Connect with us

ព័ត៌មានជាតិ

គម្រោងសាងសង់​ផ្លូវ ៧១ C ជាង ​១០០ គ.ម សម្រេចបាន ​៣៧ ភាគរយ

បានផុស

នៅ

យោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានបច្ចេកទេស នៃក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងថា គិតរហូតមកដល់ពេលនេះ គម្រោងសាងសង់ផ្លូវជាតិលេខ៧១C ដែលមានប្រវែង ១១៤,៦២ គីឡូម៉ែត្រ ចាប់ពីស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ដល់ស្រុកចម្ការលើ ខេត្តកំពង់ចាម សម្រេចបាន ៣៧%។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានចុះត្រួតពិនិត្យ​ការសាងសង់ កាលពីថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២២ ម្សិលមិញនេះ។

ថ្លែងក្នុងឱកាសនោះ លោកទេសរដ្ឋមន្រ្តីបានបញ្ជាក់ពីបច្ចេកទេសនៃការសាងសង់ ដោយមានការ​សិក្សា​លម្អិត​លើស្ថានភាពភូមិសាស្រ្ត លើកកម្ពស់តួផ្លូវឲ្យផុតពីកម្ពស់ទឹកនៅរដូវវស្សា ការសាងសង់​ស្ពានបើកមុខទឹកប្រវែង៤០០ម៉ែត្រ ការពារទឹកហូរបុកដាច់ផ្លូវ និងគ្រឹះផ្លូវ នៅទីប្រជុំជនមាន​ការជីក​ប្រឡាយទឹក និងដាក់លូបង្ហូទឹក ដើម្បីជាមូលដ្ឋានជាង់ស្តែងក្នុងការធានាគុណភាព​ផ្លូវឲ្យមានភាព​រឹងមាំ អាចប្រើប្រាស់បានយូអង្វែង និងបានផ្តាំផ្ញើឲ្យក្រុមសាងសង់ ក្រុមហ៊ុនត្រួតពិនិត្យបច្ចេកទេស​ត្រូវយកចិត្តទុកដាក់សាងសង់ ឈរលើគោលការណ៍គុណភាពជាចម្បង ស្រោចទឹកជាប្រចាំ ដើម្បីកុំ​ឲ្យរំខាន ប៉ះពាល់ដល់សុខភាពអ្នកធ្វើដំណើរ ពិសេសប្រជាពលរដ្ឋដែល​រស់នៅតាមបណ្តោយ​ផ្លូវនោះ។ ហើយលោកបានសំណូម​ពរដល់ក្រុមហ៊ុនដឹកជញ្ជូនក៏ដូចជាបងប្អូនប្រជាពលរដ្ឋកុំដឹកទំនិញលើសទម្ងន់កម្រិតកំណត់ដោយច្បាប់ ដែលងាយធ្វើឱ្យផ្លូវឆាប់ខូច។

គម្រោងសាងសង់ផ្លូវជាតិលេខ៧១C មានប្រវែងសរុប១១៤,៦២គីឡូម៉ែត្រ ចាប់ផ្តើមពីគីឡូម៉ែត្រ​លេខ១៥៤+៧០០ផ្លូវជាតិលេខ៧ ស្ថិតក្នុងឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ និងបញ្ចប់ នៅគីឡូម៉ែត្រលេខ៣០+៤០០ផ្លូវជាតិលេខ៧១ ស្ថិតក្នុងឃុំស្វាយទាប ស្រុកចំការលើ ខេត្តកំពង់ចាម។

គម្រោងសាងសង់ផ្លូវនេះរួមមាន ផ្លូវមេប្រវែង៩២,៤៤៦ គ.ម ទទឹងផ្លូវ១១ម៉ែត្រ ក្រាលកៅស៊ូបេតុង(AC) កម្រាស់៧​សង់ទីម៉ែត្រ មានកន្លែងសម្រាប់បត់ត្រឡប់២កន្លែង(U-Turn) ផ្លូវតភ្ជាប់មានប្រវែង១៥,៨២១ គ.ម ទទឹងផ្លូវ១១ម៉ែត្រ ក្រាលកៅស៊ូបេតុង(AC) កម្រាស់៧សង់ទីម៉ែត្រ ផ្លូវខ្នែងចំនួន៩ខ្សែ ប្រវែង៦,៣៥៣ គ.ម ទទឹងតួផ្លូវ ៩ម៉ែត្រ ក្រាលកៅស៊ូពីរស្រទាប់ (DBST) ស្ពានចំនួន១៣កន្លែងប្រវែង៨៧៥មែត្រ ផ្លូវបំបែកតំបែរប្រវែង១៥,៨០គីឡូម៉ែត្រ ផ្លូវខ្នែងមានប្រវែង៦,៣០គីឡូម៉ែត្រ និងដាក់លូគ្រប់ប្រភេទចំនួន ២០២កន្លែង សាងសង់ដោយក្រុមហ៊ុនសំណង់សៀងហៃ​(SCG) និងត្រួតពិនិត្យបច្ចេកទេសដោយ ក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស ក្វាងចូវវ៉ាន អាន គ្រោងចំណាយ​ថវិកាសាងសង់ ប្រមាណ១២៩,៩៨លាន ដុល្លារអាមេរិក៕

អត្ថបទ៖ ឌឿន ចាន់ថារី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ ម៉ោង មុន

រយៈពេល១០ខែដើមឆ្នាំ២០២៤ សមត្ថកិច្ចនគរបាលយុត្តិធម៌​បង្ក្រាប​អំពើ​ជួញដូរ​មនុស្ស និង​ករណីបៀតបៀនផ្លូវភេទបាន​ចំនួន៤៨នាក់

ព័ត៌មានជាតិ៧ ម៉ោង មុន

ក្រោយភ្លៀង មេឃស្រឡះ! លោក ផាត់ ហ៊ន ត្រូវបានរដ្ឋមន្ត្រីក្រសួងព័ត៌មាន និងយុត្តិធម៌ ជួយឱ្យរួចផុតពីបណ្ដឹងព្រហ្មទណ្ឌ

ព័ត៌មានជាតិ៧ ម៉ោង មុន

លោក កើត ឆែ ៖ សន្តិភាពគឺជាទ្រព្យសម្បត្តិដែលមិនអាចកាត់ថ្លៃបានយើងមិនត្រូវឱ្យ៥០០ ឆ្នាំមុន វិលត្រឡប់មកវិញទេ

ព័ត៌មានជាតិ៨ ម៉ោង មុន

ក្រសួងការងារ និង ក្រុមហ៊ុន HONDA CARS HAKATA CO., LTD ចុះអនុស្សរណៈយោគយល់គ្នា ស្ដីពី “គម្រោងបណ្តុះបណ្តាលអ្នកជំនាញតោន និងបាញ់ថ្នាំរថយន្ត”

ព័ត៌មានជាតិ៨ ម៉ោង មុន

លោក សុខ សប្បាយណា ចុះផ្សព្វផ្សាយអំពីព្រឹត្តិការណ៍ «សាទរកម្ពុជា» ដល់និស្សិតជិត៦រយនាក់ នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ

សន្តិសុខសង្គម១៣ ម៉ោង មុន

Update៖ ជនដៃដល់ដែលវាយសម្លាប់ស្ត្រីលក់ភេសជ្ជៈនៅស្តុប២០០៤ ទៅលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារ

សន្តិសុខសង្គម២១ ម៉ោង មុន

ករណីកាប់ប្រហារជនរងគ្រោះនៅស្រុកបាទី នគរបាលព្រហ្មទណ្ឌស្រាវជ្រាវចាប់បាន៣នាក់ ខណៈបក្ខពួកផ្សេងទៀតកំពុងគេចខ្លួន

ព័ត៌មានជាតិ១៦ ម៉ោង មុន

ក្រសួងយុត្តិធម៌ ផ្ទេរសំណុំរឿងព្រហ្មទណ្ឌលើលោក ផាត់ ហ៊ន ពីសាលាដំបូងខេត្តកំពង់ចាម ឱ្យមកសាលាដំបូងរាជធានីចាត់ការ

ជីវិតកម្សាន្ដ១៩ ម៉ោង មុន

កាដូឆ្នាំថ្មី ម៉ាក់ស្រីនា ចាំចៅយូរពេក ស្វាគមន៍សមាជិកថ្មីខ្លួនឯង ផ្អើលទាំងយប់

សន្តិសុខសង្គម១៧ ម៉ោង មុន

ស្ត្រីអ្នកលក់ភេសជ្ជៈម្នាក់ត្រូវជនមិនស្គាល់មុខវាយសម្លាប់ទាំងព្រឹក

Sokha Hotels

ព័ត៌មានពេញនិយម