Connect with us

កីឡា

រថយន្ត Bugatti តម្លៃរាប់លានដុល្លាររបស់ Ronaldo ជួបឧបទ្ទវហេតុបុកជញ្ជាំង ខ្ទេចខាងមុខគ្មានសល់

បានផុស

នៅ

ខ្សែប្រយុទ្ធ Cristiano Ronaldo របស់ក្រុម Manchester United បានទទួលដំណឹងដ៏គួរឲ្យភ្ញាក់ផ្អើលមួយ បន្ទាប់ពីរថយន្ត Bugatti Veyron សំណព្វចិត្តរបស់លោក ត្រូវបានរកឃើញនៅក្នុង​ស្ថានភាព​ខូចខាត​យ៉ាង​ដំណំ ​នៅទីក្រុង Mallorca ប្រទេស​អេស្បាញ កាលពីថ្ងៃច័ន្ទ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមកាសែត Latin Times រថយន្តស្ព័ររបស់លោក បាន​បុកចូលផ្ទះមួយ និង​ស្តង់​ដប butane។ សេចក្តីរាយការណ៍បឋម​បានបញ្ជាក់ថា គឺ​ជា​បុគ្គលិក​របស់​កំពូល​តារា​បាល់ទាត់​ ដែល​កំពុង​បើក​រថយន្ត​នៅ​ពេល​កើតហេតុ មិនមែន​ជា Ronaldo នោះទេ​។

ប៉ូលិស​បាន​ទៅ​ដល់​កន្លែង​កើត​ហេតុ​ មុន​នឹង​ធ្វើ​ការ​សន្និដ្ឋានថា វា​បាន​បុក​ជញ្ជាំង​ទ្វារ​ផ្ទះ​ក្បែរ​មន្ទីរពេទ្យ Joan March រហូត​ដល់​ខ្ទេច​ផ្នែក​ខាងមុខ។ ចំណែក​អ្នក​បើក​បរ​មិន​មាន​របួស​អ្វី​ឡើយ។ យ៉ាងណាមិញ​ យោងតាម​សាក្សីម្នាក់​បាន​និយាយ​ថា”គ្រោះថ្នាក់​នេះបានកើតឡើង​នៅ​លើ​ផ្លូវ​ទីពីរ​ក្បែរ​មន្ទីរពេទ្យ Joan March ។ បន្ទាប់មក មានបុរសម្នាក់បានចេញពីឡាន ដែលច្បាស់​ជាមិនមែនជា Cristiano Ronaldo ឡើយ។”

ជាមួយ​គ្នា​នេះ​ដែរ ក៏​មាន​សេចក្ដី​រាយការណ៍​ថា រថយន្ត​ម៉ាក Bugatti Veyron ដ៏ប្រណិតនេះ​ គឺជា​រថយន្ត​សំណព្វចិត្ត​របស់ Ronaldo ដែលអ្នកវិនិយោគនាំយកជិះពី Manchester ត្រូវបានប្រើ​ក្នុង​អំឡុង​ពេល​សម្រាកជាមួយភរិយារបស់គាត់ Georgina Rodriguez និងកូន៥នាក់ ​អំឡុង​ពេល​សម្រាក​រដូវកាល៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ប្រភព៖ndtv


Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៦ នាទីutes មុន

អភិបាលរាជធានី ណែនាំឱ្យបើកយុទ្ធនាការចុះបាញ់ថ្នាំសម្លាប់មូសជាលើកទី២ នៅក្នុងមូលដ្ឋានរាជធានីភ្នំពេញ

Moon Jae-in
ព័ត៌មានអន្ដរជាតិ២១ នាទីutes មុន

អតីតស្រ្តីទីមួយ កូរ៉េខាងត្បូង រួចទោសទណ្ឌ ២ ករណីផ្សេងគ្នាទាំងនៅ ឥណ្ឌា និងបារាំង

សន្តិសុខសង្គម៤៣ នាទីutes មុន

សមត្ថកិច្ចខេត្តសៀមរាប ឃុំខ្លួនបុរស់ម្នាក់ ពីបទឡាយលក់កាំភ្លើងតាមបណ្តាញសង្គម

រថយន្ត Tesla
ព័ត៌មានអន្ដរជាតិ៥៦ នាទីutes មុន

ការលក់រថយន្ត Tesla ផលិតនៅចិន ធ្លាក់ចុះជាង ១០ ភាគរយ ខែមុន

ព័ត៌មានជាតិ១ ម៉ោង មុន

មគ្គុទេសក៍ទេសចរ និងភ្ញៀវអន្តរជាតិ ថា ការលក់សំបុត្រចូលប្រាសាទអង្គរវត្តបែបឌីជីថលមានភាពងាយស្រួលខ្លាំង

មីនតោន
សន្តិសុខសង្គម២២ ម៉ោង មុន

អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់

សន្តិសុខសង្គម២៣ ម៉ោង មុន

របួស១៤នាក់ ក្នុងហេតុការណ៍រថយន្តដឹកនិស្សិតកសិកម្មចុះកម្មសិក្សានៅមណ្ឌលគិរី ជួបគ្រោះថ្នាក់ចរាចរណ៍

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

អ្នកទោសស្រីជាង១៥០នាក់ ត្រូវបានរំលោភ និងដុតទាំងរស់ ក្នុង​ហេតុការណ៍​ហែកគុក​នៅ​កុងហ្គោ

ព័ត៌មានជាតិ២១ ម៉ោង មុន

បុគ្គលតាំងខ្លួនជាលោក ​ស៊ិន ស៊ីសាមុត​ ចាប់​ជាតិ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបញ្ជូនទៅតុលាការ ពាក់ព័ន្ធការញុះញង់

Sokha Hotels

ព័ត៌មានពេញនិយម