ ខែមិថុនា ឆ្នាំ ២០២២នេះ បានអនុញ្ញាតឲ្យលោកបណ្ឌិត មហាំម៉ាត់ អាប់ឌុលការីម អាល់អ៊ីសា អគ្គលេខាធិការអង្គការសម្ព័ន្ធពិភពឥស្លាម ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។

បើតាមលោក អ៊ាង សុផល្លែត ជំនួយការផ្ទាល់របស់សម្ដេចតេជោ បានឲ្យដឹងថា នៅក្នុងជំនួបនេះលោកបណ្ឌិត មហាំម៉ាត់ អាប់ឌុលការីម អាល់អ៊ីសា បានសម្ដែងក្ដីរីករាយជាខ្លាំង ដែលបានមកបំពេញទស្សនកិច្ចនៅកម្ពុជា ដែលជាប្រទេសលោកស្រលាញ់ពេញចិត្ត ហើយជាប្រទេសមិនមានការរើសអើងសាសនា ពោលគឺជាប្រទេសសន្តិសហវិជ្ជមានជាតិសាសន៍ និងសាសនា ដោយនេះជាតម្លៃពិតរបស់កម្ពុជា ហើយក៏ជាគំរូសម្រាប់ពិភពលោកផងដែរ។

លោកអគ្គលេខាធិការអង្គការសម្ព័ន្ធពិភពឥស្លាម ក៏បានអបអរសាទរជាមួយប្រជាជនកម្ពុជា ដែលមានថ្នាក់ដឹកនាំជាទីគោរព និងគំរូ ហើយមានភាពប្រាកដនិយមក្នុងការដឹកនាំប្រទេសកម្ពុជា ឲ្យទទួលបានសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍ។ លោកបណ្ឌិត បានបន្តទៀតថា ប្រទេសអារ៉ាប៊ី សាអូឌីត មានភាពរីករាយជាខ្លាំង ជាមួយនឹងការគោរព និងស្រលាញ់ នូវការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន ហើយនឹងយកបទពិសោធន៍ពីប្រទេសកម្ពុជា ទៅចែករំលែកនៅតាមវេទិកាផ្សេងៗ និងជាមួយថ្នាក់ដឹកនាំប្រទេសដទៃទៀត អំពីការដឹកនាំដែលផ្ដល់ជូនប្រជាពលរដ្ឋ នូវសេរីភាព និងក្ដីស្រលាញ់ តាមការអនុវត្តជាក់ស្ដែង។

ជាការឆ្លើយតបសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងអំណរគុណចំពោះពាក្យពេចន៍ របស់លោកបណ្ឌិត មហាំម៉ាត់ អាប់ឌុលការីម អាល់អ៊ីសា ហើយសម្ដេចតេជោ បានមានប្រសាសន៍ថា សុខដុមនីយកម្ម ជាតិសាសន៍ និងសាសនា គឺមានសារៈសំខាន់ណាស់។

សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា ប្រទេសមួយ អាចទទួលបានសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍ ត្រូវមានភាពអត់អោន និងសុខដុមនីយកម្មជាតិសាសន៍ និងសាសនា ហើយត្រូវខិតខំធ្វើយ៉ាងណា កុំឲ្យមានភាពលម្អៀង និងមិនអាចយកច្បាប់ ព្រមទាំងវិធានរដ្ឋបាលគ្រប់គ្រងជំនឿ របស់ប្រជាជននោះទេ។ ផ្ទុយទៅវិញ ត្រូវមានគោលនយោបាយ និងវិធីសាស្រ្ដ ដើម្បីបំពេញបន្ថែម ហើយបង្កលក្ខណៈឲ្យមានការរីកចម្រើន៕
អត្ថបទ៖ ឃួន សុភ័ក្រ

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ