Connect with us

នយោបាយ

អ្នកនាំពាក្យ ៖ ទ្វារគណបក្សហ៊្វុនស៊ិនប៉ិច បើកចំហស្វាគមន៍លោក ញឹក ប៊ុនឆៃ និងគណបក្សផ្សេងទៀត

បានផុស

នៅ

មន្ត្រីជាន់ខ្ពស់គណបក្សហ៊្វុនស៊ិនប៉ិច បានបង្ហើបថា ទ្វាររបស់គណបក្សរាជានិយមមួយនេះ នូវតែបើកចំហស្វាគមន៍គណបក្សខ្មែររួបរួមជាតិរបស់លោក ញឹក ប៊ុនឆៃ មករួបរួមគ្នាឡើងវិញជានិច្ច ហើយគណបក្សនយោបាយផ្សេងទៀត ក៏គណបក្សហ៊្វុនស៊ិនប៉ិចស្វាគមន៍ដែរ។ ការបង្ហើបនេះ គ្រាដែលមានគណបក្សនយោបាយមួយចំនួន បានបង្ហាញអំពីបំណងក្នុងរួបរួមគ្នា ឬចងសម្ព័ន្ធភាពជាមួយគ្នា ដើម្បីត្រៀមចូលរួមការបោះឆ្នោត ជ្រើសតាំងតំណាងរាស្រ្ដនាឆ្នាំ ២០២៣ខាងមុខ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្រាប់គណបក្សប្រជាជនកម្ពុជា យល់ថា ការមានបំណងក្នុងរួបរួមគ្នា ឬសម្ព័ន្ធភាពជាមួយគ្នា របស់គណបក្សនយោ បាយមួយចំនួននោះ គឺជាសិទ្ធិនយោបាយរបស់ពួកគេ ហើយគណបក្សប្រជាជនកម្ពុជា ក៏មិនមានការព្រួយបារម្ភអ្វីដែរ។

លោក ញឿន រ៉ាដែន អ្នកនាំពាក្យគណបក្សហ៊្វុនស៊ិនប៉ិច មានប្រសាសន៍ប្រាប់កម្ពុជាថ្មី នៅថ្ងៃទី ២១ ខែមិថុនានេះថា គណបក្សរបស់លោក តែងតែប្រកាន់យកនូវគោលនយោបាយបង្រួបបង្រួមជាតិ ផ្សះផ្សាជាតិ សន្តិសហប្រតិបត្តិការជាមួយគណបក្ស ដែលមានគោលនយោបាយរាជានិយម បំរើប្រជារាស្ត្រ និងយកឧត្តមប្រយោជន៍ជាតិជាធំ។ លោកថា គណបក្សហ៊្វុនស៊ិនប៉ិច យល់ឃើញថា សមាជិកគាំទ្រ និងថ្នាក់ដឹកនាំគណបក្សទាំងនោះ សុទ្ធតែជាអ្នកស្រលាញ់ជាតិ និងខ្លះទៀតជាអតីតអ្នកគាំទ្រ ធ្លាប់បានបោះឆ្នោតជូនគណបក្សហ៊្វុនស៊ិនប៉ិចកន្លងមក។

អ្នកនាំពាក្យគណបក្សហ៊្វុនស៊ិនប៉ិចរូបនេះ បានបញ្ជាក់ទៀតថា «យើងខ្ញុំសូមស្វាគមន៍ ប្រសិនពួកគាត់ មករួបរួមជាមួយគណបក្សយើង ដើម្បីឲ្យគណបក្សហ៊្វុនស៊ិនប៉ិចកាន់តែខ្លាំងក្លា ចូលរួមដោះស្រាយបញ្ហាជាតិ និងអភិវឌ្ឃន៍ជាតិរីកចម្រើន ។ ទ្វារហ៊្វុនស៊ិនប៉ិច បើកចំហស្វាគមន៍ គ្រប់គណបក្សនយោ​បាយ និងឯកឧត្តម ញឹក ប៊ុនឆៃ គណបក្សខ្មែររួបរួមជាតិជានិច្ច! សំខាន់ យើងយកជោគជ័យ រួមគ្នា សាមគ្គីគ្នា ដើម្បីខ្មែរទទួលបានសុខសន្តិភាព ស្ថេរនយោបាយ និងការអភិវឌ្ឍ»។

ពាក់ព័ន្ធនឹងការរួបរួមគ្នា ឬការចងសម្ព័ន្ធភាព របស់គណបក្សនយោបាយមួយចំនួននេះ លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានលើកឡើងថា គឺជាសិទ្ធិនយោបាយរបស់ពួកគេ ហើយគណបក្សប្រជាជនកម្ពុជា ក៏គ្មានអ្វីគួរឲ្យព្រួយបារម្ភនោះដែរ។ លោកថា «ការរួបរួម ក៏ដូចជាការចងសម្ព័ន្ធភាព រវាងគណបក្សនយោបាយ និងគណបក្សនយោបាយ គឺជាសិទ្ធិនយោបាយរបស់ពួកគាត់ អត់មានបញ្ហាអីខុសច្បាប់ ឬច្បាប់ហាមឃាត់ទេ ក៏ប៉ុន្តែចំពោះជំហររបស់គណបក្សប្រជាជន គាំទ្រសិទ្ធិនយោបាយ របស់គណបក្សនយោបាយនានា ទីពីរ គឺគណបក្សប្រជាជនកម្ពុជា មិនមានការភ័យខ្លាចអីពីរឿងការចងសម្ព័ន្ធភាព ឬមួយក៏ការបញ្ចូលគ្នារវាងគណបក្សផ្សេងៗ ដែលធ្លាប់ចាញ់ឆ្នោតនោះទេ»។

គួររំលឹកថា កាលពីអំឡុងឆ្នាំ ២០២១កន្លងទៅនេះ គណបក្ស​ហ៊្វុនស៊ិនប៉ិច និងគណបក្ស​ខ្មែរ​រួបរួម​ជាតិ ធ្លាប់បានបង្ហាញបំណង​រួបរួមគ្នា​ជាច្រើនលើក​ច្រើនសារ។ ប៉ុន្តែការរួបរួមនោះ ​មិនបាន​សម្រេចដោយសារមិនឯកភាពគ្នា លើចំណុចមួយចំនួន៕

អត្ថបទ៖ ឃួន សុភ័ក្រ  

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៤ នាទីutes មុន

ក្រសួងការងារ ៖ សមភាព​រវាងបុរស និងស្ត្រី ជាកិច្ចការ​ស្នូល​គោល​នយោបាយ​រាជរដ្ឋាភិបាល​កម្ពុជា

ព័ត៌មានជាតិ៦០ នាទីutes មុន

សម្តេចតេជោ ហ៊ុន សែន “អត់ធ្មត់ អត់ធ្មត់ និងអត់ធ្មត់ នេះ​ជា​មេរៀន​របស់ខ្ញុំ ក្នុងវ័យ៣៧ ឆ្នាំ”

ជីវិតកម្សាន្ដ១ ម៉ោង មុន

បុណ្យសពលោក ប៉ែន ច័ន្ទសិទ្ធ រៀបចំធ្វើនៅ វត្តតាំងក្រសាំងខាងជើង រាជធានីភ្នំពេញ

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ថៃ​ ពិចារណា​សង់​ជញ្ជាំង​ព្រំដែន​ប្រវែង​ជាង​៥០​គីឡូម៉ែត្រ​ជាមួយ​កម្ពុជា

ព័ត៌មានជាតិ៣ ម៉ោង មុន

បាល់ទាត់​មិត្តភាព​កម្ពុជា-ថៃ នឹង​ចាប់​ផ្ដើម​ប្រកួតថ្ងៃទី៨មីនា ជា​មួយ​អ្នកទស្សនា​ជាង៣ម៉ឺននាក់

ជីវិតកម្សាន្ដ៥ ម៉ោង មុន

តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ

ចរាចរណ៍៥ ម៉ោង មុន

បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង

សហគ្រាសចិន
សន្តិសុខសង្គម១១ ម៉ោង មុន

ពលរដ្ឋ​ចោទជនជាតិ​ចិនមួយ​ក្រុមនៅ​​ក្រុមហ៊ុន​ចម្ការ​ចេក​​ខេត្ត​ក្រចេះ បាញ់សត្វគោក្របី​អ្នកស្រុក​លេីកដាក់ឡានយ៉ាងអានាធិបតេយ្យ

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

រុស្ស៊ី បាញ់មីស៊ីលពន្លិចកប៉ាល់ដឹកទំនិញមួយគ្រឿង សង្ស័យដឹកអាវុធអង់គ្លេស យកទៅឲ្យអ៊ុយក្រែន

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

អង់គ្លេសនិងបារាំង ប្រកាសដឹកនាំក្រុមចម្រុះ ដាក់ទ័ពទៅអ៊ុយក្រែន ទោះគ្មានអាមេរិក

Sokha Hotels

ព័ត៌មានពេញនិយម