Connect with us

សន្តិសុខសង្គម

បែកធ្លាយអធិការរងស្រុកបាទី កាងវង់ល្បែងស៊ីសងជាច្រើនក្នុងមូលដ្ឋាន

បានផុស

នៅ

ប្រភពបែកធ្លាយបានអោយដឹងថា វង់ល្បែងជាច្រើនកន្លែងនៅក្នុងស្រុកបាទី ខេត្តតាកែវ មានដូចជា សង្វៀនជល់មាន់ វង់អាប៉ោង និងជល់មាន់តាមទូរទស្សន៍ដោយណាត់ភ្នាល់ស៊ីសងលុយរាប់លាន កំពុងពេញនិយម ហើយពួកគេបើកបានយ៉ាងរលូន គឺប្រើឈ្មោះ មេ ឡូ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រភពបានបន្តអោយដឹងទៀតថា ឈ្មោះ ពៅ បានបើកសង្វៀនជល់មាន់១កន្លែង តាមបណ្តោយផ្លូវរទេះភ្លើង ស្ថិតនៅឃុំត្រពាំងសាប ស្រុកបាទី លេងភ្នាល់រាល់ថ្ងៃ តែនៅពេលអ្នកកាសែតទៅដល់ពួកគេប្រាប់ អ្នកកាសែតថា ទីតាំងនេះជារបស់លោក ឃុត ឡូ អធិការរងស្រុកបាទី ចង់ថតអីថតទៅ ផ្សាយអីផ្សាយទៅ មានការអីលោក ឃុត ឡូ ជាអ្នកដោះស្រាយ  ។

ប្រភពច្បាស់ការណ៍បានបញ្ជាក់ទៀតថា ទីតាំងជល់មាន់អនឡាញដ៏ធំមួយទៀតជារបស់ឈ្មោះ ម៉ុក ជាមន្ត្រីអាវុធហត្ថចូលនិវត្តន៍ នៅកណ្ដាលវាលស្រែនៃឃុំកណ្ដឹង ក៏យកឈ្មោះលោក ឃុតឡូ នេះទៅកាងអោយដែរ។ និយាយពីវង់អាប៉ោងរបស់ឈ្មោះ ជង នៅក្នុងទឹកដីឃុំពត់សរ ស្រុកបាទី ក៏បែកធ្លាយថា លោក ឃុត ឡូ ជាអ្នកកាងអោយដែរ និយាយអោយចំសេដ្ឋកិច្ចវង់ល្បែង១ស្រុកបាទី គឺជារបស់លោក ឃុត ឡូ ទាំងអស់។

ប្រភពបានបន្តទៀតថា ហេតុផលអ្វីបានជាលោក ឃុត ឡូ អធិការរងស្រុកបាទី ក្ដោបសេដ្ឋកិច្ចវង់ល្បែងបាន ១-លោក ឃុត ឡូ ជាអ្នកញៀនល្បែងគ្រប់ប្រភេទ និងមានកូនចៅជាច្រើនជាអ្នកញៀនល្បែង ជាអ្នកណាត់ ក្រុមអ្នកញៀនល្បែងអោយមកលេងតាមគោលដៅនៃទីតាំងដែលបានបង្កើតរួចហើយ បើលោក ឃុត ឡូ ណាត់និងបើកអោយលេង គឺក្រុមអ្នកលេងមានភាពកក់ក្ដៅធានាថា មានសុវត្តិភាព ព្រោះអ្នកដែលបង្ក្រាបល្បែង ស៊ីសងឈ្មោះ ឃុត ចិត្ត្រា អធិការ​រង​ព្រហ្មទណ្ឌស្រុកបាទី ជាកូនប្រុសបង្កើតរបស់លោក ឃុត ឡូ ដូច្នេះ នេះជាសេនារិយោល្បែងក្នុងស្រុកបាទីទាំងមូល។

ពាក់ពន្ធ័ករណីខាងលើ កម្ពុជា​ថ្មី​មិន​អាច​ទាក់ទង​លោក ឃុត ឡូ ដែលគេ​ចោទ​ថាជា​អ្នក​នៅពីក្រោយ​ការ​កាង​វង់ល្បែង​ ហើយអ្នកយកព័ត៌មានយើងមិនអាចសុំការបំភ្លឺពីលោក ឆាយ កែវមន្នី អធិការស្រុកបាទីបានដែរ។ កន្លងមកលោកធ្លាប់អោយដឹងថា  លោកមិនប៉ះពាល់លុយល្បែងទេ ដឹងថាមានលេងកន្លែងណា លោកដាក់កម្លាំងចុះទៅភ្លាម។

ជុំវិញបញ្ហាខាងលើនេះ សង្ឃឹមលើលោកឧត្តមសេនីយ៍ត្រី ឈាង ផាន់ណារ៉ា ស្នងការនគរបាលខេត្តតាកែវ និងត្រួតពិនិត្យបង្ក្រាបករណីបើកទីតាំងល្បែងស៊ីសងខុសច្បាប់នេះ ។ បើមិនបង្ក្រាបទេ ពលរដ្ឋនឹងអស់ជំនឿលើសមត្ថកិច្ចនគរបាល ដែលជាមន្ត្រីអនុវត្តច្បាប់ បែរជាយកតួនាទីទៅបើកល្បែងស៊ីសងខុសច្បាប់ទៅវិញ៕

អត្ថបទ៖ ឆៃ យ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ឡានក្រុងបុកចូលផ្ទះ
សន្តិសុខសង្គម៤ ម៉ោង មុន

ឡានក្រុងជ្រុលបុកផ្ទះពលរដ្ឋ សង្ស័យបើកបរក្នុងស្ថានភាពងងុយដេក

ព័ត៌មានជាតិ១៦ ម៉ោង មុន

នៅរាត្រីថ្ងៃសៅរ៍ទី០៨ ខែកុម្ភៈ​នេះ ភ្ញៀវជាតិ-អន្តរជាតិមកដើរលេងកំសាន្តនៅផ្លូវថ្មើរជើង (Walk Street) ច្រើន បើប្រៀបធៀប សប្តាហ៍មុន

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ដូណាល់ ត្រាំ សើរើ​​និង​ត្រូវការ​ដឹង​លម្អិត​ ស្តីពីការធ្វើឃាត​រូប​លោក​​

ព័ត៌មានជាតិ៣ ម៉ោង មុន

នគរបាលចរាចរណ៍ភ្នំពេញនឹងចាប់ផ្ដើមរឹតបន្ដឹងការអនុវត្តច្បាប់ពីថ្ងៃច័ន្ទទៅ

ព័ត៌មានជាតិ១៩ ម៉ោង មុន

តុលាការដោះលែង បុគ្គល ពេជ ពិសិដ្ឋ ឱ្យមានសេរីភាពឡើងវិញ បន្ទាប់ពីទទួលស្គាល់កំហុសថាបានប្រមាថថ្នាក់ដឹកនាំរដ្ឋាភិបាល

Sokha Hotels

ព័ត៌មានពេញនិយម