Connect with us

ព័ត៌មានជាតិ

ប្រធានព្រឹទ្ធសភាស្នើឱ្យអាជ្ញាធរ​គោរពតួនាទី​បម្រើ​ពលរដ្ឋ​ដោយឥតលក្ខខណ្ឌ

បានផុស

នៅ

សម្ដេច សាយ ឈុំ ប្រធានព្រឹទ្ធសភាកម្ពុជា ​មានប្រសាសន៍ ក្នុងពិធីសម្ភោធដាក់ឱ្យប្រើប្រាស់​អគារទីចាត់ការ ១ ខ្នង នៅវិទ្យាល៍យ ជាស៊ីម ជ្រោយចង្វារ ​នាព្រឹកថ្ងៃទី ២១ ខែមិថុនា ២០២២ នេះ​បានស្នើឱ្យ​អាជ្ញាធរគ្រប់លំដាប់ថ្នាក់ បន្ដផ្សាភ្ជាប់ឱ្យ​កាន់តែជិតស្និទ្ធជាមួយប្រជាពលរដ្ឋក្នុងមូលដ្ឋាន ក្នុងការបម្រើប្រជាជនតាមតួនាទី ភារកិច្ច ​ដោយឥតលក្ខខណ្ឌ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជាមួយគ្នានេះ សម្ដេច សាយ ឈុំ ក៏អំពាវនាវដល់គ្រប់សាលារៀនយកចិត្តទុកដាក់ខ្ពស់ ចំពោះ​កម្មវិធី​សិក្សា ដែលអាចជួយឱ្យសិស្សានុសិស្សយល់ដឹង មានគំនិតច្នៃប្រឌិត ចេះគោរពនិង​ចេះប្រើពាក្យសំដីនិងអាកប្បកិរិយា គួរសមចំពោះមនុស្សគ្រប់រូប។

ទន្ទឹមនឹងនោះ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ក៏បានលើកឡើងពីកិច្ចប្រជុំកំពូលអាស៊ាន (ASEAN Summit) លើកទី៤០ និងលើកទី៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ដោយកម្ពុជា ឈរ​លេខរៀងទី២ ជាប្រទេសមានសមត្ថភាពស្ដារខ្លួនងើបចេញពីកូវីដ-១៩លឿនជាង​គេនៅលើពិភពលោក។

នៅក្នុងពិធីនោះដែរលោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ក៏បានលើកឡើងដែរថា វិស័យអប់រំ កំពុងស្ថិតនៅក្នុងដំណាក់កាលនៃការធ្វើ កំណែទម្រង់ស៊ីជម្រៅ សំដៅលើកកម្ពស់ពង្រឹងប្រសិទ្ធភាពលើវិស័យនេះ តាំងពីថ្នាក់មតេយ្យសិក្សា រហូតដល់មធ្យមសិក្សា ដើម្បីផ្តល់ចំណេះដឹង សុជីវធម៌ សីលធម៌ គំនិតច្នៃប្រឌិត និងបំនិនជីវិត យ៉ាងពិត​ប្រាកដ ជូនដល់ សិស្សានុសិស្សដែលជាទំពាំងស្នងប្ញស្សី និងជាសសរទ្រូង​សម្រាប់ប្រទេសជាតិ៕

អត្ថបទ៖ ស្រីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

មន្ត្រី​ជាន់ខ្ពស់​នៃ​ក្រសួងសាធារណការ​ និង​ដឹកជញ្ជូន​បន្តចុះពិនិត្យ​វឌ្ឍនភាព​ការ​ស្ថាបនាផ្លូវជាតិលេខ៧

ព័ត៌មានជាតិ២ ម៉ោង មុន

អភិបាលរងរាជធានី ស្នើ​ឱ្យ​សមត្ថកិច្ច​ និង​ម្ចាស់ខុនដូរ អាផាតមិន សណ្ឋាគារ ផ្ទះសំណាក់ និងផ្ទះជួល សហការគ្នា គ្រប់គ្រងវត្តមានជនបរទេសឱ្យបានល្អ

ព័ត៌មានជាតិ៣ ម៉ោង មុន

សម្តេចធិបតី ជំរុញឱ្យពន្លឿនការរៀបចំនូវច្បាប់សន្តិសុខសាយប័រ

សន្តិសុខសង្គម៣ ម៉ោង មុន

ជនរងគ្រោះពីរនាក់ទៀត ក្នុងហេតុការណ៍ឆេះក្លឹបនៅខណ្ឌដង្កោ បានស្លាប់នៅរសៀលនេះ

ព័ត៌មានជាតិ៣ ម៉ោង មុន

សម្ដេច ហ៊ុន ម៉ាណែត ថា សម័យបច្ចេកវិទ្យា អ្នកខ្លះយកទូរសព្ទសំខាន់ជាងគ្រួសារ

Sokha Hotels

ព័ត៌មានពេញនិយម